Luis Enrique សរសើរ Neymar ថាអាចដូច Messi និង Ronaldo
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតកីឡាករ និងបច្ចុប្បន្នប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ដែលធ្លាប់លេងនៅ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតកីឡាករ និងបច្ចុប្បន្នប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ដែលធ្លាប់លេងនៅ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតកីឡាករ និងបច្ចុប្បន្នប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ដែលធ្លាប់លេងនៅ Barcelona បានសរសើរកីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបារាំង Neymar Jr ថា អាចឡើងដល់កម្រិតរបស់ Lionel Messi និង Cristiano Ronaldo ។
ដោយមើលឃើញការលេងរបស់កីឡាករថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ លោក Enrique បានឆ្លើយនឹងសំនួរសួរពីចំណាប់អារម្មណ៍របស់លោកទៅលើកីឡាកររូបនេះ ។ លោកបានឆ្លើយប្រាប់សារព័ត៌មាន Marca ថា៖«គេមានសក្តានុភាពអាចក្លាយទៅជាកីឡាករខ្លាំងផ្តាច់គេបាន។ ពេលវេលានឹងអាចប្រាប់បាន ហើយខ្ញុំមិនប្រាកដថានឹងដូច្នោះទេ តែគេគឺជាអ្នកឈ្នះនៅលើតារាងរាល់ការប្រកួត»។
ក្នុងនាមជាអ្នកធ្លាប់កាន់នៅក្លិប Barcelona បុរសវ័យ៤៨ឆ្នាំរូបនេះ បានបញ្ចេញមតិពីភាពខុសគ្នារវាង ការគ្រប់គ្រងនៅក្លិបនិងក្រុមជម្រើសជាតិ ។ លោកថានៅក្រុមជម្រើសជាតិ លោកផ្តោតសំខាន់លើការឈ្នះ ខ្លាំងជាងរបៀបលេងធ្វើឱ្យឈ្នះ ។
លោកថា៖«ពួកយើងផ្តោតលើការលេងបាល់ឱ្យល្អ។ ខ្ញុំចូលចិត្តដាក់ផ្ទាល់ៗ ។ ខ្ញុំចង់ឱ្យក្រុមឈ្នះ ហើយខ្ញុំជឿថា ឱ្យតែយើងឈ្នះ គឺរបៀបលេងរបស់យើងក៏ល្អដែរ»។
គួរបញ្ជាក់ផងដែរថា តាំងពីបន្តតំណែងពីលោក Fernando Hierro កាលពីខែកក្កដា ឆ្នាំ២០១៨ លោក Enrique បានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញឱ្យឈ្នះបាន៤ដង និង ចាញ់ក្រូអាត និង អង់គ្លេស ក្នុងការប្រកួត UEFA Nations League ៕
ចែករំលែកព័តមាននេះ