ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មានទ្រព្យ​សម្បត្តិ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​ គប្បី​ត្រូវ​មាន​ធម៌​សប្បុរស​ទៀត​ទើប​មាន​សេចក្ដីសុខ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន បាន​មាន​ពុទ្ធដីកា​បញ្ជាក់​ថា មនុស្ស​យើង​គ្រប់​ៗ​រូបការ​មានទ្រព្យ​សម្បត្តិ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ គប្បី​ត្រូវ​មានចំណេះ​វិជ្ជា និង​ធម៌​សប្បុរស​ទៀត​ទើប ទទួល​បាន​សេចក្ដីសុខ​ទាំង​ផ្លូវលោក…

ខេត្តកំពង់ធំ ៖ សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន បាន​មាន​ពុទ្ធដីកា​បញ្ជាក់​ថា មនុស្ស​យើង​គ្រប់​ៗ​រូបការ​មានទ្រព្យ​សម្បត្តិ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ គប្បី​ត្រូវ​មានចំណេះ​វិជ្ជា និង​ធម៌​សប្បុរស​ទៀត​ទើប ទទួល​បាន​សេចក្ដីសុខ​ទាំង​ផ្លូវលោក និង​ផ្លូវធម៌​។

នេះ​គឺជា​ការ​បញ្ជាក់​របស់​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​ដែល​មាន​ពុទ្ធ​ដិ​កា​នៅ​ថ្ងៃ​ទី​១១​មីនា ឆ្នាំ ២០១៩ នេះ​ក្នុង​ពិធីបុណ្យ​ឆ្លង​ពុទ្ធង្កូរ​ចេតិយ នៅ​វត្ត​បទុម ស្ថិត​នៅ​ភូមិ​បទុម​លិច ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន មាន​ពុទ្ធដីកា​ដែរ​ថា ការ​មានចំណេះ​វិជ្ជា ធម៌​សប្បុរស និង​មានធម៌​សាមគ្គី​វា​មិន​ត្រឹមតែ​នាំ​ឲ្យ​យើង​គ្រប់​រូប​ៗ​រស់នៅ​ដោយ​សេចក្ដី​ស្ងប់​នោះ​ទេ វា​ក៏​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល​មាន​សន្តិភាព​និង​ប្រជាជាតិ​បាន​សុខ​សប្បាយ​សម្បូរ​រុងរឿង​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​ជាមួយនឹង​ការ​កោតសរសើរ​ចំពោះ​សុទ្ធា​ជ្រះថ្លារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ថែរក្សា​ការពារ​និង​ការ​លើក​ត​ម្កើ​ន​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​ប្រជាពលរដ្ឋ​ទាំ​អស់​នៅ​ទីនោះ លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​អំពាវនាវ​ឲ្យ​បន្ត​ការ​រួបរួមសាមគ្គី​គ្នា​ចូលរួម​រក្សាសុខ​សន្តិភាព​ដែល​មាន​សព្វថ្ងៃ​ឲ្យ​ស្ថិតស្ថេរ​ផង​ដែរ​ដើម្បី​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ព្រោះ​សុខ​សន្តិភាព​បាន​ផ្ដល់​ឲ្យ​យើង​រស់នៅ​បាន​សេចក្ដីសុខ​និង​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ប្រកប​កិច្ចការ​រក​ទទួលទាន​បាន​ដោយ​សេរី​។ ជាមួយ​នេះ​ដែរ​ក៏​ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​យើង​រស់នៅ​ក្នុង​សេចក្ដីសុខ​ និង​សម្បូរ​រុងរឿង​ ដូចនេះ​ត្រូវ​បន្ត​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាំ​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ​ជា​បន្ត​ទៀត​​។

នៅ​ឱកាស​នោះ​ដែរ លោក ជំទាវ ខៀវ​ស៊ី ណា ជា ចាន់​តូ ក៏​បាន​ប្រកាស​ថា​នឹង​ចូលរួម​ជា​ប្រជា​ពុទ្ធ​បរ​ស័​ទ​និង​ប្រជាពលរដ្ឋ​យើង​នៅ​ទីនោះ​ជួយ​ជ្រំ​ជ្រែង​និង​ឧបត្ថម្ភ​ក្នុង​ការ​កសាង​ព្រះ​វិហារ​វត្ត​បទុម ផង​ដែរ​ដើ​ម្បើ​ឲ្យ​ទី​អារាម​មួយ​នេះ​សក្តិ​សមជា​ទី​គោរព​ប្រតិបត្តិ​របស់​ប្រជាជន​គ្រប់​ៗ​រូប​។

សូម​បញ្ជាក់​ថា តាម​ការ​បញ្ជាក់​ពី​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ពុទ្ធង្កូរ​ចេតិយ នៅ​វត្ត​បទុម​ដែល​ប្រារ​ព្វ​ពិធីបុណ្យ​ឆ្លង​នេះ​គឺ​ផ្ដួច​ផ្ដើមកសាង​ក្នុង​ឆ្នាំ​២០១៦​ដោយ​ព្រះ​ពិ​ក្ខុ ឡាវ វណ្ណ​សាត ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​បន្ត​ពី​ព្រះ​គ្រូ​ទុំ ឌី​និង​សុទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​អស់​ទឹកប្រាក់​សរុប​ចំនួន ជាង​២៣១​លាន​រៀល​សម្រាប់​តម្កល់​ព្រះ​សារី​រឹក​ធាតុ​។

នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​បាន​ចូលរួម​ចាប់កុសល​បច្ច័យ​ចំនួន​២​លាន​រៀល​ និង​ព្រះ​មេគណ​ខេត្ត​ចំនួន​២០០​ដុល្លារ​ ។

ដោយឡែក​លោក ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​ប្រគេន​ច្ច័​យ​ចំនួន​១០​លាន​រៀល​ដល់​វត្ត​បទុម និង​បាន​ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន​៧​ផ្សេង​ទៀត ក្នុង​មួយ​វត្ត​ៗ​ចំនួន​២​លាន​រៀល និង​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​បុណ្យ​ចំនួន​៥​លាន​៦​សែន​៥​ម៉ឺន​រៀល ក្នុង​នោះ​ក៏​បាន​ផ្ដល់​អំណោយ​មាន​ថវិកា ក្រណាត់​ស សារុង សៀវភៅ ប៉ិច និង ខ្មៅ​ដៃ​ចែក​ជូន​លោកតា​យ​លោកតា លោកគ្រូ អ្នក​គ្រូ និង សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ