ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ! ត្រូវ​មែកឈើ​បាក​ធ្លាក់​ចំ​ក្បាល​ស្លា.ប់​តែ​ម្តង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ត្រូវ​មែកឈើ​បាក់​ធ្លាក់​វាយ​ចំ​ក្បាល បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​មែកឈើ​បាក់​ធ្លាក់​ត្រូវ​ក្បាល​ស្លាប់​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​ទី​ន​ណា​ង…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ត្រូវ​មែកឈើ​បាក់​ធ្លាក់​វាយ​ចំ​ក្បាល បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​មែកឈើ​បាក់​ធ្លាក់​ត្រូវ​ក្បាល​ស្លាប់​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្នំ​ទី​ន​ណា​ង ភូមិ​រ៉ក់ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភុយ ទូត អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។ ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ទៅ​អារឈើ​គ្រឿងផ្ទះ នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​កំពុង​អង្គុយ ស្រាប់តែ​មែកឈើ​បាក់​ធ្លាក់​ពីលើ​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បើ​តាម​ប្រភព​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ត្រូវ​មែកឈើ​បាក់​ធ្លាក់​ចំ​ក្បាល​ស្លាប់​ខាងលើ​នោះ និង​បក្សពួក​ជា​ច្រើន​ទៀត​តែងតែ​នាំ​គ្នា​ចូល​ព្រៃ​អារឈើ​ញឹកញាប់​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​ក្នុងស្រុក តែ​អកុសល​ក៏​ត្រូវ​មែកឈើ​បាក់​ធ្លាក់​សង្កត់​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ