ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ចងជើង Jordi Alba ដល់​ឆ្នាំ​២០២៤

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Barca Blaugranes បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Jordi Alba បាន​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២៤ ។…

តាម​ប្រភព​ព័ត៌មាន Barca Blaugranes បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Jordi Alba បាន​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២៤ ។ នៅ​ក្នុង​សន្និសីទកាសែត​ស្តី​ពី​ការ​ចុះ​កុងត្រា​នេះ Alba បាន​និយាយ​ថា រូបគេ​សង្ឃឹមថានឹង​អាច​នៅ​លេង​ជាមួយ Lionel Messi ឱ្យ​បាន​កាន់តែ​យូរ ។

កីឡាករ​រូប​នេះ​ថា ៖«Messi តែងតែ​ធ្វើ​ឱ្យ​អ្នកលេង​បាន​ល្អជា​និច្ច ។ ពេល​នៅ​ជាមួយ​គេ ខ្ញុំ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ខ្ញុំ​អាច​ឃើញ​ថា ខ្ញុំ​ពិតជា​អភិវឌ្ឍ​បាន​ច្រើន​មែន ។ ខ្ញុំ​មាន​ភាព​ចាស់ទុំ​ជាង​មុន ទាំង​ក្នុង​នាម​ជា​កីឡាករ និង ជា​បុគ្គល​មួយ​រូប​»​។

គេ​បាន​បន្ត​ថា ៖«​ខ្ញុំ​សង្ឃឹមថា Messi នឹង​អាច​នៅ​បន្ត​ឱ្យ​យូរ​ដូច​ខ្ញុំ​ដែរ ដើម្បី​ឱ្យ​ពួក​យើង​លេង​ជាមួយ​គ្នា​បាន​កាន់តែ​យូរ ។ គោលដៅ​របស់ខ្ញុំ​គឺ ដើម្បី​នៅ​លេង​ទី​នេះ​ឱ្យ​បាន​យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​របស់ Messi នា​ពេល​បច្ចុប្បន្ន​នឹង​ផុត​នៅ​ឆ្នាំ​២០២១ តែ​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បាន​និយាយ​ពី​រឿង​បន្ត​កុងត្រា​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​រដូវ​កាល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ