ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​អេ​ត្យូ​ពី​ជាមួយ​មនុស្ស​ជិះ​១៥៧​នាក់

5 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ះ យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ETHIOPIAN AIRLINES ដែល​ដឹក​អ្នកដំណើរ​១៤៩​នាក់​និង​សមាជិក​ក្រុម​យានិក​៨​នាក់ ហោះ​ទៅ​កាន់​ទីក្រុង​ណៃ​រ៉ូ​ប៊ី​រដ្ឋធានី​កេ​ន​យ៉ា បាន​ធ្លាក់​នា​ថ្ងៃ​ទី​១០​មីនា​។ នេះ​ជា​ការ​អះអាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ ក្នុង​សេចក្ដី​ប្រកាស​មួយ…

ប្រទេស​អេ​ត្យូ​ពី ះ យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ETHIOPIAN AIRLINES ដែល​ដឹក​អ្នកដំណើរ​១៤៩​នាក់​និង​សមាជិក​ក្រុម​យានិក​៨​នាក់ ហោះ​ទៅ​កាន់​ទីក្រុង​ណៃ​រ៉ូ​ប៊ី​រដ្ឋធានី​កេ​ន​យ៉ា បាន​ធ្លាក់​នា​ថ្ងៃ​ទី​១០​មីនា​។ នេះ​ជា​ការ​អះអាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​ពុំ​ទាន់​អាច​បញ្ជាក់​ពី​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត និង​ពី​ជន​រង​គ្រោះ​ស្លាប់​នៅឡើយ​។
យន្តហោះ​ប៊ូ​អី​ុ​ង​737-800MAX​បាន​ធ្លាក់​នា​ថ្ងៃ​ទី​១០​មីនា នៅ​ជិត​ទីក្រុង​BISHOFTU ចម្ងាយ​៦២​គីឡូម៉ែត្រ​ពី​រដ្ឋធានី​អេ​ត្យូ​ពី​ក្រុង​អា​ឌី​អា​បេ​បា​។ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​នោះ​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​រុករក​កំពុង​តែ​ធ្វើ​។ នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ចំ​នួ​ួ​ន​អ្នក​ស្លាប់​ឬ​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​នៅឡើយ​។ យន្តហោះ​នោះ​បាត់​ការ​ទាក់ទង​៦​នាទី​ក្រោយ​ការ​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​អា​ឌី​អា​បេ​បា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ