ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​គិត​ថា​ទាល់តែ​ឃើញ​ធ្មេញ​បាក់​សក់ស្កូវ​ទើប​ហៅ​ថា​ជរា​នោះ

5 ឆ្នាំ មុន

សក់ស្កូវ ធ្មេញ​បាក់​ជាដើម​នោះ​មិនមែន​ជា​តួខ្លួន​យើង​ទេ វា​ជា​ផល​ដែល​កើត​ពី​អំណាច​នៃ​ជរា តែ​មនុស្ស​ទាំងឡាយ​ដែល​បានឃើញ​ថ្ពាល់​ខូង សក់ស្កូវ ធ្មេញ​បាក់ ភ្នែក​រូង​ជាដើម​នោះ បែរជា​សម្គាល់ថា អ្នក​នេះ​ដល់​វ័យ​ជរា​ហើយ​ទៅ​វិញ តាម​ពិត​ជរា​តែង​ស្ថិត​នៅ​លើ​មនុស្ស​គ្រប់​វ័យ…

សក់ស្កូវ ធ្មេញ​បាក់​ជាដើម​នោះ​មិនមែន​ជា​តួខ្លួន​យើង​ទេ វា​ជា​ផល​ដែល​កើត​ពី​អំណាច​នៃ​ជរា តែ​មនុស្ស​ទាំងឡាយ​ដែល​បានឃើញ​ថ្ពាល់​ខូង សក់ស្កូវ ធ្មេញ​បាក់ ភ្នែក​រូង​ជាដើម​នោះ បែរជា​សម្គាល់ថា អ្នក​នេះ​ដល់​វ័យ​ជរា​ហើយ​ទៅ​វិញ តាម​ពិត​ជរា​តែង​ស្ថិត​នៅ​លើ​មនុស្ស​គ្រប់​វ័យ ។

ថ្ពាល់​ខូង ធ្មេញ​បាក់ សក់ស្កូវ​ជាដើម​នោះ មិនមែន​កើត​មាន​តែ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​នោះ​ទេ ធម្មតា​ជរា​រមែង​មាន​ដល់​សត្វ​ទាំងឡាយ​ទូទៅ មិន​ថា​ជា​មនុស្ស​ចាស់ ក្មេង ឬ​កំលោះ​ក្រមុំ​ក៏​កើត​មាន​ដូច​គ្នា គឺ​ជរា​នេះ​មាន​តួនាទី​ធ្វើ​ឲ្យ​រូបធម៌ ចូល​ដល់​សភាព​ចាស់​ដូច​គ្នា​ទាំងអស់ ។

សូម​ទាញ​យក​ឧទាហរណ៍​មក​បញ្ជាក់​ដូច​តទៅ ក្មេង​តូច​ៗ​ដែល​ទើប​ធំ​រហូត​ដល់​កំលោះ​ក្រមុំ​នោះ ក៏​ដោយ​អំណាច​នៃ​ជរា មនុស្ស​កំលោះ​ក្រមុំ ដែល​ចម្រើន​វ័យ​រហូត​ដល់​ចាស់​គ្រាំ​គ្រានោះ ក៏​ដោយ​អំណាច​នៃ​ជរា​ទាញ​ទៅ​ដូច​គ្នា ។

ដូចនេះ​សត្វលោក​ទាំងអស់​មិន​ថា ចាស់​ឬ​ក្មេង​តែង​មាន​ជរា​គ្រប់​គ្នា ជរា​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​វិ​វ​ឌ្ឍ​បន្តិច​ម្តង​ៗ​ទៅ​រក​ចាស់​ទ្រុឌទ្រោម​រហូត​បាត់​រូបរាង​ពី​ភព​ផែនដី ។