ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនកើតហេតុដ៏រន្ធត់ ឪពុកម្តាយ​នាំ​កូន​ទៅជួប​គ្រូទាយ​និយាយ​ថា…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​ន​គី​រី ៖ យុវជន​ម្នាក់​​​បាន​យក​កាំបិត​ប៉័ងតោ​អារ.ក​សម្លាប់​ឯង​ បណ្តាល​ឱ្យ​​ស្លាប់​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន ហើយនៅ​​មុនពេលកើតហេតុ ​​ជនរងគ្រោះមានអារម្មណ៍រវើរវាយនិយាយស្តីមិនដឹងអីសោះ ត្រូវ​បាន​ឪពុកម្តាយ​​នាំ​​ទៅ​ជួប​គ្រូទាយនិយាយ​ថា កូន​ប្រុស​បាន​​ដើរ​ជាន់​ពែ​របស់​អ្នក​​ភូមិ​​​​។ ហេតុ​ការ​ណ៍​​​ខាងលើនេះ​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​៨​និង​​​៥០នាទីព្រឹក​ថ្ងៃ​ទី​១១ ​ខែ​មីនា…

ខេត្ត​រត​ន​គី​រី ៖ យុវជន​ម្នាក់​​​បាន​យក​កាំបិត​ប៉័ងតោ​អារ.ក​សម្លាប់​ឯង​ បណ្តាល​ឱ្យ​​ស្លាប់​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន ហើយនៅ​​មុនពេលកើតហេតុ ​​ជនរងគ្រោះមានអារម្មណ៍រវើរវាយនិយាយស្តីមិនដឹងអីសោះ ត្រូវ​បាន​ឪពុកម្តាយ​​នាំ​​ទៅ​ជួប​គ្រូទាយនិយាយ​ថា កូន​ប្រុស​បាន​​ដើរ​ជាន់​ពែ​របស់​អ្នក​​ភូមិ​​​​។

ហេតុ​ការ​ណ៍​​​ខាងលើនេះ​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​៨​និង​​​៥០នាទីព្រឹក​ថ្ងៃ​ទី​១១ ​ខែ​មីនា ​ឆ្នាំ​២០១៩ ​ស្ថិត​នៅ​​ភូមិ​ថ្មដា​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ។

ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ឆែម ​សែន ​ភេទ​ប្រុស​ អាយុ២០​ឆ្នាំ​ មុខ​របក​ម្មក​សំណង់​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទាក់ទិន​នឹង​​ករណី​​ខាងលើ​នេះ ​យោង​តាម​ឪពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​ កូនប្រុស​គាត់​គ្រប់ទឹក​ត្រឹមត្រូវ ​ទើបតែ​ក្នុង​រយៈ​ពេល​២​ខែ​នេះ​ កូនប្រុស​របស់​ពួក​គាត់​បាន​ទៅ​សុ​ី​ឈ្នួល​ធ្វើ​ផ្ទះ​អោយ​គេ​នៅ​
ស្រុ​ក​វើ​ន​សៃ​ ហើយពេល​​​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ចំនួន​៧​​ថ្ងៃ​ ស្រាប់តែ​កូនប្រុសរបស់ពួក​​គាត់​មាន​អារ​ម្ម​ណ៍​រវើរវាយ​និយាយ​ស្ដី​មិនដឹង​អី​សោះ​ ទើប​ពួក​គាត់​ជា​ឪពុក​ម្ដាយ​បាន​យកកូន​ប្រុស​​ទៅ​​ទាយ​មើល​ ហើយ​គ្រូទាយ​និយាយ​ថា​ កូនប្រុសរបស់ពួក​​គាត់​ដើរ​ជាន់​ពែ​ដែល​អ្នក​ភូមិ​សែន​ ទើប​បណ្ដាល​អោយ​កូ​ន​ប្រុស​របស់​ពួក​គាត់​ធ្លាក់ខ្លួន​ឈឺ​ និង​មាន​អារ​ម្ម​ណ៍​មិន​ចង់​នៅរ​ស់បែប​នេះ​។

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​ចម្រុះ​​របស់​ខេត្ត​ រួម​មាន​ប៉ូលិស​ ប៉េ​អឹ​ម ​មន្ត្រី​ពេ​ទ្យ និ​ង​តុលាការ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សពជនរងគ្រោះ ។

​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​អស់​រយៈ​​ពេល​ជាង​២ម៉ោង​រួច​មក ជា​លទ្ធផលរក​​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​យក​កាំបិត​​ប៉័ងតោ​អារ.ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ​គ្មាន​រឿង​ឃាតកម្ម​អ្វី​​កើតឡើង​នោះ​ទេ​ ហើយ​មូលហេតុ​បណ្ដាល​អោយ​ជន​រង​គ្រោះ​ឈាន​ដល់​ការសម្លាប់​​ខ្លួន​ឯង​បែប​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជា​​ជំ​ហាន​ដំបូង​ថា​ជន​រង​គ្រោះ​មាន​សតិ​អារ​ម្ម​ណ៍​មិនល្អ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​​រួច ​បាន​ប្រគល់​សព​ជួន​ក្រុម​គ្រួសា​រ​ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ