ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ភ្លើង​៣​ថ្ងៃ​ហើយ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា

5 ឆ្នាំ មុន

ប្រទេស​សី​ុ​រី ះ កាលពី​ថ្ងៃ​ទី​១០​មីនា​ជា​ថ្ងៃ​ទី​៣​នៃ​ការ​ដាច់​ភ្លើង ស្ទើរ​នៅ​ទូ​ទាំង​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា មេដឹកនាំ​ប្រឆាំង​ប្រទេស​នោះ លោក​JUAN GUAIDO បាន​ស្នើ​ដល់​សភា​ឲ្យ​ចេញ​ការ​ប្រកាស​អាសន្ន ដើម្បី​អាច​ឲ្យ​ជំនួយ​មនុស្សធម៌ ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស​។…

ប្រទេស​សី​ុ​រី ះ កាលពី​ថ្ងៃ​ទី​១០​មីនា​ជា​ថ្ងៃ​ទី​៣​នៃ​ការ​ដាច់​ភ្លើង ស្ទើរ​នៅ​ទូ​ទាំង​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា មេដឹកនាំ​ប្រឆាំង​ប្រទេស​នោះ លោក​JUAN GUAIDO បាន​ស្នើ​ដល់​សភា​ឲ្យ​ចេញ​ការ​ប្រកាស​អាសន្ន ដើម្បី​អាច​ឲ្យ​ជំនួយ​មនុស្សធម៌ ត្រូវ​បាន​បញ្ជូន​មក​ក្នុង​ប្រទេស​។ ក្នុង​បាតុកម្ម​ធំ​មួយ​លោក​JUAN GUAIDO​ថ្លៃ​ង​ថា លោក​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​នាំ​គ្នា ដើរ​ហែ​ក្បួន​បាតុកម្ម​នានា​នៅ​តាម​ដង​វិ​ថី ព្រោះ​របប​នេះ​ទុក​ឲ្យ​ប្រជាជន​ដាច់​ពោះ​ស្លាប់​។ លោក​ក៏​អំពាវនាវ​ផង​ដែរ​ដល់​កងទ័ព​ឲ្យ​ឈប់​ជួយ​ទ្រទ្រង់​ជន​ផ្ដាច់​ការ ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​។

ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៧​មីនា​មក ពលរដ្ឋ​វេ​ណេ​ស៊ុ​យ​ឡា​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើងអគ្គិសនី ដាច់​ទឹក​និង​មធ្យោបាយ​ដឹក​ជញ្ជូន​នានា​ព្រមទាំង​គមនាគមន៍ ហើយ​ជួប​ប្រទះ​កាន់តែ​ខ្លាំង​ឡើង​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​។ ជំនួយ​យ៉ាងតិច​២៥០​តោន ក្នុង​នោះ​មាន​ស្បៀង​និង​ថ្នាំពេទ្យ​បញ្ជូន​មក​ជា​ពិសេស​ដោយ​សហរដ្ឋអាមេរិក នៅ​ស្ទះ​ឯ​ព្រំដែន​របស់​ប្រទេស​ជាមួយ​កូ​ឡុំ​ប៊ី​និង​ប្រេ​សី​ុ​ល​។ កងទ័ព​រារាំង​មិន​ឲ្យ​ជំនួយ​ទាំងនេះ​ចូល តាម​បញ្ជា​របស់​លោក​ម៉ា​ឌូ​រ៉ូ ដែល​ចាត់​ទុក​ជំនួយ​ទាំងនេះ​ថា ជា​លេស​ដើម្បី​ចាប់ផ្ដើម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

ការ​ដាច់​ភ្លើង​បណ្ដាល​ឲ្យ​អ្នកជំងឺ​យ៉ាងតិច​១៥​នាក់​ហើយ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នានា ដែល​មន្ទីរពេទ្យ​ទាំងនេះ​ភាគតិច​ណាស់​មាន​អា​គុយ​ប្រើ​។ នា​ព្រឹក​ថ្ងៃ​ទី​១០​មីនា​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​COPELEC អះអាង​ថា​រដ្ឋធានី​កា​រ៉ា​កាស់​ពេល​នេះ​អគ្គិសនី ត្រូវ​បាន​ស្ដារ​ឡើង​វិញ​បាន​៤០% បាន​ន័យ​ថា​៦០%​នៅ​ងងឹត​បន្ត​ទៀត​។
លោក​ម៉ា​ឌូ​រ៉ូ​បាន​បរិហារ​ពី​ការ​ដាច់​ភ្លើង​នោះ​ថា ជា​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ក្នុង​សង្គ្រាម​អគ្គិសនី ដែល​លោ​កថា​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​លោក​អះអាង​ថា​ខ្លួន​មាន​ភស្ដុ​តាង​នានា​ពី​ការ​ចោទប្រកាន់​នេះ ដែល​ផ្ដល់​ឲ្យ​ដល់​អ​.​ស​.​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ