ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង នឹង​ដុត​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន​នៅ​ថ្ងៃស្អែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​០០​ព្រឹក នៅ​ទីលាន​ដី តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​៧០​តោន​ដែល​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរណ៍​ស្តុក​ទុក​ផលិត និង​ចែកចាយ​នា​ពេល​កន្លង​មក ។

ពិធី​នេះ​ក៏​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​តំណាង​អង្គទូត​ស្ថាប័ន​តុលាការ អង្គភាព​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​វិស័យ​ឯកជន ជាតិ​- អន្តរជាតិ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ