ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បន្ត​អំពា​នាវ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ជូន​ប្រជាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងអស់​ត្រូវ​ខិតខំ​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​បាន​ឲ្យ​បាន​ទាន់​ពេល​ចំពោះ​តំបន់​ណា​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងអស់​ត្រូវ​ខិតខំ​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​បាន​ឲ្យ​បាន​ទាន់​ពេល​ចំពោះ​តំបន់​ណា​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​នេះ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ធ្វើ​ស្រូវប្រាំង​ផង​ដែរ ហើយ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ដោយ​ដឹក​ទឹក​ជូន​ប្រជាជន និង​ធ្វើការ​ជីក​អណ្តូងទឹក​ជូន​ប្រជាជន ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ក៏​អាច​ចូលរួម​ជួយ​ជីក​អណ្តូង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​«​អី​ញ្ចឹ​ង​ឆ្នាំ​នេះ​គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ខិតខំ​ជីក​អណ្តូង​ប្រើ​ជាង​ដឹក​ទឹក​ពី​ចម្ងាយ បើ​ទោះបីជា​វា​ជ្រៅ​បន្តិច តែ​កា​ប្រើប្រាស់​ជីក​អណ្តូង គឺជា​មធ្យោបាយ​ដ៏​ល្អ ។ ទោះបីជា​ឆ្នាំ​នឹង​មានទឹក ឆ្នាំ​ក្រោយ​ខ្វះ​ទឹក​ក៏​នៅ​មាន​អណ្តូង​ប្រើប្រាស់ អី​ញ្ចឹ​ង​ត្រូវ​បន្ត​ការ​ជី​ង​អណ្តូង​» ។

សម្តេច​បាន​បន្ត​ថា លើកលែង​កន្លែង​មួយ​ចំនួន​ដែល​ជីក​អណ្តូង​មិន​ចេញ​ទឹក​ត្រូវ​បង្ខំចិត្ត​ដឹក​ទឹក​ទៅ​ផ្ត​ត់​ផ្គង់​ឲ្យ​ប្រជាជន​ប្រើប្រាស់ ប៉ុន្តែ​បើ​កន្លែង​ដែល​មាន​ដង្ហើមទឹក​ត្រូវ​តែ​ជីក​អណ្តូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ