ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អាយក្ស»ក្របួច.កបានហើយពេលនេះ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​បាន​ត្រូវនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែមីនា ក្រោយ​ពី​សង្ស័យ​ថា​ជន​ទាំង​២​នាក់ ​បានប្រើប្រាស់​កាំបិត​ដេញ​កាប់​គូបដិបក្ស​របស់​ខ្លួន ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់ កាលពីដើម​ស​ប្ដា​ហ៍​មុន​នេះ ។…

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​បាន​ត្រូវនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែមីនា ក្រោយ​ពី​សង្ស័យ​ថា​ជន​ទាំង​២​នាក់ ​បានប្រើប្រាស់​កាំបិត​ដេញ​កាប់​គូបដិបក្ស​របស់​ខ្លួន ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ចំនួន​៥​នាក់ កាលពីដើម​ស​ប្ដា​ហ៍​មុន​នេះ ។ នាយការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល ​លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ បូ​រី (ហៅ​យក្ស ហៅសល់) អាយុ​២១​ឆ្នាំ ជា​ជន​ដៃដល់ នៅ​ភូមិ​អណ្តូងព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ រ៉ើ​យ សា​រ៉ា​ន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ជា​អ្នក​បើក​ម៉ូតូ ។

លោកនាយ​ការិយាល័យ​ថ្លែង​ថា ជន​ទាំង​២​នាក់​នេះ​ត្រូវ​សង្ស័យ​ថា បាន​ប្រើប្រាស់​កាំបិត​ដេញ​កាប់​យុវជន​៥​នាក់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដែល​មាន ៖ ១-​ឈ្មោះ ភី សុធា​រ៉ា ហៅ​ចិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​រង​របួស​ស្លាបប្រចៀវ​ខាងស្តាំ ២-​ឈ្មោះ កែវ វ៉ា​ន់​នី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង រង​របួស​ស្លាបប្រចៀវ​ខាងស្តាំ ៣-​ឈ្មោះ ភី សុខ​ហៃ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រែង ឃុំ​ត្រែង រង​របួស​បាក់ដៃ​ឆ្វេង ៤-​ឈ្មោះ កែវ ឆដា អាយុ​១៨​ឆ្នាំ នៅ​ភូមិ គីឡូ ឃុំ​ត្រែង របួស​លើ​ស្លាបប្រចៀវ​ខាងស្តាំ​និង៥-​ឈ្មោះ ឃួ​ម សុខ​ខេ​ង អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ទឹកសាប ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល រង​របួស​ស្មា​ខាងឆ្វេង ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ហេតុការណ៍​ដេញ​កាប់​នេះ កើតឡើង​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមីនា​កន្លង​ទៅ នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណ​:​ក្រុម​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ បើ​តាម​ការ​សួរនាំ​ត្រូវ​បាន​ប្រាប់​ថា ភាគី​ជន​ដៃដល់​ខឹង​ភាគី​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​កាត់មុខ​ពួក​ខ្លួន​ហើយ​រោទ៍​ម៉ាស៊ីន​ខ្លាំង​ៗ ទើប​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​តែ​ម្ដង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​ដៃដល់​ទាំង​២​នាក់ ឆ្លើយ​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​តាម​កាប់​ក្រុម​ជន​ទាំង​៥​នាក់​នោះ​មែន ដោយសារ​ខឹង​ក្រុម​នេះ​ជិះ​ម៉ូតូ​ហើយ​រោទ៍​ម៉ាស៊ីន​ខ្លាំង​ៗ​នៅ​ចំពោះ​មុខ​ខ្លួន​។នៅ​យប់​កើតហេតុ​នោះ ពេល​ពួក​ខ្លួន​កំពុង​អង្គុយនៅ​ចុងស្ពាន​ថ្ម​ចាស់​ខាង​មុខ​សាលាខេត្ត ស្រាប់តែ​ជន​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មក​ដល់​រោទ៍​ម៉ាស៊ីន​ម៉ូតូ​ខ្លាំង​ៗ ក្នុង​គោលបំណង​បង្ករឿង​រួច​ក៏​ជិះ​ហួស​ទៅ ទើប​ពួក​ខ្លួន​ខឹង​ជិះ​ដេញ​តាម​ដល់​ចំណុច​កើតហេតុ​ក៏​ទាញ​កាំបិត​កាប់​តែ​ម្ដង លុះ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ស្រាប់តែ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​នេះ សមត្ថកិច្ច​ដកហូត​ដាវ​សា​មូ​រៃ​៉​បាន​ចំនួន​៣​ដើម និង​ម៉ូតូ​២​គ្រឿង ។បើ​តាម​ប្រវត្តិ ក្រុម​ក្មេង​ទំនើង​ទាំងនេះ​សុទ្ធតែ​ធ្លាប់ប៉ះទង្គិច​គ្នា​នា​ពេល​កន្លង​មក​នា​ពេល​យប់ ។ យុវជន​ទាំង​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ