ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​សព្វថ្ងៃ​នេះ​ប្រៀប​ដូច​ការ​បក់ផ្សែង​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ហៅ​ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ប្រៀប​ដូច​ជា ការ​បក់ផ្សែង​តែ​ប៉ុណ្ណោះ​ខណៈ​សម្តេច​ចង់​ឲ្យ​ការ​បង្ក្រាប​ដូច​ជា​ការ​ពន្លត់ភ្លើង និង​ចង់​ឃើញ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​យក​ដាក់ទោស​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ហៅ​ការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ប្រៀប​ដូច​ជា ការ​បក់ផ្សែង​តែ​ប៉ុណ្ណោះ​ខណៈ​សម្តេច​ចង់​ឲ្យ​ការ​បង្ក្រាប​ដូច​ជា​ការ​ពន្លត់ភ្លើង និង​ចង់​ឃើញ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​យក​ដាក់ទោស​តាម​ច្បាប់ ។

ថ្លែង​ក្នុង​ពិធី​កម្ទេច​ចោល​នូវ​ផលិតផល​ក្លែងក្លាយ​ជាង​៧០​តោន នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ សម្ដេច ស ខេ​ង បាន​លើក​ឡើង​ថា ផលិតផល​ដែល​រឹបអូស​បាន​ប្រមាណ​ជាង​៧០​តោន​នេះ គឺ​របស់​ដែល​ស្តុ​ប​ក្នុង​ឃ្លាំង ហើយ​ក៏​មាន​របស់​ក្លែងក្លាយ​ផ្សេង​ទៀត​ត្រូវ​បាន​ចែកចាយ ហើយ​ក៏​មិនដឹង​ថា ផលិតផល​ប៉ុន្មាន​ទៀត​នឹង​នាំ​យក​មក​ចូល​នោះ ។ សម្តេច​ស ខេ​ង បាន​លើក​ឡើង​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​សុំ​កោតសរសើ​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បង្ក្រាប​ផ​លលិត​ផល​ក្លែងក្លាយ ពិសេស​នោះ​គណៈកម្មាធិកា​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ។ និង​មានការ​ចូលរួម​ពី​សមាជិក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន ។

សម្តេច​ក៏​បាន​លើក​ឡើង​បញ្ជាក់​ថា​«​មាន​ចំណុច​មួយ​ដែល​ខ្ញុំ​ដាក់​សំណួរ​ថា តើ​ចុះបើ​យើង​នាំ​គ្នា​ប្រមូល​មក​ហើយ នាំ​គ្នា​កិនកម្ទេច​ចោល មិនដឹង​ថា កិន​ប៉ុន្មាន​លើក​ទៀត​បាន​អស់ ហើយ​ការ​ចាប់​បាន​ទាំង​៤​លើក​នេះ យើង​មិន​ទាន់​បាន​ចាប់​អ្នក​ទទួលខុសត្រូវ​មក​ទទួលទោស​ច្បាប់​ផ្លូវច្បាប់​នេះ​ជា​បញ្ហា ! ។ យើង​គ្រាន់តែ​នាំ​គ្នា​បក់ផ្សែង ប៉ុន្តែ​មិន​នាំ​គ្នា​ពន្លត់​ទេ​នេះ​ជា​បញ្ហា ដែល​ខ្ញុំ​គិត​ថា គណៈកម្មាធិការ​នេះ​ត្រូវ​តែ​ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់​ថែម​ទៀត ទន្ទឹម​នឹង​ស្នាដៃ​ដែល​ខ្លួន​ធ្វើ​បាន​» ។

សម្តេច​បាន​បន្ត​ថា ជោគជ័យ​ជា​មូលដ្ឋាន​របស់​យើង គឺ​ការ​លុប​បំបាត់​ការ​ចរាចរណ៍ ឬ​លក់ដូរ ផលិតផល​ក្លែងក្លាយ​ដោយ​ត្រូវ​ស្វែងរក​ឬ​សគ​ល់វា​ដោយ​កុំ​ធ្វើ​ដូច​ត្រឹមតែ​បាន​បក់ផ្សែង ហើយ​ភ្លើង​មិន​បាន​ពន្លត់ ហើយ​ផ្សែង​នៅ​តែ​ហ៊ុយ ហើយ​នាំ​គ្នា​ចេះ​តែ​បក់​នោះ ។ សម្តេច​បាន​បញ្ជាក់​ដោយ​ស្នើ​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ត្រូវ​ខិតខំ​ធ្វើការ​បង្ក្រាប​ការ​នាំ​ចូល​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែម​ទៀត ។ សម្តេច​ក៏​បាន​លើក​សំណួរ ពី​ឥទ្ធិពល​នៃ​ផលិតផល​ក្លែងក្លាយ​នោះ​យ៉ាងដូចម្តេច​បានជា​យើង​នាំ​គ្នា​ធ្វើ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​សម័យ​មាន​សង្គ្រាម​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ប៉ុន្តែ​សម័យនេះ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ផលិតផល​ក្លែងក្លាយ​សម្លាប់​យើង ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​មិន​និយាយ​សម្លាប់​ដោយ​ផលិតផល​ក្លែងក្លាយ​នោះ​ទេ ប៉ុន្តែ​ប្រយ័ត្ន​វា​ចូល​ក្នុង​ខ្លួន ។ នេះ​ជា​បញ្ហា​យើង​ហូប​ទៅ​អា​ឡូ​វ​មិន​អី​ទេ តែ​មួយ​ឆ្នាំ ឬ​ពី​ឆ្នាំ​ក្រោយ​វា​ចាប់ផ្តើម​ធ្វើ​ទុក​ដែល​ពិបាក​សង្គ្រោះ ។ នេះ​ហើយ​ដែល​យើង​ត្រូវ​គិត​ទៅ​អនាគត​ពី​សុខភាព​ពី​ប្រទេស​ជាតិ និង​អនាគត​របស់​ប្រជាពលរដ្ឋ​យើង​» ។

សម្តេច ស​ខេ​ង ក៏​បាន​លើក​ឡើង​ទៀត​ថា នៅ​កម្ពុជា​ក៏​មានការ​នាំ​ចូល​ផលិតផល​ក្លែងក្លាយ និង​របស់​អន់​គុណភាព ឬ​ហួសការ​កំណត់​ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ណា​ដែល​ប្រើប្រាស់ ឬ​ទទួលទាន​រហូត​ដល់​អាយុជីវិត និង​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា គេ​អាច​វាយតម្លៃ​ប្រទេស​កម្ពុជា​មានច្បាប់ ប៉ុន្តែ​តែ​ការ​គ្រប់គ្រង​វា​ធូររលង់ ហើយ​បើក​ឲ្យ​ការ​ចែកចាយ​ផលិតផល​នៅ​ក្នុង​ប្រទេស​នោះ ជាង​នេះ​ក៏​បាន​ប៉ះពាល់​អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​ផង​ដែរ ។

ចំណែក​លោក មៀ​ច សុ​ផា​ន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​អះអាង​ថា កា​រឹត​បន្តឹង​ច្បាប់​ដាក់ទោស​អ្នក​នាំ​ចូល​ផលិតផល​ក្លែងក្លាយ​នៅ​ស្រាល ទើប​ផលិតផល​ក្លែងក្លាយ​ចេះ​តែ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ឥត​ឈប់​ឈរ ។ លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ទោះជា​មានការ​ខិតខំ​ទប់ស្កាត់​ពី​បណ្ដាល​សមត្ថកិច្ច​អ្នក​អនុវត្ត​ច្បាប់​យ៉ាងណា​ក៏​ដោយ​ក៏​ជនល្មើស​នៅ​ព្យាយាម​ប្រព្រឹត្ត​នៅ​បទល្មើស​ផលិតផល​ក្លែងក្លាយ​នេះ ។ លោក​បន្ត​ថា «​ព្រោះថា ការ​ចរាចរណ៍​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់​ជាងគេ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រាក់​កម្រៃ​ច្រើន​ទោស​ទាន់​ទៀត​សោត​នៅ​មាន​កម្រិត​ស្រាល គួប​ផ្សំ​ការ​យល់​ដឹង​របស់​សមត្ថកិច្ច​ជំនាញ​នៅ​លើ​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ