ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីជីវភាព​​​និងរស់នៅ​បង​ប្អូន​ជន​ជាតិ​ភាគតិច ​សព្វថ្ងៃនេះ…!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព្រៃដែល​លាតសន្ធឹង​ប្រមាណ​៧០%លើ​ទឹកដី​ខេត្តមណ្ឌលគិរី​ គឺជា​ប្រភព​ចំណូល​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ជនជាតិភាគតិច តាម​រយៈ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ។ របរ​ដែល​ជនជាតិភាគតិច ​អា​ចរក​កម្រៃ​មក​ផ្គត់ផ្គង់គ្រួសារ​ គឺ​​មាន​ដូច​ជា បោច​ផ្តៅ…

ខេត្តមណ្ឌលគិរី ៖ ព្រៃដែល​លាតសន្ធឹង​ប្រមាណ​៧០%លើ​ទឹកដី​ខេត្តមណ្ឌលគិរី​ គឺជា​ប្រភព​ចំណូល​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ជនជាតិភាគតិច តាម​រយៈ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ។ របរ​ដែល​ជនជាតិភាគតិច ​អា​ចរក​កម្រៃ​មក​ផ្គត់ផ្គង់គ្រួសារ​ គឺ​​មាន​ដូច​ជា បោច​ផ្តៅ បោចវល្លិ៍ បរបាញ់​សត្វ បេះ​ផ្លែ​ឈើ​ព្រៃ និង​ដង​ជ័រ​ទឹក និង​រើស​ជ័រ​នៅ​ក្នុង​ព្រៃ​ យក​ទៅ​លក់​ជាដើម ។ បើ​គ្រួសារ​ណា​មាន​ដី​ច្រើនគេ​អាច​ដាំ​ស្រូវ ដាំ​ដំណាំ​ផ្សេង​ៗ និង​ចិញ្ចឹមសត្វ សម្រាប់​គ្រួសារ​ហូប​បាន​គ្រប់គ្រាន់​ ពុំ​សូវ​ខ្វាយខ្វល់​ទេ ។ ចំពោះ​ជន​ជាតិ​ភាគតិច​មួយ​ចំនួន ​ដែល​មានកូន​ច្រើន តែ​មិន​មាន​ដីធ្លី​ច្រើន​ដូច​គេ តែងតែ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​ចូល​ទៅ​ក្នុង​ព្រៃ ​ដើម្បី​រក​ចំណូល​បន្ថែមផងដែរ​ ។

ជួបជាមួយ លោក រ​ជើ​ម ផ្ចាល ជាជនជាតិ​ដើម​ភាគតិច និងជា​ប្រធាន​សហ​គម​ន៍​ភូមិ​ពូ​ត្រុំ​ បានឱ្យ​ដឹង​ថា របរ​ដង​ជ័រទឹក ​គឺ​ពួក​គាត់​ធ្វើ​ត​ៗ​គ្នា​តាំងពី​ជំនាន់​ចាស់​បុរាណ​មក​ម្ល៉េះ ។ របរ​នេះ​ អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ បាន​ធូរស្រាល​មួយ​កម្រិត ព្រោះ​បើ​ពឹង​ទៅ​លើ​របរ​ធ្វើស្រែ​ចម្ការ​មួយ​មុខ ​មិន​អាច​ហូប​គ្រប់​ទេ មាន​តែ​ស៊ូទ្រាំ​ចូល​ព្រៃ​ ដែល​សម្បូរ​សត្វ​ទាក ហើយ​ត្រូវ​វា​ខាំ​ស្ទើរ​សុសសាច់ និង​ពេល​ខ្លះ​ត្រូវ​កើត​ជំងឺ​គ្រុន​ចាញ់ ​ដោយសារ​មូស​ខាំ​ច្រើន​ពេក ។ ក្រៅពី​របរ​នៅ​ក្នុង​ព្រៃ​ទាំងនេះ ​ពួក​គាត់​ពុំ​ដឹង​ទៅ​រកស៊ី​អ្វី​ផ្សេង​ឡើយ ព្រោះ​ពួក​គាត់​ខ្វះខាត​ដើមទុន និង​រៀនសូត្រ ​ក៏​ពុំ​បាន​ជ្រៅជ្រះ ។ ដូច្នេះ​ របរ​ដង​ជ័រទឹក​ជួយ​ឱ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព​ចិញ្ចឹម​គ្រួ​សារបាន​ដូច​គេឯង ។

ជនជាតិភាគតិច​ផ្សេងទៀត បានរៀបរាប់​ឱ្យ​ដឹងទៀត​ថា មិន​ថា​រដូវប្រាំង ឬ​រដូវវស្សា​ឡើយ ពួក​គាត់​តែងតែ​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​រក​ដង​ជ័រទឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ។ ការ​ចូល​ទៅ​រក​ដង​ជ័រទឹក​នេះ​មិន​ទៀងទាត់​ទេ ជួនកាល​រយៈពេល​១០​ថ្ងៃ ឬ​១៥​ថ្ងៃ​ក៏​មាន ។ ក្នុង​ម្នាក់​ប្រើ​ពេល​ពី​២​ទៅ​៣​ថ្ងៃ ​ទើប​អាច​ដង​ជ័រទឹក​បាន​មួយ​ប៊ីដុង៣០​លី​ត្រ ។ នៅ​ពេល​ពួក​គាត់​ប្រមូល​ជ័រទឹក​បាន​ច្រើន​ហើយ ក៏​នាំ​គ្នា​ស្ពាយ​ប៊ីដុង​ជ័រទឹក​ចេញ​មក​ពី​ក្នុង​ព្រៃ​ដាក់​តម្រៀប​គ្នា​តាម​ផ្លូវជាតិ​រង់ចាំ​ឈ្មួញ​ទៅ​ទិញ ។ ចំពោះ​តម្លៃ​របស់​ជ័រទឹក​វា​អាស្រ័យ​តាម​ជ័រ​ល្អ ឬ​មិនល្អ​ដោយ​មាន​ចូល​ទឹក​ច្រើន គឺ​តម្លៃ​ចាប់ពី​៣០០០​រៀល​ឡើង​ទៅ​ក្នុង​១​គីឡូក្រាម ។

ជនជាតិភាគតិច ​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ហិនហោច​របស់​ដើម​ជ័រទឹក​ ព្រោះ​សព្វថ្ងៃ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ជនខិលខូច​មួយ​ចំនួន​ នៅ​ក្នុង​តំបន់​ផ្សេង​ៗ​រហូត​ដល់​ព្រៃ​ការពារ​សហគមន៍ លោក ចាន់ ឌី អាជីវករ​ទទួល​ទិញ​ជ័រ​ពី​អ្នក​ភូមិ​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទិញ​ជ័រទឹក​ពី​អ្នក​ភូមិ​បាន​ប្រមាណ​១០​ទៅ​២០​កាន​ ។​ តែ​នៅ​រដូវវស្សា​ លោក​ទិញ​បាន​ត្រឹម​៥​កាន ​ទៅ​ជិត​១០​កាន ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ​ ។ ​ចំពោះ​តម្លៃ​ បើ​គេ​ដឹក​ឲ្យ​គាត់​ដល់​កន្លែង​គាត់ ទិញ​ក្នុង​មួយ​កាន​តម្លៃ​១០​ម៉ឺន​រៀល តែបើ​គាត់​ទិញ​តាម​ផ្ទះ​ត្រឹម​៨​ម៉ឺន​រៀល ទៅ​តាម​ទី​ជិត​ឬ​ឆ្ងាយ​។

លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ដើម​ជ័រទឹក​បាន​ផ្តល់​ផល​ជា​ច្រើន​សម្រាប់​ទ្រទ្រង់​ជីវភាព​បងប្អូន​ជ​ណ​ជាតិ​ដើម​ភាគតិច ដែល​តែង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​។​ម្យ៉ាងវិញទៀត​ ការ​ទទួលផល​ពី​ដើមឈើ​សម្រាប់​យក​ជ័រ​មិន​បាន​ប៉ះពាល់​ដល់​ការ​បាត់បង់​ព្រៃឈើ​ឡើយ ពោល​គឺ​ថែម​ទាំង​បានការ​ពារ​ដោយ​ប្រយោល​ពី​ការ​ប្រកប​របរ​នេះ​ថែម​ទៀត​ផង​។

អត្ថបទសរសេរ ដោយ