ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​ណាស់​ម៉េច​ក៏​ប្រហែស​ម្ល៉េះ​!

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បណ្តោយ​ឱ្យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​បើកបរ​ម៉ូតូ បណ្តាល​អោយ​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​រង​របួស​ចំនួន​០៥​នាក់ ក្នុង​នោះ​ស្រាល​ម្នាក់ ធ្ងន់​ចំនួន​០៤​នាក់ ហើយ​ខូចខាត​ម៉ូតូ​ចំនួន​០២​គ្រឿង ។ ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច…

ខេត្ត​ប៉ៃលិន ៖ បណ្តោយ​ឱ្យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​បើកបរ​ម៉ូតូ បណ្តាល​អោយ​ជ្រុល​ទៅ​បុក​ម៉ូតូ ១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​រង​របួស​ចំនួន​០៥​នាក់ ក្នុង​នោះ​ស្រាល​ម្នាក់ ធ្ងន់​ចំនួន​០៤​នាក់ ហើយ​ខូចខាត​ម៉ូតូ​ចំនួន​០២​គ្រឿង ។ ហេតុការណ៍​ម៉ូតូ​បុក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ស្ថានីយ​ទឹក​ស្អាត ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ជើង​សង្កាត់ ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បង្ក​ទី​១-​ឈ្មោះ ជា សុ​ខេន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួសធ្ងន់ ដោយ​បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ (Honda Dream C125) ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ប៉ៃលិន 1C-2351 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទី​២- ឈ្មោះ រឹម រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួសស្រាល ជា​អ្នក​រួម​ដំណើរ​ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ទី​៣- ភាគី​រង​គ្រោះ​មានឈ្មោះ រស់ សេរី​វ​ឌ្ឌ្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​ពេទ្យ​ទាហាន រង​របួសធ្ងន់ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី ( Honda Scoopy) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-6006 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ទី​៤- អ្នក​រួម​ដំណើរ​ឈ្មោះ ធី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ រង​របួសធ្ងន់ ទី​៥ -​អ្នក​រួម​ដំណើរ​ឈ្មោះ គ​ន្ធា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រង​របួសធ្ងន់ ទាំង​បី​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​មក​ពី​កត្តា​មនុស្ស​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​ប្រកាន់​ស្តាំ ពោល គឺ​ជន​បង្ក​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បណ្តាល​ឱ្យ​បុក​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ដួល​ប្រាវ​រង​របួស​ទាំង​ពីរ​នាក់​តែ​ម្តង ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ ចំណែក​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ