អ្នក​វិនិយោគ សម្រុក​សាងសង់​លំនៅ​ឋាន​កម្រិត​មធ្យម ផ្តោត​លើ​អតិថិជន​ក្នុងស្រុក


រាជធានី​ភ្នំពេញ ៖ តម្រូវការ​លំនៅ​ឋាន​កម្រិត​ធ​ម្យ​ម​នៅ​កម្ពុជា​កំពុង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​វិនិយោគ​ក្នុងស្រុក​បាន​សម្លឹង​ឃើញ​ថា ទីផ្សារ​លំនៅ​ឋាន​កម្រិត​មធ្យម​ជា​គោលដៅ​ទាក់ទាញ​បំផុត​និង​ងាយស្រួល​ក្នុង​ការ​លក់ ទើប​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​អ្នក​អភិវឌ្ឍ​តែ​ម្ដង បាន​បោះទុន​ទៅ​លើ​វិស័យ​លំនៅ​ឋាន​កម្រិតមធ្យម ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ថា កន្លង​មក​ថា​អ្នក​វិនិយោគ តែងតែ​សម្លឹង​មើល​ពី​ឱកាស​ដែល​ទទួល​បាន​ចំណេញ ដូច្នេះ​នៅ​ពេល​តម្រូវការ​លំនៅ​ឋាន​កម្រិត​មធ្យម​មានការ​កើនឡើង​ខ្លាំង គេ​ត្រូវ​តែ​ពង្រីក​នូវ​ការ​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​។ ជាក់ស្តែង កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន មិន​ទាន់​មាន​លទ្ធភាព​អាច​ទិញ​លំនៅ​ឋាន​ប្រណីត ដែល​មាន​តម្លៃ​ខ្ពស់​នៅឡើយ​នោះ​ទេ ដូច្នេះ​តម្រូវការ​ទីផ្សារ​លំនៅ​ឋាន​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម​នេះ​គឺ​នៅ​តែ​មាន​ហើយ​យូរអង្វែង​ទៅ​មុខ​ទៀត ដូច្នេះ​វា​មិន​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ​សំណង់​លំនៅ​ឋាន​កម្រិត​ធ​ម្យ​ម​នោះ​ទេ ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា «​អ្នក​វិនិយោគ​គេ​ធ្វើ​ឡើង​តម្រូវ​ទៅ​តាម​ទីផ្សារ និង​អតិថិជន​គោលដៅ​។ ចំពោះ​ទីផ្សារ​លំនៅ​ឋាន​កម្រិត​មធ្យម ឬ​ក្រោម​មធ្យម​គឺ​មាន​ភាព​ទូលាយ ដោយសារ​តែ​ពាក់ព័ន្ធ​ទៅ​នឹង​កម្រិតជីវភាព​របស់​អតិថិជន ។ បច្ចុប្បន្ន​សន្ទុះ នៃ​ការ​វិនិយោគ​លើ​វិស័យ​លំនៅ ដ្ឋា​ន​មួយ​នេះ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅឡើយ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ ផ្តើម​រីក​ចម្រើន និង​ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ក្រុង ដូច្នេះ​តម្លៃ​ដី​នៅ​មាន​កម្រិត ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​។ វិស័យ​លំនៅ​ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម ផ្តល់​ភាពល្អ​ប្រសើរ​ទាំង​សងខាង អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ចំណេញ ហើយ​អ្នកទិញ​អាច​មាន​លទ្ធភាព​ទទួល​បាន​លំនៅ​ឋាន​ស្នាក់​នៅ​សមរម្យ​៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ