ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​មើលឃើញ​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ឆ្នាំ​នេះ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វៀតណាម​អាច​នឹង​មើលឃើញ​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ក្នុង​ឆ្នាំ ២០១៩​នេះ​ព្រោះ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ដែល​រួម​មាន​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​ក្នុង​វិស័យ​ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​សេវាកម្ម​កំពុង​តែ​ជ្រើស​យក​វៀតណាម​ជាទី​តាំង​សម្រាប់​ការ​វិនិយោគ​។ ទិន្នន័យ​ដែល​បាន​ពី​ភ្នាក់ងារ​វិនិយោគ​បរទេស​ក្រោម​ក្រសួងផែនការ​និង​ការ​វិនិយោគ​បាន​បង្ហាញ​មក​ថា វិនិយោគិន​បរទេស​បាន​វិនិយោគ​ប្រមាណ ៨.៤៧​ប៊ី​លាន​ដុល្លារ​ក្នុង​វៀតណាម​ទៅ​ហើយ​ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ ដែល​ច្រើន​ជាង​រយៈពេល​តែ​មួយ​កាលពី​ឆ្នាំ​មុន​។ អ្វី​ដែល​កត់សម្គាល់​ពី​ការ​វិនិយោគ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បាន​កើនឡើង​យ៉ាង​ខ្លាំង…

ប្រទេស​វៀតណាម ៖ វៀតណាម​អាច​នឹង​មើលឃើញ​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើន​ក្នុង​ឆ្នាំ ២០១៩​នេះ​ព្រោះ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ដែល​រួម​មាន​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​ក្នុង​វិស័យ​ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​សេវាកម្ម​កំពុង​តែ​ជ្រើស​យក​វៀតណាម​ជាទី​តាំង​សម្រាប់​ការ​វិនិយោគ​។ ទិន្នន័យ​ដែល​បាន​ពី​ភ្នាក់ងារ​វិនិយោគ​បរទេស​ក្រោម​ក្រសួងផែនការ​និង​ការ​វិនិយោគ​បាន​បង្ហាញ​មក​ថា វិនិយោគិន​បរទេស​បាន​វិនិយោគ​ប្រមាណ ៨.៤៧​ប៊ី​លាន​ដុល្លារ​ក្នុង​វៀតណាម​ទៅ​ហើយ​ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ ដែល​ច្រើន​ជាង​រយៈពេល​តែ​មួយ​កាលពី​ឆ្នាំ​មុន​។

អ្វី​ដែល​កត់សម្គាល់​ពី​ការ​វិនិយោគ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បាន​កើនឡើង​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ក្លាយជា​វិស័យ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​លេខ​បី​ក្នុង​ប្រទេស​វៀតណាម​ទាក់ទិន​នឹង​ការ​វិនិយោគ​ពី​បរទេស​។ និន្នាការ​នេះ​ក៏​កំពុង​តែ​បន្ត​កើត​មាន​ឡើង​ក្នុង​ខែ​នេះ​ដែរ​ដោយ​មាន​ខេត្ត​និង​ទីក្រុង​ជា​ច្រើន​ប្រកាស​ពី​ការ​អនុញ្ញាត​គម្រោង​គុណភាព​ខ្ពស់​ៗ​ជា​បន្តបន្ទាប់​។ កាលពី​ដើមខែ​មិ​នា ទីក្រុង Da Nag បាន​និយាយ​ថា​ពួក​គេ​បាន​អនុញ្ញាត​គម្រោង​ពីរ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក American Universal Alloy Corporation និង Alton International Enterprise ដើម្បី​បង្កើត​មូលដ្ឋាន​ផលិតកម្ម​របស់​ពួក​គេ​ក្នុង​តំបន់​បច្ចេកវិទ្យា​ខណៈ​ដែល​ក្រុមហ៊ុន​ដទៃ​ទៀត​មក​ពី​អា​មេ​រិ​ក​ដូច​ជា Key Tronic EMS ក៏​កំពុង​តែ​ស្នើ​គម្រោង​ក្នុង​តំបន់​នេះ​ដែរ​។

ក្នុង​ប៉ែក​ខាងជើង​នៃ​ខេត្ត Bac Giang វិញ​ក្រុមហ៊ុន Lenovo Group មក​ពី​ប្រទេស​ចិន​ក៏​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចង់​បង្កើត​រោងចក្រ​ផលិត​គ្រឿង​កុំព្យូទ័រ​ផង​ដែរ​។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ពួក​គេ​នឹង​ត្រូវការ​ដី​ប្រមាណ​ពី​២០​ទៅ​៣០​ហិច​តា​ដើម្បី​ការ​សាងសង់​រោងចក្រ ហើយ​ផលិតផល​របស់​ពួក​គេ​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Nguyen Duc Chung ដែល​ជា​ប្រធាន​គណៈ​ក​ម្មា​ធុ​ការ​ប្រជាជន​ប្រចាំ​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហាណូយ​វិញ​ក៏​នឹង​ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន Ikea ប្រមាណ ៤៥០​លាន​ដុល្លារ​ផង​ដែរ​ដើម្បី​សាងសង់​ផ្សារ​ទំនើប និង​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ទំនិញ​ក្នុង​រដ្ឋធានី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ