ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនក៏អី…ក្នុងស្រុកសំរោងទងកំពុង​សប្បាយ​​​​ចាក់ឆ្នោត​វៀតណាម?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​ករណីល្បែង​ឆ្នោតវៀតណាមកំពុងពេញនិយម​​ខ្លាំង នៅ​​តាមបណ្តារាជធានី-ខេត្ត នាំ​លួច​បើកនិងលេងដោយខុសច្បាប់ ។ ក្នុងនោះ ទីតាំង​ខ្ល​ះ​ក៏មានមន្ត្រីនគរបាល​ជួយ​កាង ហើយខ្លះ​ទៀត ​​​​គឺ​ជា​ទីតាំង​ល្បែង​របស់មន្ត្រី​មួយចំនួនផង…

ខេត្តកំពង់ស្ពឺ​ ៖ ​ករណីល្បែង​ឆ្នោតវៀតណាមកំពុងពេញនិយម​​ខ្លាំង នៅ​​តាមបណ្តារាជធានី-ខេត្ត នាំ​លួច​បើកនិងលេងដោយខុសច្បាប់ ។ ក្នុងនោះ ទីតាំង​ខ្ល​ះ​ក៏មានមន្ត្រីនគរបាល​ជួយ​កាង ហើយខ្លះ​ទៀត ​​​​គឺ​ជា​ទីតាំង​ល្បែង​របស់មន្ត្រី​មួយចំនួនផង ។ ដឹងហើយថា ​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរ​បាល​ជាតិ​បានចេញផែនការ​ជា​ប​ន្ត​បន្ទាប់​​ ឱ្យមានការ​បង្ក្រាបក្តី ប៉ុន្តែសង្កេត​បទល្មើស​ទាំង​នេះ គឺ​នៅតែ​​​កើត​​មាន​ដដែល ​។

ជាក់​ស្តែង នៅ​​​ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ​ល្បែង​ឆ្នោតវៀតណាម​​កំពុងពេញនិយម ​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅចាក់លេងគ្មានញញើតសមត្ថកិច្ចនោះទេ ។ ហើយ​ចំពោះ​ការបង្ក្រាប​របស់សមត្ថកិច្ចវិញ គឺ​គ្មាន​​​ប្រសិទ្ធ​ភាពដោយ​​មិន​ដែល​ឃើញ​​ចុះ​មក​បង្ក្រាប​នោះដែរ​ ទើប​ធ្វើឱ្យ​ការ​​​សង្ស័យ​ថា អាច​ទទួលបាន​​ផល​ប្រយោជន៍​​ហើយ​ ​ក្នុង​នោះ គេបានរិះគន់​ទៅ​លើលោក ហង្ស សំរេច ជា​អធិការដ្ឋាននគរ​បាល​ស្រុក​សំរោង​តែម្តង មានបើក​​ល្បែង​ឆ្នោតវៀតណាម ។

ប្រភព​មន្រ្តីនគរបាល​ម្នាក់​ក្នុងអធិការដ្ឋាន​ស្រុកសំរោងទងបាន​​បង្ហើប​ដែរថា ​លោកហង្ស សំរេច ​ដោយ​សារ​តែ គាត់​ជាប្អូនថ្លៃរបស់​លោក​ស្នងការនគរបាលខេត្ត ទើប​ហ៊ាន​​បើកល្បែងឆ្នោត​វៀតណាមនេះ ។ មន្ត្រី​នគរបាលរូបនោះ​​បន្តថា មិន​ត្រឹមតែមាន​​បទល្មើស​ឆ្នោត​វៀតណាម​មាន​ក្នុងមូលដ្ឋាន​ស្រុក​សំរោង​ទង​ទេ គឺ​​នៅ​មាន​បទល្មើស​ផ្សេង​ៗ​​ទៀត ដូច​ជា​ល្បែង​ជល់​មាន់​ជាដើម.. ។

ប្រភពពី​ពលរដ្ឋ​មួយ​ចំនួន​ឱ្យដឹងដែរ​​​ថា ​ទីតាំង​ឆ្នោត​វៀតណាម​ទាំងឡាយ​ណា​ដែល​​ហៅ​ថា កូនកញ្ច្រែង​នោះ មិន​បាន​បង់ និង​កត់​ប្រមូល​ជូន​​​ទេ នោះ​លោក​អធិការ​នឹង​បញ្ចេញ​កម្លាំង​នគរបាល​របស់​ខ្លួន ឱ្យ​ចុះ​មក​បង្ក្រាប​ហើយ ។ ទោះបីជាយ៉ាងណា ទាក់ទិន​នឹងការចោទប្រកាន់នេះ កោះសន្តិភាពនៅមិន​ទាន់​មាន​​ការ​បំភ្លឺ​ណា​មួយពី​​​លោក​អធិការស្រុកសំទោង​​នៅឡើយទេ ។ ប៉ុន្តែ​ទន្ទឹមនេះ​ ប្រជាពលរដ្ឋនៅមូលដ្ឋា​នស្រុក​សំរោង​ទង និងនៅ​មូល​ដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​​សំណូមពរនិងអំពាវ​នាវ​​ដល់អគ្គស្នង​ការនគរ​បាលជាតិ នាយឧត្តម​សេ​នីយ៍​ស​ន្តិបណ្ឌិត នេត សា​វឿន មេត្តា​ជួយ​មាន​ចំណាត់ការនិង​ចុះ​ស្រាវ​ជ្រាវ​​ផង​ ដើម្បីលុបបំបាត់​​មន្រ្តីខិល​​ខូច​ទាំង​អស់​ទាំង​​នេះ ។

អត្ថបទសរសេរ ដោយ