ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឆេះ​​រោង​សិប្បកម្ម​របស់​ផ្ទះសំណាក់​…អ្នក​ដុត​ត្រូវ​​បាន​វែកមុខ​ហើយ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ទីបំផុត​អ្នក​ដុត​សំរាម​​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​​របស់​ផ្ទះសំណាក់​«​អរុណរ​សួស្ដី​AS88» ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ហើយ ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កំណត់​ថា​ជា​អ្នក​បង្ក​ដែរ ប៉ុន្តែ​ពេល​សួរនាំ​ ជន​នេះ​បាន​បដិសេធថា​ខ្លួន​មិន​បាន​ដឹង​អ្វី​ទេ​ និង​គួប​ផ្សំ​​គ្មាន​ភស្តុ​តាង​ដើម្បី​ដាក់បន្ទុក​ថែម​ទៀត​នោះ ទើប​ពេល​នោះ​មិន​ត្រូវ​បាន​ចាប់ខ្លួនសង្ស័យឡើយ​…

ខេត្តកណ្ដាល ​៖ ទីបំផុត​អ្នក​ដុត​សំរាម​​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​រោង​សិប្បកម្ម​​របស់​ផ្ទះសំណាក់​«​អរុណរ​សួស្ដី​AS88» ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ហើយ ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កំណត់​ថា​ជា​អ្នក​បង្ក​ដែរ ប៉ុន្តែ​ពេល​សួរនាំ​ ជន​នេះ​បាន​បដិសេធ
ថា​ខ្លួន​មិន​បាន​ដឹង​អ្វី​ទេ​ និង​គួប​ផ្សំ​​គ្មាន​ភស្តុ​តាង​ដើម្បី​ដាក់បន្ទុក​ថែម​ទៀត​នោះ ទើប​ពេល​នោះ​មិន​ត្រូវ​បាន​ចាប់ខ្លួនសង្ស័យឡើយ​ ។ ​ប៉ុន្តែ​៣​ថ្ងៃ​ក្រោយមក តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​នូវ​ការ​ធ្វេសប្រហែស​របស់​ជនសង្ស័យ​ដែល​បាន​ដុត​​សំរាម​​នៅ​ទីនោះ ហើយ​អត់​នៅ​មើល​​ បែរជា​ទៅ​ដេក​បាត់​ទុក​រហូត​មានការ​ឆាបឆេះ​ឡើង​តែ​ម្ដង​។

ការ​ចាប់ខ្លួន​​ជនសង្ស័យ​ម្នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​សំណាក់​ «​អរុណរ​សួស្ដី​AS88» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​ឈ្មោះ​ឌិន សុ​ផា ហៅ អំុ ភា​រី ភេទប្រុស អាយុ​៣៥​ឆ្នាំ​ ​មុខរបរ​កម្មករ​អនាម័យ​របស់​ផ្ទះសំណាក់​ខាងលើ​ ។ ​ដោយឡែក​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ​ឃួ​ន បូ​រ៉ា ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ហើយ​គាត់​បាន​ចាត់​ឲ្យ​តំណាង​របស់​គាត់​ម្នាក់​ឈ្មោះ​អិ​ច ចាន់​នី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​​ជា​ប្រធាន​រដ្ឋបាលនៃ​​ផ្ទះសំណាក់​ ជា​អ្នក​ចេញ​មុខ​ដាក់​ពាក្យបណ្ដឹង​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​​៧ ខែ​មីនា ឆ្នាំ​២០១៩ រោង​សិប្បកម្ម​កែ​ច្នៃ​តុ ទូ គ្រែ និង​ជា​ចំណតរថយន្ត​និង​ម៉ូតូ​របស់​ផ្ទះសំណាក់​ខាងលើ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ ទោះបីជា​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ក្ដី ក៏​មិន​អាច​​គ្រប់គ្រងស្ថាន​ការណ៍​បាន​​ដែរ ​ទីបំផុត​រោង​សិប្ប​កម្ម​ទាំងមូល​រួម​ជាមួយ​ឈើ​ជា​ច្រើន​ម៉ែត្រគូប ព្រមទាំង​ក្ដារ​កុង​ប្លា​កេ ស្មា​តបត​ និង​ម៉ូតូ​២​គ្រឿង​ផង​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង ។

​រោង​សិប្បកម្ម​មួយ​នេះ​សាងសង់​ពី​ដែក​ប្រក់​ស័ង្កសី លាយ​ស្មា​តបត​ ដែល​មាន​ទំហំ​ទទឹង​ប្រវែង​ប្រមាណ​២០​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ប្រហែល​ជិត​១០០​ម៉ែត្រ ដោយ​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​បាន​ទិញ​ឈើ​ជា​ច្រើន​ម៉ែត្រគូប រួម​និង​ក្ដារ​កុងប្លា​​កេ ព្រម​ទាំ​ស្មា​តបត​ជា​ច្រើន​ដាក់​ស្តុក​នៅ​ក្នុង​រោង​នោះ​ ដើម្បី​កែ​ច្នៃ​ធ្វើ​គ្រឿង​សង្ហា​រឹម​ដាក់​តាម​បន្ទប់​ផ្ទះសំណាក់​របស់​គាត់ ដោយ​គាត់​មិន​បាន​ទិញ​គ្រឿង​សង្ហា​រឹម​ពី​ខាងក្រៅ​យក​ទៅ​បំពាក់​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​​អគ្គិភ័យ​​កើតឡើង​ គឺ​មូលហេតុ​ត្រូវ​បានដឹង​ភ្លាម​ៗ​ថា​បណ្ដាល​មក​ពី​ការ​ដុត​សំរាម​​ដែល​បង្ក​ឡើង​ដោយ​កម្មករ​អនាម័យ​ឈ្មោះ​ឌិន សុ​ផា ហៅ អំ​ុ ភា​រី ប៉ុន្តែ​ជន​នេះ​មិន​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​នោះ​ឡើយ ព្រោះ​ជនសង្ស័យ​បាន​ដិ​សេ​ធថា​ខ្លួន​មិន​បាន​ធ្វើ​ និង​មិន​បានដឹង​អ្វី​ទេ​ ម្យ៉ាង​ដោយ​គ្មាន​ភស្តុ​តាង​ផង​​ ទើប​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ស្រាវជ្រាវ​ ។

​ក្រោយមក​បានដឹង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះសំណាក់​ដែល​បាន​បង្ហាញ​ពី​សកម្មភាព​ដែល​បុរស​នេះ​ដុត​សំរាម​​រួច​ដើ​រ​ចោល​ ទុក​រហូត​មានការ​ឆេះ​រាលដាល​បង្ក​ជា​អគ្គី​ភ័យ​ខាងលើ​ ​ទើ​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​ជន​នេះ​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​នោះ​ត្រូវ​បាន​បែងចែក​ចេញ​ជា​៦​ក្រុម​ផ្សេង​ៗ​ពី​គ្នា ក្នុង​នោះ​ក្រុម​អនាម័យ​មានការ​ចាត់តាំង​ត្រឹមត្រូវ ​ដោយ​ចែក​ចេញ​ជា​២​ផ្នែក​ទៀត គឺ​អ្នក​ប្រមូល​​សំរាម ​និង​អ្នក​ដុត​សម្រាម​ចោល ។​

អ្នក​ប្រមូល​សំរាម​មាន​សិទ្ធិ​ត្រឹមតែ​យក​សំរាម​​ទៅ​ចោល​នៅ​មាត់​ច្រកចូល​ទីតាំង​ដុត​​សំរាម​តែ​​ប៉ុណ្ណោះ មិន​មាន​សិទ្ធិ​យក​សំរាម​​ចូល​ទៅ​ក្នុង​ទីតាំង​ ឬ​ដុត​ឡើយ​ ។ ​រីឯ​អ្នក​ដុត​ទើប​មាន​សិទ្ធិ​ជញ្ជូន​​សំរាម​​យក​ចូល​ទៅ​ក្នុង​កន្លែង​ដុត​​សំរាម​​រួច​ដុត ប៉ុន្តែ​មុន​និង​ដុត​បាន​ត្រៀម​សម្ភារៈ​បង្ការ​គ្រោះ​អគ្គី​ភ័យ​ទុកជា​ស្រេច​មាន​ដូច​ជា​បំពង់​ពន្លត់អគ្គីភ័យ និង​បញ្ឆេះ​ម៉ា​សុ​ី​ន​សម្រាប់​បាញ់​ទឹក​ពន្លត់​នៅ​ពេល​មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ​ក្នុង​ពេល​ដុត​​សំរាម​​នោះ ហើយ​ដុត​ឆេះ​ទាល់តែ​អស់​ទើប​ហ៊ាន​ដើរ​ចេញ​។

​ដោយឡែក​ជនសង្ស័យ​មិន​មាន​សិទ្ធិ​ដុត​ឡើយ ប៉ុន្តែ​បាន​រពឹសដៃ​ទៅ​ដុត​ហើយ​ដើរ​ចេញ​ទៅ​ដេក​បាត់​បង្ក​ឲ្យ​មានការ​ឆាបឆេះ​បែ​ប​នេះ​តែ​ម្ដង​។​ ក្រោយ​ពេល​សាកសួរ​ដោយ​មិន​អាច​ប្រកែក​បាន​ និង​មាន​ភស្តុ​តាង​សកម្មភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​អ្នក​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នោះ​កើតឡើង​មែន​។

ប្រភព​ដដែល​បាន​បន្ត​ថា ​ក្នុង​ករណីអគ្គិភ័យ​ឆាបឆេះរោងសិប្ប​កម្ម​ខាងលើ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​​ជា​ច្រើន​​គ្រឿង​ទៅ​បាញ់​ពន្លត់​ ក្នុង​នោះ​រួម​មាន​​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​យោធា​អង្គភាព K៨៦​ចំនួន​១​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​អគ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចំនួន៤​គ្រឿង រថ​យ​ន្ត​ពន្លត់​អគ្គិភ័យ​របស់​​អង្គភាព​៧១១ កងពលតូច​លេខ​៧០​ចំនួន​២​គ្រឿង រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន២​គ្រឿង រថយន្ត​អង្គភាព​ទ័ព​ពិសេស​ត​ឆ័​ត្រ​យោង​៩១១ ចំនួន​២​គ្រឿង ។

គិត​រហូត​ដល់​វេលា​យប់​ថ្ងៃ​ដដែល​ប្រើប្រាស់​ទឹក​អស់​៣៨​សុ​ី​ទែន ​រួម​ជាមួយ​គ្រឿងចក្រ​ទៅ​កាយ​រំលើង​កម្ទេចកម្ទីនៅ​ខាងក្រោម​ៗ​ចេញ​ទើប​រលត់​ទាំងស្រុង​ ​ប៉ុន្តែ​ម៉ូតូមួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​​ ស៊េរី​ឆ្នាំ​២០១៨ ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ SLព្រមទាំង​ឆេះ​បន្ទប់​រដ្ឋបាល​១​បន្ទប់ ត្រូវ​បាន​ភ្លើង​ឆេះ​​អស់​ទាំងស្រុងផងដែរ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ