ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ខ្មែរ​ជាង៣ម៉ឺន​នាក់​បញ្ជូន​​​មកវិញ​ ពី​ប្រទេស​​១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

របាយការណ៍​គួរ​ទុកចិត្ត​បាន​របស់​នាយកដ្ឋាន​អន្តោ​ប្រវេ​សន៍​បានអោយ​ដឹង​ថា ​ជនជាតិ​ខ្មែរ​ចំនួន ៣១០០០នាក់ ត្រូវ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ កាលពី​ឆ្នាំ​២០១៨​ ។ របាយការណ៍​នោះ​បានអោយ​ដឹង​ទៀត​ថា ​ពួក​គេ​ភាគច្រើន​គឺ​បញ្ជូន​មក​ពី​ប្រទេស​ថៃ​ ដែល​មាន​ចំនួន​៣​ម៉ឺន​នាក់​ ។…

របាយការណ៍​គួរ​ទុកចិត្ត​បាន​របស់​នាយកដ្ឋាន​អន្តោ​ប្រវេ​សន៍​បានអោយ​ដឹង​ថា ​ជនជាតិ​ខ្មែរ​ចំនួន ៣១០០០នាក់ ត្រូវ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ កាលពី​ឆ្នាំ​២០១៨​ ។

របាយការណ៍​នោះ​បានអោយ​ដឹង​ទៀត​ថា ​ពួក​គេ​ភាគច្រើន​គឺ​បញ្ជូន​មក​ពី​ប្រទេស​ថៃ​ ដែល​មាន​ចំនួន​៣​ម៉ឺន​នាក់​ ។ បន្ទាប់​មក​ទៀត​នោះ​ គឺ​បញ្ជូន​មក​ពី​កូរ៉េ​ខាងត្បូង​ចំនួន​២៧០​នាក់ ពី​ម៉ា​ឡេ​ស៊ី​ចំនួន​១៧២​នាក់ ពី​ចិន ១៥៦​នាក់ ពី​ជប៉ុន​ចំនួន​៩២​នាក់ និងពី​វៀតណាម​ចំនួន​៨៤​នាក់​ ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​ បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​តែ​ពួក​គេ​ធ្វើ​ការងារ​ឬ​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ទាំងនោះ​។

របាយការណ៍​ដដែល​នោះ​ក៏​បានអោយ​ដឹង​ថា ​ពលករ​កម្ពុជា​បាន​ចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស​ដោយ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​ចំនួន​៤២​ និង​មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់​ ដោយ​ទៅ​ធ្វើការ​ច្រើន​ជាងគេ​នៅ​ប្រទេស​ថៃ​ ចំនួន​រហូត​ដល់​ជាង​៩៩០០០​នាក់ កូរ៉េ​ខាងត្បូង​ចំនួន​ជាង​៣៥០០​នាក់ និងជប៉ុន១១២១​នាក់ ។

អត្ថបទសរសេរ ដោយ