ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណ​តម្លៃ​របស់​មនុស្ស​ស្ថិត​លើ​អំពើ​ល្អ

5 ឆ្នាំ មុន

បុគ្គល​មិន​គប្បី​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង​នោះ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ រំដោះខ្លួន​ឱ្យ​រួច​ពី​ត្រៃភព​នេះ​ផង ។ អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​មក​លើ​យើង គឺ​វា​ត្រឹមត្រូវ​មែនហើយ ប៉ុន្តែ​សេចក្តី​ល្អ​នោះ​មិនមែន​ជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិន​មាននូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាច​ជួយ​ខ្លួនឯង​បាន​ឡើយ ទាំង​អ្នក​ដទៃ​ក៏​រឹតតែ​មិន​អាច​ជួយ​បាន​ដែរ…

បុគ្គល​មិន​គប្បី​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង​នោះ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ រំដោះខ្លួន​ឱ្យ​រួច​ពី​ត្រៃភព​នេះ​ផង ។

អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​មក​លើ​យើង គឺ​វា​ត្រឹមត្រូវ​មែនហើយ ប៉ុន្តែ​សេចក្តី​ល្អ​នោះ​មិនមែន​ជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិន​មាននូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាច​ជួយ​ខ្លួនឯង​បាន​ឡើយ ទាំង​អ្នក​ដទៃ​ក៏​រឹតតែ​មិន​អាច​ជួយ​បាន​ដែរ ។

គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់​គ្នា​ស្ថិត​លើ​អំពើ​ល្អ និង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ បើ​ពុំ​ដូច្នោះ​ទេ ប្រាកដជា​យល់​ថា​ការងារ​ទុច្ចរិត ជា​ការងារ​មាន​តម្លៃ​ដែរ​ហើយ ជា​ទុ​ទ្ទិដ្ឋិ​ឱ្យ​ផល​ទុក្ខ ។

នៅ​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​យើង​បាន​មក​ដោយ​ឯង​ៗ ដែល​មិន​មាន​ជា​លទ្ធផល​នៃ​ការងារ​របស់​ខ្លួន​នោះ​ទេ គ្រាន់តែ​ថា មានការ​ងារ​ខ្លះ​យើង​បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​នេះ និង​ការងារ​ខ្លះ​យើង​បាន​បំពេញ​ហើយ​អំពី​ជាតិ​មុន​មក ។

ការ​យល់​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាងនេះ រមែង​កាត់​បន្ថយ​នូវ​ក្តី​សៅហ្មង សម្រាល​តណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំងពួង​ឲ្យ​ថយកម្លាំង​បាន​ខ្លះ ហើយ​ញ៉ាំង​សេចក្តី​សន្តោស​ឲ្យ​ចម្រើន​ឡើង ជីវិត​នឹង​បាន​សុខ ។