រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី៩ និង១០ ខែមីនា ឆ្នាំ២០១៩ កើតឡើង២២លើក(យប់១៧លើក)ស្លាប់១០នាក់(ស្រី១នាក់) របួសធ្ងន់១៦នាក់(ស្រី២នាក់) របួសស្រាល១៦នាក់(ស្រី៣នាក់) ។
មូលហេតុគ្រោះថ្នាក់ ល្បឿន១២លើកស្លាប់៧នាក់, មិនគោរពសិទ្ធិ២លើកស្លាប់១នាក់, ប្រជែង១លើក, បត់គ្រោះថ្នាក់៣លើកស្លាប់១នាក់, កត្តាផ្លូវ១លើក, មិនប្រកាន់ស្តាំ២លើកស្លាប់១នាក់,ស្រវេង១លើក ។
សរុបស្លាប់១០នាក់ ម៉ូតូស្លាប់១០នាក់(មិនពាក់មួក៥នាក់) ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើកស្លាប់១នាក់,ម៉ូតូនិងរថយន្តតូច១១លើកស្លាប់៣នាក់,ម៉ូតូនិងរថយន្តធំ១លើកស្លាប់១នាក់,រថយន្តតូចនិងថ្មើរជើង២លើកស្លាប់២នាក់,រថយន្តតូចក្រឡាប់១លើក, ម៉ូតូបុកគោយន្ត១លើក,រថយន្តធំក្រឡាប់១លើក,រថយន្តធំនិងផ្សេងៗ១លើកស្លាប់៣នាក់ ។
បណ្តាលឲ្យខូចខាតយាន៣៨គ្រឿងក្នុងនោះមាន : ម៉ូតូ២២គ្រឿង,រថយន្តតូច៩គ្រឿង,រថយន្តធំ៦គ្រឿង,យានផ្សេងៗ១គ្រឿង,ថ្មើរជើង២នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ៩លើក,រថយន្តតូច៦លើក,រថយន្តធំ៤លើក,យានផ្សេងៗ១លើក,ថ្មើរជើង១នាក់ ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៩លើក,ផ្លូវខេត្ត១០លើក,ផ្លូវលំ២លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តកណ្តាល២លើកស្លាប់២នាក់, ខេត្តកំពង់ស្ពឺ១លើកស្លាប់១នាក់, ខេត្តព្រះសីហនុ១លើកស្លាប់១នាក់, ខេត្តស្វាយរៀង១លើកស្លាប់៣នាក់, ខេត្តតាកែវ១លើកស្លាប់១នាក់របួស១នាក់, ខេត្តប៉ៃលិន១លើកស្លាប់១នាក់ និងរាជធានីភ្នំពេញ៤លើក ស្លាប់១នាក់របួស៩នាក់ ៕
ចែករំលែកព័តមាននេះ