ខេត្តស្វាយរៀង ៖ យ៉ាងហោចមនុស្ស៣នាក់ ម្តាយ និងកូនបានស្លាប់បាត់បង់ជីវិត និងប្តីរងរបួសធ្ងន់ ដោយសាររថយន្តធុនយក្សមួយគ្រឿងបើកបុកចូលផ្ទះទាំងកណ្តាលអធ្រាត្រ កាលពីវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១០ នេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ទាញយកសពស្ត្រី និងកូនពីរនាក់ចេញពីក្រោមគំនរផ្ទះក្រោមរថយន្ត និងនាំយកបុរសជាប្តី មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះផងដែរ ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅការិយាល័យនគបាលចរាចរណ៍ខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ។
នៅមុនពេលកើតហេតុមានរថយន្តយីឌុបភ្លៅ៥ បើកបរពីលិចមកកើត ស្រាប់តែមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកក៏រេចង្កូតធ្លាក់ផ្លូវក៏បុកចូលផ្ទះជនរងគ្រោះដែលកំពុងដេកលង់លក់លាន់ដូចរន្ទះ ផ្អើលដល់អ្នកភូមិនាំគា្នរត់ទៅមើលក៏ឃើញជនរងគ្រោះប្តីប្រពន្ធ និងកូនរងបួស និងស្លាប់ក្រោមគំនរផ្ទះគួរឲ្យរន្ធត់តែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះម្តាយ និងកូនត្រូវបានសាច់ញាត្តិចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯប្តីកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចអូសទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ខេត្ត ។
សូមបញ្ជាក់ថា ស្ត្រីដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះទើបតែឆ្លងទន្លេបានមួយខែប៉ុណ្ណោះ ដែលនេះពិតជាការសោកសង្រេងខ្លាំងណាស់សម្រាប់គ្រួសារនេះ ។ លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថានៅម៉ោង៣ទៀបភ្លឺនេះលោកទទួលបានព័ត៌មានថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋឈ្មោះ នាង សុផាន់តារ៉ា អាយុ៤០ឆ្នាំ នៅភូមិត្របែកប្រហោង ស្រុកស្វាយជ្រំ ។លោកពិន អាន បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះសង្ស័យតៃកុងរយន្តងងុយដេក ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីតៃកុរថយន្តងងុយដេកទើបរេចង្កូតបុកចូលផ្ទះផ្ទះពលរដ្ឋ និងក្រឡាប់សង្កត់ពីលើម្ចាស់ផ្ទះទាំង៤នាក់ប្តីប្រពន្ធ និងកូនតែម្តង ដែលក្នុងហេតុការណ៍នោះប្តីនៅមានដង្ហើម ប៉ុន្តែសង្ឃឹមតិចតួចខ្លាំងណាស់ចំណែកប្រពន្ធកូន គឺបានស្លាប់ទាំង៣នាក់ក្រោមរថយន្ត ។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះនាងសុផាន់តារ៉ា មានមុខរបរជាជាងជួសជុលម៉ូតូ មានប្រពន្ធឈ្មោះ សាក់ វណ្ណា អាយុ២៨ឆ្នាំ ទើបតែសម្រាលកូនបាន២ខែប៉ុណ្ណោះ ចំណែកកូនទាំង២នាក់នោះទី១- មានឈ្មោះ ស្តើង ភារ៉ុន ភេទប្រុស អាយុ២ឆ្នាំ ។ ទី២- ឈ្មោះ ស្តើង ផារិន ភេទប្រុស អាយុ២ខែ ៕
ចែករំលែកព័តមាននេះ