ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​ជូន​វិនិយោគិន​ថ្មី​ៗ​ពី​ផល លំបាក​នៃ​ការ​សាងសង់​រោងចក្រ​ថ្មី​ៗ​ក្នុង​ក្រុង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បញ្ហា​ចរាចរណ៍​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជា​កង្វល់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ ហេតុ​ដូច្នេះ​ហើយ​ទើប​សាលា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​លើកទឹកចិត្ត​ដល់​វិ​និ​យ​គិ​ន​បរទេស ដែល​មាន​បំណង​បង្កើត​រោងចក្រ​ថ្មី​ៗ​នៅ​កម្ពុជា ឲ្យ​យល់​ពី​ផល​លំបាក​នៃ​ការ​តាំងទី​នៅ​កណ្តាល​ក្រុងភ្នំពេញ…

ខេត្តមណ្ឌលគិរី ៖ បញ្ហា​ចរាចរណ៍​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ជា​កង្វល់​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ ហេតុ​ដូច្នេះ​ហើយ​ទើប​សាលា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​លើកទឹកចិត្ត​ដល់​វិ​និ​យ​គិ​ន​បរទេស ដែល​មាន​បំណង​បង្កើត​រោងចក្រ​ថ្មី​ៗ​នៅ​កម្ពុជា ឲ្យ​យល់​ពី​ផល​លំបាក​នៃ​ការ​តាំងទី​នៅ​កណ្តាល​ក្រុងភ្នំពេញ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានអោយ​ដឹង​ថា សមាគម​ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​អោយ​វិនិយោគិន​ថ្មី​ៗ ទៅ​ដាក់​ទីតាំង​នៅ​តំបន់​ក្រៅ ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ អោយ​ហើយ​ទៅ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល ហើយ​វា​ក៏​សម្រួល​ដល់​កម្មករនិយោជិត​ដែរ ។
លោក កាំ​ង ម៉ូ​នី​កា មាន​ប្រសាសន៍​បញ្ជាក់​ថា « យើង​មិន​បាន​ហាម​វិនិយោគិន​ថ្មី​ៗ​អោយ​ដាក់​ទីតាំង​នៅ​ក្នុង​ក្រុង​ទេ តែ​យើង​ពន្យល់​ពួក​គាត់​ពី​ផល​លំបាក​វិញ ។ ការ​ដាក់​ទីតាំង​នៅ​ក្នុង​ក្រុង រថយន្ត​ដឹក​ទំនិញ មិន​អាច​ចរាចរណ៍ បាន​គ្រប់ពេល​នោះ​ទេ ដូច្នេះ​ពួក​គាត់​ត្រូវ​ផ្ទេរ​ទំនិញ​មក​រថយន្ត​តូច​ៗ ដើម្បី​នាំ​ចូល​រោងចក្រ​ក្នុង​ក្រុង​នៅ​ពេល​ថ្ងៃ ។ ម្យ៉ាងទៀត បើសិនជា​ពួក​គាត់​ដាក់​ទីតាំង​នៅ​តំបន់​ក្រៅ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​វិញ វា​ក៏​នឹង​សម្រួល​ដល់​ការ​ចំណាយ​របស់​កម្មករ និយោជិត​ដែរ ពីព្រោះ​ថា​តម្លៃ​សេវាកម្ម​នានា នៅ​ក្នុង​ក្រុង គឺ​ខ្ពស់​ជាង​នៅ​ក្រៅ ក្រុង​ជាក់ស្ដែង​តម្លៃ​ផ្ទះ​ជួល ថ្លៃ​ម្ហូបអាហារ​ជាដើម »​។ លោក​បន្ត​ថា គោលនយោបាយ​ជំរុញ​រោងចក្រ​អោយទៅ​នៅ​ក្រៅ​ក្រុង​គឺជា​គោល នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​កើត​មាន​ឡើង​រាល់ថ្ងៃ នៅ​ក្នុង​ក្រុង ហើយ​ជា​ពិសេស​នោះ គឺ​ដើម្បី​អោយ​អាជ្ញា​ធរមាន​ភាព​ងាយស្រួល​ក្នុង​ការ​កែ​លំអ​សោភណភាព​ទីក្រុង​អោយ​បាន​ស្អាត​នៅ​ថ្ងៃ​អនាគត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ថា សាលា​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត និង​មិន​បង្ខំ​នោះ​ទេ អោយ​រោងចក្រ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី នៅ​កម្ពុជា គួរ​ស្វែងរក​ទីតាំង​នៅ​តំបន់​ជាយក្រុង​វិញ ប្រសើរ​ជា​ការ​រក​ទីតាំង​នៅ​ជិត​ក្រុង ដែល​បង្ក​ជា​បញ្ហា​កកស្ទះ និង​បញ្ហា​មួយ​ចំនួន​ទៀត ។ ដោយឡែក សម្រាប់​រោងចក្រ​ដែល​កំពុង​ដំណើរការ​ស្រាប់​នៅ​រក្សា​ដដែល ។

បើ​តាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ​កាលពី​រសៀល​ថ្ងៃ​ទី ០៤ មីនា ២០១៩ នេះ​ថា សាលា​រាជធានី​ភ្នំពេញ​មិន​បង្ខំ ឬ​ក៏ តម្រូវ​ថា​រោងចក្រ​បង្កើត​ថ្មី​ត្រូវ​សាងសង់​នៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី ៣ នោះ​ទេ តែ​សាលា​រាជធានី​ភ្នំពេញ​លើកទឹកចិត្ត ចំពោះ​រោងចក្រ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​ៗ​នៅ​កម្ពុជា អោយទៅ​រក​ទីតាំង​នៅ​តំបន់​ជាយក្រុង ដូច​ជា​នៅ​តំបន់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ថ្មី ដែល​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល ព្រោះ​តំបន់​នោះ​ស្ងាត់​ល្អ និង​មិន​បង្ក​ការ​កកស្ទះ​ចំពោះ​ការ​ចរាចរណ៍​ទៀត​ផង​ដែរ ។

លោក ម៉េ​ត មាស​ភក្តី មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​រោងចក្រ​ដែល​កំពុង​ដំណើរការ​ស្រាប់​នៅ​ទីតាំង​ចាស់​ជិត​ឬ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង​មិន​ចាំបាច់​រុះរើ​ទៅ​កាន់​តំបន់​ថ្មី​នោះ​ទេ ពួក​គេ​អាច​ដំណើរការ​រោងចក្រ​នៅ​កន្លែង​ដដែល​បាន តែ​សាលា​រាជធានី​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​អោយ​បាន​ស្រួល ដោយ​មិន​អោយ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ បញ្ហា​កកស្ទះ​នៅ​ម្ដុំ​រោងចក្រ​ក៏​បាន​ដោះស្រាយ​បាន​មួយ​ចំនួន​រួចរាល់ និង​បាន​ធូរស្បើយ​មួយ​កម្រិត​ហើយ​ផង​ដែរ ។ លោក​បន្ត​ថា « យើង​បាន​កំណត់​ម៉ោង​ចេញចូល​សម្រាប់​រថយន្ត​ដឹក​អីវ៉ាន់​ក្នុង​រោងចក្រ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​អោយ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅ​តំបន់​រោងចក្រ​ដែល​នៅ​ក្នុង​ក្រុង​»​។ លោក​បន្ថែម​ថា​៖« យើង​ក៏​បាន​ជជែក​ច្រើន​ហើយ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ និង​សម្លៀក​បំពាក់​កម្ពុជា ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ ដោយ​យើង​បាន​ប្រាប់​គាត់​អោយ​ដំណើរការ​ធម្មតា​ទៅ​សម្រាប់​រោងចក្រ​ដែល​ដំណើរការ​ក្នុង​ក្រុង​យូរហើយ​នោះ ដោយ​មិនបាច់​ភ័យ​ពី​រឿង​រុះរើ​ទៅ​កាន់​កន្លែង​ថ្មី​នោះ​ទេ តែ​យើង​បាន​ប្រាប់​គាត់​អោយ​វិនិយោគិន​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ​កម្ពុជា សូម​រក​ទីតាំង​ថ្មី​នៅ​ជាយក្រុង​ព្រោះ​វា​ងាយស្រួល ក្នុង​ការ​ចេញចូល​អីវ៉ាន់ »​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បន្ថែម​ថា « យើង​មិន​បាន​ហាម​វិនិយោគិន​ថ្មី​ៗ អោយ​ដាក់​ទីតាំង​នៅ​ក្នុង​ក្រុង​ទេ តែ​យើង​ពន្យល់​ពួក​គាត់​ពី​ផល​លំបាក​វិញ ។ ការ​ដាក់​ទីតាំង​នៅ​ក្នុង​ក្រុង រថយន្ត​ដឹក​ទំនិញ មិន​អាច​ចរាចរណ៍ បាន​គ្រប់ពេល​នោះ​ទេ ដូច្នេះ​ពួក​គាត់​ត្រូវ​ផ្ទេរ​ទំនិញ​មក​រថយន្ត​តូច​ៗ ដើម្បី​នាំ​ចូល​រោងចក្រ​ក្នុង​ក្រុង​នៅ​ពេល​ថ្ងៃ ។ ម្យ៉ាងទៀត បើសិនជា​ពួក​គាត់​ដាក់​ទីតាំង​នៅ​តំបន់​ក្រៅ​ខ្សែ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​វិញ វា​ក៏​នឹង​សម្រួល​ដល់​ការ​ចំណាយ​របស់​កម្មករ និយោជិត​ដែរ ពីព្រោះ​ថា​តម្លៃ​សេវាកម្ម​នានា នៅ​ក្នុង​ក្រុង គឺ​ខ្ពស់​ជាង​នៅ​ក្រៅ ក្រុង​ជាក់ស្ដែង​តម្លៃ​ផ្ទះ​ជួល ថ្លៃ​ម្ហូបអាហារ​ជាដើម »​។ លោក​បន្ត​ថា គោលនយោបាយ​ជំរុញ​រោងចក្រ​អោយទៅ​នៅ​ក្រៅ​ក្រុង​គឺជា​គោល នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដែល​កើត​មាន​ឡើង​រាល់ថ្ងៃ នៅ​ក្នុង​ក្រុង ហើយ​ជា​ពិសេស​នោះ គឺ​ដើម្បី​អោយ​អាជ្ញា​ធរមាន​ភាព​ងាយស្រួល​ក្នុង​ការ​កែ​លំអ​សោភណភាព​ទីក្រុង​អោយ​បាន​ស្អាត​នៅ​ថ្ងៃ​អនាគត ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (CDC) ឃើញ​ថា​ក្នុង​ឆ្នាំ ២០១៩​នេះ មាន​រោងចក្រ​សហគ្រាស​បើក​ថ្មី​ៗ​ជា​ច្រើន បាន​ដាក់​ពាក្យ​ស្នើ​វិនិយោគ​នៅ​កម្ពុជា ហើយ​ក្រុមប្រឹក្សា​ក៏​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ជា​បន្តបន្ទាប់ ដល់​ក្រុមហ៊ុន​ទាំងនោះ វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ បើ​ពិនិត្យ​មើល​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ទីតាំង​រោងចក្រ ដែល​ស្នើ​សុំ​វិនិយោគ​ថ្មី​ៗ ភាគច្រើន នៅ​ទីតាំង​តំបន់​ជាយ​រាជធានី​ភ្នំពេញ ដូច​ជា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌដង្កោ ជា​ពិសេស​ទីតាំង​ដែល​ទើប​កាត់​ចូល​ពី​ខេត្ត​មក​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ