ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប័ណ្ណGuinness ជូនយាយ​អាយុ​១១៦​ឆ្នាំនិង២៨​ថ្ងៃ…

5 ឆ្នាំ មុន

តាម​ប្រភពពី​ Metro បានឱ្យ​ដឹង​ថា លោកយាយ​ជនជាតិ​ជប៉ុន​អាយុ១១៦​ឆ្នាំ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​មនុស្ស​ចាស់​ជាងគេ​នៅ​ពេល​នេះ ដោយ​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guinness ទៀត​​ ។ លោក​យាយ…

តាម​ប្រភពពី​ Metro បានឱ្យ​ដឹង​ថា លោកយាយ​ជនជាតិ​ជប៉ុន​អាយុ១១៦​ឆ្នាំ ត្រូវ​បាន​គេ​ទទួលស្គាល់
​ថា​ជា​មនុស្ស​ចាស់​ជាងគេ​នៅ​ពេល​នេះ ដោយ​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guinness ទៀត​​ ។ លោក​យាយ Kane Tanaka បាន​កើត​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​១៩០៣ ដែល​ជា​ពេល​តែ​មួយ​ជាមួយនឹង​ការ​រក​ផលិត​យន្តហោះ​ជា​លើក​ទី​មួយ​របស់​បងប្អូន​ត្រកូល Wright​ ។

លោកយាយ​គឺជា​កូន​ទី​៧ ក្នុង​ចំណោម​កូន​សរុប​៨​នាក់​ ។ គាត់​បាន​រៀប​ការ​ជាមួយនឹង​លោកតា Hideo Tanaka នៅ​ឆ្នាំ​១៩២២ ក្រោយ​ពី​គ្រប់​អាយុ​១៩​ឆ្នាំ​។ ពួក​គេ​រស់នៅ​ជាមួយ​គ្នា​បានកូន​៤​នាក់ និងយក​កូន​គេ​មក​ចិញ្ចឹម​ម្នាក់​ទៀត​ ។ អ្នក​ទាំង​ពីរ​រកស៊ី​លក់​បាយដំណើប​ជាមួយនឹង​បង្អែម និងមី​ជប៉ុន Udon នៅ​មុន​ពេល​មាន​សង្គ្រាម​ជប៉ុន​លើក​ទី​ពីរ​ ។

មនុស្ស​ចាស់​ជាងគេ​ម្នាក់​នេះ បាន​ទទួល​បាន​ប័ណ្ណ Guinness ទទួលស្គាល់​ថា​ ជា​មនុស្ស​ចាស់​ជាងគេ​ក្នុង​ពេល​នេះ ដែល​មាន​អាយុ​១១៦​ឆ្នាំ និង២៨​ថ្ងៃ​។ គេ​បាន​ប្រគល់​ជូន​គាត់​នៅ​ក្នុងផ្ទះ​ សម្រាប់​មនុស្ស​ចាស់ជរា​នៅ Fukuoka ប្រទេស​ជប៉ុន​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រគល់​ជូន​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ស្លាប់​របស់​​មនុស្ស​ចាស់​ជាងគេ​ពី​មុន គឺ​លោកយាយ Chiyo Miyako ដែល​ស្លាប់​ក្នុង​អាយុ​១១៧​ឆ្នាំ កាលពី​ខែកក្កដា ​៕

អត្ថបទសរសេរ ដោយ