ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​ត្រៀម​រួចរាល់​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​លេង​បុណ្យ​ទន្លេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩​ នេះ​ហើយ ខណៈ​ដែល​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​បាន​រៀបចំ​កិច្ច​ការងារ​របស់​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​ក្នុង​ការ​ស្វាគមន៍​វត្តមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ…

ខេត្ត​កំពង់ឆ្នាំង ៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩​ នេះ​ហើយ ខណៈ​ដែល​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​បាន​រៀបចំ​កិច្ច​ការងារ​របស់​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​ក្នុង​ការ​ស្វាគមន៍​វត្តមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ ទេសចរ​មក​ពី​គ្រប់​ទិស​ទី​។

ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារ​ភ្ជាប់​សន្តិភាព​ប្រជាជន និង​ទេសចរណ៍​» ហើយនឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ។ ​ចំណែក​ការ​តុបតែង​លម្អ​នៅ​តាម​ដងផ្លូវ​នៃ​ក្រុង​កំពង់ឆ្នាំង ពិតជា​មាន​ភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​​តែ​ម្តង ហើយ​ខណៈ​នេះ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរបាន​មក​ទស្សនា​កម្សាន្ត​ជា​បណ្ដើរ​ៗ​ផង​ដែរ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ការងារ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នេះ បាន​ឆ្លងកាត់​ការ​ប្រជុំ​ត្រួតពិនិត្យ​ជា​ច្រើន​លើក ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន ប្រកបដោយ​ភាព​អធិក​អ​ធម​ជាង​មុន​។ ជាក់ស្តែង​កា​ពី​ថ្ងៃ​ទី​១១ ខែមីនា​ ឆ្នាំ​២០១៩​នេះ លោក​រួម​ជាមួយ​លោក ឈួ​រ​ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី ដោក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រីរាជការ ក្រោម​ឱវាទ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ចុង​ក្រោយ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ដោយ​សង្កត់ធ្ងន់​លើ​ការ​ពង្រឹង​សុវត្ថិភាព​ទូទៅ សុវត្ថិភាព​ចរាចរណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី និង​ទូ​ទាំង​ក្រុង​កំពង់ឆ្នាំង ពិសេស​គឺ​ត្រូវ​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និង​គណៈអធិបតី​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោក ថោ​ង ខុន ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បន្ថែម​ការ​តុបតែង​ភ្លើង​លម្អ​នៅ​កន្លែង​មួយ​ចំនួន​ទៀត ពិសេស​ភ្លើង​លម្អ​នៅ​តាម​ដើមឈើ ទី​សាធារណៈ​ជាដើម ខណៈ​ការ​តុបតែង​លម្អ​នៅ​កន្លែង​នានា ក្រុមការងារ​ក៏​បាន​ខិតខំ​ធ្វើ​យ៉ាង​ល្អ​ប្រសើរ​ហើយ​ដែរ​ ។ ប៉ុន្តែ​លោក​បាន ស្នើ​ដល់​អគ្គិសនី​កម្ពុជា​សូមកុំ​ឱ្យ​មានការ​ដាច់​ភ្លើងអគ្គិសនី​ក្នុង​ពេល​ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ​នោះ​ឱ្យ​សោះ​។

ទាក់ទិន​នឹង​​កម្មវិធី​សម្តែង​សិ​ល្បៈ​ និង​កីឡា លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ចំពោះ​កម្មវិធី​ទាំង​ពីរ​នេះ គឺ​យើង​បាន​ត្រៀម​រួចរាល់​អស់​ផង​ដែរ ប៉ុន្តែ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​នេះ ក៏​មានការ​សម្ដែង​សិល្បៈ​ពី​ក្រុម​សិល្បករ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី ផង​ដែរ​។

ទន្ទឹមនឹង​​នោះ​ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវ​ស្លៀកពាក​់​​ឯកសណ្ឋាន​ឱ្យ​បាន​ស្អាតបាត​ត្រឹមត្រូវ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ ព្រមទាំង​សូម​ចូលរួម​ក្នុង​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​» ឱ្យ​បាន​សស្រាក់សស្រាំ​​ ។ ចំណែក​ក្រុម​យុវជន​ក៏​ដូច​ជា អ្នកមាន​គូស្រករ គប្បី​ចូលរួម​ដាំ​ដើមឈើ​ក្នុង​ពិធីបុណ្យ​ទន្លេ ទុកជា​អនុស្សាវរីយ៍​ឱ្យ​បាន​កុះករ ដើម្បី​ចូលរួម​ដល់​ការ​ការពារ​បរិស្ថាន​។

សូម​ជម្រាប​ថា ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​លើក​នេះ​មានការ​រៀបចំ​ខុស​ប្លែក​ច្រើន ​បើ ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ​ទន្លេ​លើក​មុន​ៗ ខណ​ៈដែល​ក្រុម​មន្ត្រី​ជំនាញ​បាន​បង្ហាញ នូវ​ក្តី​រំពឹង​ថា បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​៥០​ម៉ឺន​នាក់​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ