ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ៖ ពលរដ្ឋ​ខ្មែរ​ប្រមាណ​១០​លាន​នាក់​ទទួល​អត្ថប្រយោជន៍​ពី​ទន្លេមេគង្គ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១០​លាន​នាក់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ទន្លេមេគង្គ ។ ដូច្នេះ​ហើយ​ការ​រៀបចំ​បុណ្យ​ទន្លេ​របស់​យើង​មាន​អត្ថន័យ​មិន​ត្រឹមតែ​សម្រាប់​វិស័យ​ទេសចរណ៍​នោះ​ទេ…

ខេត្តកំពង់ធំ​៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១០​លាន​នាក់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ទន្លេមេគង្គ ។ ដូច្នេះ​ហើយ​ការ​រៀបចំ​បុណ្យ​ទន្លេ​របស់​យើង​មាន​អត្ថន័យ​មិន​ត្រឹមតែ​សម្រាប់​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ជីវភាព​ប្រជាពលរដ្ឋ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៥​លាន​នាក់​កំពុង​រស់នៅ​តាម ដង​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា​ប្រមាណ​៥០០​គីឡូម៉ែត្រ ហើយ​ប្រមាណ​៥​លាន​នាក់​ទៀត​រស់នៅ​តាម​ដង​ទន្លេសាប រួម​ទាំង​ដង​ទន្លេ​ផ្សេង​ៗ ទៀត​ដែល​មាន​ប្រភព​ពី​ទន្លេមេគង្គ ។ លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ​មិន​គ្រាន់តែ​រស់នៅ​តាម​ធម្មតា​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទន្លេមេគង្គ​ថែម​ទៀត ដូច​ជា អត្ថប្រយោជន៍​ពី​វិស័យ​កសិកម្ម រួម​ទាំង​វិស័យ ទេសចរណ៍​ជាដើម ។

លោក​រដ្ឋមន្ត្រី​អះអាង​ថា ពិធីបុណ្យ​ទន្លេ​ដែល​យើង​បាន​រៀបចំ​ជា​បន្តបន្ទាប់​មកនេះ​ហើយ ឆ្នាំ​នេះ​យើង​រៀបចំ​នៅ​ខេត្តកំពង់ឆ្នាំង​គឺ​មាន​អត្ថន័យ​និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​ប្រជាពលរដ្ឋ​រួម​ទាំង​ប្រទេស​ជាតិ ។ លោក​ថា បុណ្យ​ទន្លេ​វា​មិន​គ្រាន់តែ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី​ឬ​ក៏​អត្ថ​ប្រ​យោ​ជន៍​សម្រាប់​តែ​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ យល់​ដឹង​និង​ការ​ចូលរួម របស់​ប្រជាពលរដ្ឋ​រួម​ទាំង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់ ប្រជា​ពល រដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេ​ផង​ដែរ ។

ទាក់ទង​បុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​នេះ លោក ថោ​ង ខុន បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​រួម ទាំង​អាជ្ញាធរ​បាន​រៀបចំ​រួចរាល់​អស់ហើយ ពុំ​មាន​អ្វី​សេសសល់ ឬ​ជួប​បញ្ហា​ប្រឈម​នោះ​ឡើយ ។ លោក​ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​នេះ យើង​មានការ​រៀបចំ​ល្អ​និង​ស្រស់​ស្អាត ហើយ​ប្លែក​ជាង ជាង​ឆ្នាំ​មុន​ៗ ទាំង​ការ​លម្អរ​សោភ័ណ​ភាព​តាម​ដងផ្លូវ រួម​ទាំង​ទីតាំង​ពិព័រណ កីឡា​សិ​ល្បះ​ផ្សេង​ៗ ដែល​នឹង​ត្រូវ​តាំង​បង្ហាញ​ឬ​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ ។

លោក​បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដល់​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែល​នឹង​ត្រូវ​រៀបចំ​រយះ​ពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤-១៥-១៦​ ខែ​មី​​នា ឆ្នាំ​២០១៩ ក្រោម​អធិបតី​ភាពសម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេចកិ​​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​ស្ថិត​នៅ​ជិត​នឹង​រាជធានី​ភ្នំពេញ ហើយ​មាន​ផ្លូវ​គមនាគមន៍​ល្អ​ថែម​ទៀត ។ យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹង​មាន​អ្នកចូលរួម​ច្រើន​ជាង​ពិធីបុណ្យ​ទន្លេ​លើក​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ