ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយមីង​មិនឃើញ​ក្មួយ​ស្រី​ក៏​ទៅ​រក​ស្រាប់តែ​បើកទ្វារ​បន្ទប់ទឹក​ភ្លាម​រកតែ​ពុទ្ធោ​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទំនង​អស់សង្ឃឹម​ក្នុង​ជីវិត​ព្រោះតែ​ជំងឺ​ប្រចាំ​កាយ​កាលពី​ថ្ងៃ​ទី​១០ ខែមីនា សម្រេចចិត្ត​ប្រើ​ខ្សែ​អង្រឹង​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុ​ពញាឮ ខេត្តកណ្ដាល ។…

ខេត្តកណ្ដាល ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទំនង​អស់សង្ឃឹម​ក្នុង​ជីវិត​ព្រោះតែ​ជំងឺ​ប្រចាំ​កាយ​កាលពី​ថ្ងៃ​ទី​១០ ខែមីនា សម្រេចចិត្ត​ប្រើ​ខ្សែ​អង្រឹង​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុ​ពញាឮ ខេត្តកណ្ដាល ។

ស្ត្រី​រូប​នោះ​ឈ្មោះ ស៊ឹ​ម ហួច អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ទាក់ទិន​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​ឈ្មោះ អ៊ុំ ពៅ អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយមីង​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ជា​រៀងរាល់ថ្ងៃ​មុន​កើតហេតុ​ជន​រង​គ្រោះ​តែងតែ​ត្អួ​ញ​ត្អែ​រ​ប្រាប់​គាត់​ពី​បញ្ហា​ជំងឺ​របស់​គាត់ (​ស៊ឹ​ម ហួច​) ឈឺ​ធ្ងន់​ទៅ​ៗ (​រោគ​មហារីក​ស្បូន​) ។ និង​ចេះ​ថា ចង់​តែ​ចងក​.​សម្លាប់​ខ្លួន ព្រោះ​ពិបាក​រស់នៅ និង​ទ្រាំ​ណាស់​នោះ ប៉ុន្តែ​គាត់ (​ម្ដាយមីង​) តែងតែ​និយាយ​អង្វរ​លួងលោម​ប្រាប់​ទៅ​វិញ​កុំ​គិត​អ​ញ្ចឹ​ង​អី ! ខំ​ធ្វើបុណ្យ​សន្សំ​ទៅ​ថ្ងៃ​មុខ​ទៅ មនុស្ស​ម្នាក់​ៗ​ជៀស​មិន​ផុត​ពី​ការ​ស្លាប់​ទេ ។

ក្រោយ​ពេល​និយាយ​រួច​ហើយ​គាត់​បាន​ទៅ​ផ្សារ​ឧដុង្គ​បាត់​ទៅ​លុះ​ត្រឡប់​មក​ដល់​វិញ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​រក​មើល​ជន​រង​គ្រោះ (​ស៊ឹ​ម ហួច​) ពុំ​ឃើញ​នៅ​ក្នុងផ្ទះ ភ្លាម​នោះ​ក៏​មានការ​សង្ស័យ ហើយ​បាន​ដើរ​រក​មើល និង​ឃើញ​បន្ទប់ទឹក​បិទទ្វារ​ជិត​ព្រមទាំង​ដាក់​គន្លឹះ​ខាងក្នុង ។

ឃើញ​ដូច្នោះ​គាត់ (​អ៊ុំ ពៅ​)​បាន​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​គាស់​ទ្វារ​បន្ទប់ទឹក​នោះ ស្រាប់តែ​ឃើញ​ក្មួយ​ស្រី​យក​កៅអី​ជ័រ​ឡើង​ចង​.​ក សម្លាប់​ខ្លួន​ជាប់ នឹង​ផ្លានផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​ក្រុម​គ្រួរ​សារ​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដែក ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​បង្កើត​គណៈ​ក​ម្មា​ការ​ចម្រុះ​រួម​មាន ក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ មេ​ភូមិ និង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ ។ ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​(​ចង​.​ក​)​ដោយ​ខ្លួនឯង​ស្លាប់​ពិតមែន និង​បាន​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ