ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ផ្តាំ​ទៅ​មេ​បក្ស​ប្រឆាំង​ទៅ​មិន​អាច​បង្រួបបង្រួម​ជាតិ​ជាមួយ​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា មិន​អាច​បង្រួបបង្រួម​ជាមួយ​បាន​ឡើយ បើ​នៅ​ប្រកាន់​ចរិត​ចាក់រុក និង​ចង់ក​ម្ចេ​ច​សម្តេច​នោះ ។…

រាជធានី​ភ្នំពេញ ៖ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា មិន​អាច​បង្រួបបង្រួម​ជាមួយ​បាន​ឡើយ បើ​នៅ​ប្រកាន់​ចរិត​ចាក់រុក និង​ចង់ក​ម្ចេ​ច​សម្តេច​នោះ ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULES) នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា «​មាន​អា​ចង្រៃ​មួយ​នោះ (​សម រ​ង្ស៊ី​) អា​រត់ចោលស្រុក​មួយ​នោះ​វា​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា បើ​ទោះបី​មិន​ផឹក​ក៏​ដោយ​ធ្វើ​យ៉ាង​នឹង​ដូច​ជា រុញ​ឲ្យ​មនុស្ស​ចេះ​ផឹក ។

ខ្ញុំ ព្រះករុណា​ខ្ញុំ​ទៅ ជា​មនុស្ស​អស់សិទ្ធិ​អា​លីង​វា​ទៅ ។ អី​ញ្ចឹ​ង​បាន​ថា​! អា​ស្មារតី​បង្រួម​បង្រួម​ជាតិ​អានេះ​ទៅ​មិន​រួច​ទេ​»​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា​«​យើង​ចង់​បង្រួបបង្រួម​យ៉ាងម៉េច បើ​វា​ចង្រៃ​បែប​នេះ​មិន​ឲ្យ​ធ្វើ​បាន​ទេ ។ វា​ស្អី​ឡើង​វា​ថា មិន​យក​ខ្មែរ​ធ្វើ​សត្រូវ​ទេ ក៏​ប៉ុន្តែ​ត្រូវ​កម្ចាត់​ពួក​នឹង​ចោល​តែ​ម្តង ។

អី​ញ្ចឹ​ង​បើ​ឯង​ចង់​កម្ចាត់​អា​ញ់ អា​ញ់​ចង់​ត្រូវ​កម្ចាត់​ឯង​ដែរ រឿង​នឹង​មាន​តែ​ប៉ុណ្ណឹង​!»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ពី​សម័យ​ប៉ុ​ល ពត​ថា មានការ​កៀបសង្កត់​យ៉ាងណា​ក៏​វាយ​រហូត​ដល់​ដួល អី​ញ្ចឹ​ង​មិន​អាច​ទុក​ឲ្យ​មក​ធ្វើ​ផ្តេសផ្តាស​បាន​ទេវា​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ