ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ក្រុមហ៊ុន​ធំ​ៗ​ច្រើនជាង50មាន​ទាំង Google, Apple, Microsoft…​នាំ​គ្នា​សម្រុកចូល​វៀតណាម

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ាន​បាន​ប្រកាស​មក​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ច្រើន​ជាង​៥០​ទៅ​ទៀត​ដែល​មក​ពី​វិស័យ​ខុស​ៗ​គ្នា​នឹង​ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​ថ្ងៃ​អង្គា​រ៍​ដើម្បី​ស្វែងរក​ឱកាស​អាជីវកម្ម ។…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ាន​បាន​ប្រកាស​មក​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ច្រើន​ជាង​៥០​ទៅ​ទៀត​ដែល​មក​ពី​វិស័យ​ខុស​ៗ​គ្នា​នឹង​ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​ថ្ងៃ​អង្គា​រ៍​ដើម្បី​ស្វែងរក​ឱកាស​អាជីវកម្ម ។

ក្រុមហ៊ុន​ទាំងនេះ​រួម​មាន Google, Apple, Microsoft, Coca-Cola, ExxonMobil, GE, Ford, MasterCard, Qualcomm, IBM, JP Morgan, Syngenta, AstraZeneca និង Pfizer ជាដើម ។

ក្រុមហ៊ុន​ខាងលើ​នឹង​ទៅ​ដល់​វៀតណាម​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​ប្រទេស​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​នៅ​រដ្ឋធានី​ហាណូយ​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​កោតសរសើរ​ដល់​វៀតណាម​ថា​ជាទី​តាំង​លូតលាស់​យ៉ាង​លឿន ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ទាំងនេះ​នឹង​ក្លាយជា​ក្រុម​ប្រតិភូ​ធំ​ជាងគេ​ដែល​មក​ពី​សហរដ្ឋអាមេរិក ។

យោង​ទៅ​តាម​ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ខាងលើ​នឹង​ចូលរួម​បេសកកម្ម​អាជីវកម្ម​ប្រចាំឆ្នាំ​ដែល​នឹង​ពិភាក្សា​ពី​បញ្ហា​ជា​ច្រើន និង​បេសកកម្ម​សុខាភិបាល និង​វិទ្យាសាស្ត្រ​ជីវិត​ផង​ដែរ ។

សិក្ខាសាលា​មួយ​ទាក់ទិន​នឹង​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ភាព​ឯកជន​នៃ​ទិន្នន័យ​ក៏​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ​ផង​ដែរ ។ ក្រុមហ៊ុន​ខាងលើ​នឹង​ជួប​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​សមាជិក​សំខាន់​ៗ​នៃ​គណៈរដ្ឋមន្ត្រី រួម​ជាមួយ​អ្នកដឹកនាំ​រដ្ឋាភិបាល និង​សភាជាតិ​ផង​ដែរ​ដើម្បី​ពិ​ភក្សា​ពី​បញ្ហា​អាជីវកម្ម និង​ផ្តល់​យោបល់​ផ្នែក​គោលនយោបាយ​ជាដើម ។

ក្នុង​រយៈពេល​៣៥​ឆ្នាំ​មកនេះ ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​សហរដ្ឋអាមេរិក​និង​អាស៊ាន​គឺជា​អង្គការ​គាំទ្រ​យ៉ាង​សំខាន់​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​។

សមាជិក​ប្រមាណ​ច្រើន​ជាង ១៦០​ក្រុមហ៊ុន​របស់​ក្រុមប្រឹក្សា​ខាងលើ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ៦​ទ្រី​លាន​ដុល្លារ​ទៅ​ទៀត និង​ផ្តល់​ការងារ​ដល់​មនុស្ស​ប្រមាណ ១៣​លាន​នាក់​ទូ​ទាំង​ពិភពលោក​។ សមាជិក​របស់​ពួក​គេ​រួម​មាន​ក្រុមហ៊ុន​អា​មេ​រិ​ក​ធំ​ៗ​ដែល​ប្រកប​អាជីវកម្ម​ក្នុង​អាស៊ាន និង​ក្រុមហ៊ុន​ថ្មី​ៗ ព្រមទាំង​ក្រុមហ៊ុន​ដែល​ដំណើរការ​ក្នុង​អាស៊ី​អាគ្នេយ៍​ច្រើន​ជាង​១០០​ឆ្នាំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ