ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​កូន​រត់​មក​ប្រាប់​ទើប​ប្រពន្ធ​ស្ទុះរ​ត់ទៅ​មើល​រកតែ​ពុទ្ធោ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានផឹក​ស្រវឹងស្រា​ប្រពន្ធ​ស្តី​ឲ្យ​ខឹង​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង ករណី​មនុស្ស​ស្លាប់​ដោយ​ធ្វើ​អត្តឃាត (​ចង​.​ក​) សម្លាប់​ខ្លួន​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី ឃុំ​តាំងក្រសាំង…

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានផឹក​ស្រវឹងស្រា​ប្រពន្ធ​ស្តី​ឲ្យ​ខឹង​ចង​.​ក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង ករណី​មនុស្ស​ស្លាប់​ដោយ​ធ្វើ​អត្តឃាត (​ចង​.​ក​) សម្លាប់​ខ្លួន​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ប៉ាត គុណ​ឡុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ លី ស្រី​អែម ភេទ​ស្រី អាយុ​២២​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​សព​បាន​រៀបរាប់​ថា ប្តី​របស់​នាង​កន្លង​មក​ពេល​ស្រវឹងស្រា​ម្តង​ៗ​តែងតែ​រកតែ​រឿង​នាង​ជា​និច្ច ជាក់ស្តែង​នៅ​មុន​ពេល​កើតហេតុ​ប្តី​នាង​ស្រវឹងស្រា ហើយ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយនឹង​រូប​នាង ព្រមទាំង​បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ទៀត តែ​ត្រូវ​បាន​នាង​ជះ​ទឹក​ពន្លត់​ទាន់​ពេល ហើយ​ក៏​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​នាង​យក​លុយ​ទៅ​ផឹកស្រា​ទៀត​លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​ប្តី​ស្រវឹង​ជោគ​នាង​ក៏​បាន​ស្តីបន្ទោស​ឲ្យ​ខ្លះ​ៗ​ពេល​នោះ​ប្តី​នាង​ក៏​បាន​ចូល​សំងំ​នៅ​ក្នុង​ខ្ទម រួច​បិទទ្វារ​នៅ​ម្នាក់ឯង ។

ចំណែក​នាង​វិញ​បាន​នាំ​កូន​អង្គុយ​នៅ​ក្រៅ​ផ្ទះ​បាន​រយៈពេល​ប្រហែលជា​កន្លះ​ម៉ោង​កូន​របស់​នាង​ឈ្មោះ រតនៈ បាន​ចូល​ក្នុង​ខ្ទម​មុន ហើយ​ក៏​ចេញ​មក​វិញ​ប្រាប់​គាត់​ថា ប៉ាច​ង​.​ក​ស្លាប់​ក្នុង​ខ្ទម​ហើយ​ឮ​កូន​ប្រាប់​ដូច្នេះ​នាង​ក៏​ស្ទុះ​ចូល​ទៅ​មើល​ក្នុង​ខ្ទម​បាន​ប្រទះ​ឃើញ​ប្ដី​របស់​នាង​បាន​ចង​.​ក និង​ខ្សែរ​ស្មាច់​ភ្ជាប់​នឹង​ឈើ​ផ្លាន​ដំបូល​ខ្ទម នាង​ក៏​ស្រាយ​យកប្ដី​ដាក់​មក​ក្រោម​បន្ទាប់​មក​ក៏​ចេញ​មក​ក្រៅ​ស្រែក​ប្រាប់​ញាតិ​ជិតខាង​ឲ្យ​មក​ជួយ​មើល ហើយ​បាន​ដឹក​សព​ប្ដី​យក​ទៅ​មណ្ឌល​សុខភាព​តាំងក្រសាំង ដើម្បី​ជួយ​សង្គ្រោះ​ពេល​យក​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា ប្តី​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​គ្រូពេទ្យ​នៅ​ទីនោះ ធ្វើការ​ពិនិត្យ​សព យើង​ពិនិត្យ​ឃើញ​នៅ​ជុំវិញ​ក ផ្នែក​ខាង​មុខ​មាន​ស្នាម​ជាំ​ខ្មៅ រាង​បញ្ឆិត​ទៅ​លើក​ខាងក្រោយ មាន​ទំហំ​1​សង់ទីម៉ែត្រ និង​នៅ​លើ​ដងខ្លួន​ពុំ​ឃើញ​មាន​ស្លាកស្នាម​ឡើយ រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ