រ៉ង់ហ្គូន៖ ការធ្លាក់ចុះនៃការប្រើប្រាស់អង្ករ ជាពិសេសពីប្រទេសចិន ធ្វើឱ្យឈ្មួញលក់អង្ករព្រួយបារម្ភដោយសារទីផ្សារអាចប្រឈមនឹងការចាល់ប្រើមិនអស់ ព្រោះតែមានសេសសល់ពីរដូវកាលមុន ដែលធ្វើឱ្យការផ្គត់ផ្គង់មានច្រើនជាងតម្រូវការ។ បើទោះបីជាការនាំចេញខ្ពស់បំផុតក្នុងឆ្នាំសារពើពន្ធ ២០១៧ ដល់ឆ្នាំ ២០១៨ មានជាង ៣លានតោនក៏ដោយ ក៏នៅមានការផ្គត់ផ្គង់សេសសល់ដែលការប្រើប្រាស់សកលបានធ្លាក់ចុះ។
លោក U Than Than Oo អនុប្រធានសហព័ន្ធអង្ករមីយ៉ាន់ម៉ា បាននិយាយថាការនាំចេញអង្ករនឹងមានការលំបាក ក្នុងការយកឈ្នះការនាំចេញកាលពីឆ្នាំមុន។ លោកបានកត់សម្គាល់ថាការនាំចេញទៅកាន់ប្រទេសចិន ក៏បានធ្លាក់ចុះផងដែរ ដោយប្រទេសនេះមិនបានយកចិត្តទុកដាក់ដូចមុនទេ។ ទន្ទឹមនឹងនេះដែរលោក U Chan Thar Oo ប្រធានសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ានិយាយថា ការនាំចេញអង្ករនឹងមិនសម្រេចបានគោលដៅ ២.៥លានតោនសម្រាប់ឆ្នាំសារពើពន្ធ ២០១៨-២០១៩ នោះទេ។ សម្រាប់ឆ្នាំសារពើពន្ធ ២០២០-២០២១ សហព័ន្ធរំពឹងថានឹងលក់បាន ៤លានតោនទៅទីផ្សារក្រៅប្រទេស និង ទទួលបាន ១.៥ពាន់លានដុល្លារអាមេរិក។
មន្ត្រីសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ានិងចិន នៅចុងខែកុម្ភៈ បានស្វែងរកការធានាពីប្រទេសចិនលើកូតានាំចេញអង្ករចំនួន ៤សែនតោន ដែលកើនឡើងពីកូតាឆ្នាំ ២០១៦ ចំនួន១សែនតោនដែលមិនបានកើនឡើង។
បច្ចុប្បន្នរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិន មានសេចក្តីព្រាងច្បាប់ស្តីពីកូតាចំនួន ៤សែនតោន ដោយពត៌មានលំអិតមិនត្រូវបានប្រកាសជាផ្លូវការនោះទេ។ ដោយឡែកសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាក៏ចង់បានពន្ធលើការនាំចេញអង្ករទៅប្រទេសផងដែរ។ ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាការនាំចេញផលិតផលកសិកម្មនៅក្នុងឆ្នាំសារពើពន្ធ ២០១៧-២០១៨ មាន ២១% នៃការនាំចេញសរុប ហើយបរិមាណនាំចេញថយចុះចាប់តាំងពីឆ្នាំសារពើពន្ធ ២០១១-២០១២ នៅពេលវាមាន ៣០% នៃការនាំ
ចេញ៕
ចែករំលែកព័តមាននេះ