ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​យុវជន​មិន​ចង់​ឲ្យ​មានច្បាប់​ប្រហារជីវិត​ចំពោះ​ឪពុក​រំលោ.ភ​កូន និង​ជីតា​រំលោ.ភ​ចៅ​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់ បាន​ចេញ​មុខ​ថា មិន​ចង់​ឲ្យ​មានច្បាប់​ប្រហា​ជីវិត​ចំពោះ​ឪពុក​រំលោភ​កូន និង​ជីតា​រំលោភ​ចៅ​ខ្លួន ដោយ​បែរ​រក​វិធី​អប់រំ​ផ្សព្វផ្សាយ​ពី​សិទ្ធិ និង​វិធានការ​ផ្សេង​ៗ ។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់ បាន​ចេញ​មុខ​ថា មិន​ចង់​ឲ្យ​មានច្បាប់​ប្រហា​ជីវិត​ចំពោះ​ឪពុក​រំលោភ​កូន និង​ជីតា​រំលោភ​ចៅ​ខ្លួន ដោយ​បែរ​រក​វិធី​អប់រំ​ផ្សព្វផ្សាយ​ពី​សិទ្ធិ និង​វិធានការ​ផ្សេង​ៗ ។ ការ​បដិសេធន៍​មិន​ចង់​ឲ្យ​មានច្បាប់​ប្រហារជីវិត​របស់​មេ​បក្ស​យុវជន​រូប​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ថា ចង់​ឲ្យ​មានច្បាប់​ប្រហារជីវិត​ចំពោះ​ឪពុក​រំលោភ​កូន ជីតា​រំលោភ​ចៅ​បង្កើត​ដោយ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​តាម​រយៈ​ធ្វើ​ប្រជាមតិ​នៅ​ទូ​ទាំង​ប្រទេស ។

លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​ប​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ករណី​នេះ​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺ​មិន​គួរ​មានទោស​ប្រហារជីវិត​នោះ​ឡើយ ដោយ​ផ្អែក​លើ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន គឺ​ចំណេះដឹង​របស់​ពួក​គាត់​នៅ​មាន​កម្រិត ហើយ​កម្ពុជា​ទើបតែ​បាន​ឆ្លងកាត់​រួច​ផុត​ពី​ការ​សម្លាប់​ក្រៅច្បាប់​យ៉ាងច្រើន​សន្ធឹក​នៅ​ក្នុងអំឡុងពេល​សម័យ​ប៉ុ​ល​ពត​កាន់​អំណាច និង​ម្យ៉ាងវិញទៀត គឺ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​ទទួល​បានការ​អប់រំ​បាន​ល្អ​នៅឡើយ​ទេ ។ លោក​បាន​បន្ត​ថា ក្នុង​ករណី​នេះ​រដ្ឋាភិបាល គួរតែ​រឹត​បន្តឹង​នូវ​ច្បាប់​ឲ្យ​តឹង​រឹង និង​អប់រំ​អំពី​សីលធម៌ ព្រមទាំង​សិទ្ធិ​កុមារ​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត និង​បិទ​នូវ website មួយ​ចំនួន​ដែល​ចាក់​ផ្សាយ​រឿង​សិច ជា​ពិសេស គឺ​បង្កើត​ច្បាប់​ដាក់គុក​មួយ​ជីវិត​ជំនួស​ច្បាប់​ប្រហារជីវិត​ដល់​បុគ្គល ប្រព្រឹត្ត​បទល្មើស​លើ​កុមារី​វិញ​ល្អ​ជាង ។

លោក​បញ្ជាក់​ថា «​ក្នុង​ន័យ​នេះ ខ្ញុំ​ពេជ្រ ស្រស់ មិន​គាំទ្រ​ការ​បង្កើត​នូវ​ច្បាប់​ប្រហារជីវិត​ក្នុង​ប្រទេស​កម្ពុជា​ជា​ដាច់ខាត ដោយ​យើង​យក​យន្តការ​អប់រំ និង​រឹត​បន្តឹង​ច្បាប់​វិញ​ទើប​ប្រសើរ​ជាង ។ ទិដ្ឋភាព​ជាក់ស្តែង គឺ​កើត​ចេញពី​ការ​សេព​នូវ​គ្រឿង​ស្រវឹង ការ​មើល​នូវ​វី​ឌី​អូ​សិច ការ ឃើញ​ភាព​សិច​ស៊ី​របស់​ស្ត្រី ឬ​តារា​ស្រី​ៗ​មួយ​ចំនួន ហើយ​ក៏​បណ្តាល​មក​ពី​សតិ​មិនល្អ​របស់​បុ គ្គល​មួយ​ចំនួន​ផង​ដែរ ។ លោក​បន្ថែម​ថា ដូច្នេះ​ក្នុង​នាម​រដ្ឋាភិបាល​គួ​តែ​កម្ចាត់​ចោល​នូវ​ហេតុ ដែល​នាំ​ឲ្យ​កើតឡើង​នូវ​ការ​ចាប់រំលោភ​នេះ​ឲ្យ​អស់ពី​សមត្ថភាព​ជា​មុន​សិន ចាំ​បង្កើត​ច្បាប់​ប្រហារជីវិត​នេះ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ ប៉ុន្តែ​យើង​នាំ​គ្នា​ក្រឡេក​មើលទៅ​ក្រោយ​វិញ តើ​ការ​លក់ និង​ការ​ផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​បាន​រឹត​បន្តឹង និង​លុប​បំបាត់ ហើយ​ឬ​នៅ ? ការ​បោសសម្អាត​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ហើយ​ឬ​នៅ ? ការ​អប់រំ​ដល់​ស្ត្រី និង​តារា​ស្រី​ៗ​កុំ​ឲ្យ​ស្លៀកពាក់​សិច​ស៊ី​ហួសហេតុ​ពេក​បាន​ហើយ​ឬ​នៅ ? ការ​បិទ website ដែល​ចាក់​ផ្សាយ​រឿង​សិច​បាន​ហើយ​ឬ​នៅ ? ។

លោក​បាន​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​សីលធម៌​សង្គម និង​ការ​អប់រំ​ដល់​ពលរដ្ឋ​បាន​ទូលំទូលាយ​ហើយ​ឬ​នៅ ? សំនួរ​ទាំងអស់​ខាងលើ​នេះ​មិន​ទាន់​អាច​ធ្វើ​បាន​ផង​នឹង​ចុះ​ប្រញាប់​អ្វី​ម្លេះ​ក្នុង​ការ​បង្កើត​ទោស​ប្រហារជីវិត​នេះ​ហើយ​បើសិនជា​មានទោស​ប្រហារជីវិត​ពិតមែន​នោះ គឺ​នឹង​មាន​អ្នក​ស្លាប់​ដោយសារ​តែ​ការ​លាប​ពណ៌​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ