ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្ទើរ​នេះ​! ដុត​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន ដែល​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​ចរាចរ​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ​ស្តុក​ទុក​ផលិត និង​ចែកចាយ​នា​ពេល​កន្លង​មក…

រាជធានី ភ្នំពេញ ៖ ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន ដែល​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​ចរាចរ​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ​ស្តុក​ទុក​ផលិត និង​ចែកចាយ​នា​ពេល​កន្លង​មក ។

ហើយ​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​ដី​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់ ជាន់ថ្នាក់ និង​វិស័យ​ឯកជន​ជាតិ​-​អន្តរជាតិ មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ