ធ្លាក់​យន្តហោះ​អេ​ត្យូ​ពី​អ្នក​ជិះ​ទាំង​១៥៧​នាក់​មាន​សញ្ញា​តិ​៣៣​ស្លាប់​ទាំងអស់


ប្រទេស​អេ​ត្យូ​ពី ះ ជា​លើក​ទី​២​កាលពី​ថ្ងៃ​ទី​១០​មីនា​យន្តហោះ​ធុន​ប៊ូ​អី​ុ​ង​737MAX8១​គ្រឿង​ទៀត បាន​ធ្លាក់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ការ​ហោះ​ចេញ បែប​នេះ​នាំ​ឲ្យ​មានការ​លើក​ពី​បណ្ដា​បញ្ហា​ចំពោះ​យន្តហោះ​ធុន​នោះ របស់​ក្រុមហ៊ុន​ប៊ូ​អី​ុ​ង​អា​មេ​រិ​ក​។ប្រធាន​អគ្គនាយក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ETHIOPIAN AIRLINES​ប្រកាស​ថា យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​លោក ដែល​ធានា​ការ​ហោះហើរ​រវាង​ទីក្រុង​អា​ឌី​សអា​បេ​បា​និង​ទីក្រុង​ណៃ​រ៉ូ​ប៊ី​កេ​ន​យ៉ា បាន​ធ្លាក់​នា​ថ្ងៃ​ទី​១០​មីនា ដោយ​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​ជិះ​ក្នុង​នោះ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​ជនជាតិ​បារាំង​៧​នាក់​និង​បុគ្គលិក​អ​.​ស​.​ប​១៩​នាក់ ព្រមទាំង​ជនបរទេស​ច្រើន​នាក់​ទៀត​។

ប្រធាន​អគ្គនាយក​រូប​នោះ​លោក​TEWOLDE GEBREMARIAM បញ្ជាក់​ថា អ្នក​បើក​យន្តហោះ​នោះ​ដែល​ធានា​ជើងហោះហើរ​ET 302 បាន​ប្រាប់​ក្រោយ​ការ​ហោះ​ចេញ ពី​ការ​លំបាក​នានា ហើយ​ស្នើ​ហោះ​បក​ក្រោយ​វិញ​។ តែ​យន្តហោះ​បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​BISHOFTU ចម្ងាយ​៦២​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី​អេ​ត្យូ​ពី​ក្រុង​អា​ឌី​សអា​បេ​បា​។ យន្តហោះ​នោះ​បាន​ហោះ​ចេញ​នា​វេលា​ម៉ោង​៨​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ក្នុង​ចំណោម​អ្នកដំណើរ​១៤៩​នាក់​និង​សមាជិក​ក្រុម​យានិក​៨​នាក់​ពុំ​មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ​។ បណ្ដា​សារព័ត៌​មានបាន​ផ្សាយ​រូបភាព​នានា​នៃ​កន្លែង​យន្តហោះ​ធ្លាក់ បង្ហាញ​ពី​រណ្ដៅ​ធំ​មួយ​ព្រមទាំង​បំណែក​នៅ​សល់​តូច​ៗ​។ យន្តហោះ​ក្រោយ​ការ​ធ្លាក់​បាន​ផ្ទុះ​បែក​ខ្ទេច​អស់ ដោយ​បំណែក​ភាគច្រើន​មាន​ភ្លើង​ឆេះ​រោល​។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ETHIOPIAN AIRLINES​បន្ត​ថា ក្រៅពី​ជនជាតិ​បារាំង​៧​នាក់​ក្នុង​យន្តហោះ​ក៏​មាន​ជនជាតិ​កេ​ន​យ៉ា​៣២​នាក់ កា​ណា​ដា​១៨​នាក់ អី​ុ​តា​លី​៨​នាក់ អា​មេ​រិ​ក​៨​នាក់ ចិន​៨​នាក់ អង់គ្លេស​៧​នាក់ អេ​ហ្សុ​ី​ប​៦​នាក់ ហូ​ឡង់​៥​នាក់ ឥណ្ឌា​៤​នាក់ ស្លូ​វ៉ា​គី​៤​នាក់ អូ​ឌ្រី​ស​៣​នាក់ ស៊ុ​យ​អែ​ត​៣​នាក់ រុ​ស្សុ​ី​៣​នាក់ ម៉ា​រ៉ុ​ក​២​នាក់ អេ​ស្ប៉ា​ញ​២​នាក់ ប៉ូ​ឡូញ​២​នាក់ អី​ុ​ស្រា​អែ​ល​២​នាក់​និង​បែ​ល​ហ្សុ​ិ​ុ​ក​ម្នាក់​។ សរុប​ជន​រង​គ្រោះ​មាន​សញ្ញា​តិ​ខុស​គ្នា​ដល់​ទៅ​៣៣​សញ្ញា​តិ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​នាទី​ក្រុង​ហ្សឺ​ណែវ នាយក​នៃ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​OIM លោក​ANTONIO VITORINO គូសបញ្ជាក់​ថា បើ​តាម​សេចក្ដីរាយការណ៍​ដំបូង​នានា​ថា សមាជិក​១៩​នាក់ នៃ​អង្គការ​៥​ជា​សាខា​អ​.​ស​.​ប​បាន​ត្រូវ​ស្លាប់ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នោះ​។ លោក​គូសបញ្ជាក់​ថា សោកនាដកម្ម​នោះ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​គ្រួសារ​ទាំងមូល​នៃ​អ​.​ស​.​ប​។ បណ្ដា​ទង់​របស់​អ​.​ស​.​ប​ត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង ជា​ការ​ចូលរួម​សម្ដែង​ការ​កាន់ទុក្ខ​។ យន្តហោះ​ដែល​ធ្លាក់​ជា​យន្តហោះ​ប្រភេទ​តែ​មួយ​ដូច​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​សី​ុ LION AIR ដែល​ធ្លាក់​ក្នុង​កាលៈទេសៈ​ដូច​គ្នា​ទៀត​គឺ​ប៉ុន្មាន​នាទី​ក្រោយ​ការ​ហោះ​ចេញ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ