ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិនមែន​លើក​ទី​១​នោះ​ទេ តែ​ជា​លើក​ទី​០៦​ហើយលេងសុទ្ធតែកុងតឺន័រ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំណោយ​គ្រឿង​បរិក្ខា​ពេទ្យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា…

ខេត្តបាត់ដំបង ៖ អំណោយ​គ្រឿង​បរិក្ខា​ពេទ្យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ព្រមទាំង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចាត់តាំង​លោក​ណុ​ប ដា​រ៉ា អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​តំណាង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​លោក​តំណាង​ទាំង​ពីរ​មក​ប្រគល់​ជូន​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ (​ពេទ្យ​ព​២) ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ​មាន​សម្ភារៈ​បរិក្ខា​ពេទ្យ​ចំនួន​០១​កុងតឺន័រ (Container )​ដែល​មាន​តម្លៃ​ស្មើ​ប្រមាណ​ជា​៤៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។ វត្តមាន​ក្នុង​ពិធី​នេះ​មាន​លោក សឿ​ម សា​រិ​ទ្ធ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ទទួល​បន្ទុក​ការងារ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង តំណាង​លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឯកឧត្តម អស់លោក​ឧត្តមសេនីយ៍ វរសេនីយ៍ តំណាង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ (​ពេទ្យ​ព​២) បាន​ទទួល​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំងនេះ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល​សម្ភារៈ​បរិក្ខា​ពេទ្យ​នា​ពេល​នេះ លោក​ណុ​ប ដា​រ៉ា អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​តំណាង​បាន​ជម្រាប​ជូន​ថា ដោយ​មើលឃើញ​នូវ​ការ​ខ្វះខាត​ចំពោះ​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​សម្ភារៈ​បរិក្ខា​ក្នុង​វិស័យ​សុខាភិបាល ពិសេស​ក្នុង​កិច្ចការ​សង្គ្រោះ​បឋម​លើ​ជន​រង​គ្រោះ​ដោយ​ឧប្បត្តិហេតុ​ផ្សេង​ៗ​ទើប​ក្រុមការងារ​របស់​លោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត , លោក ស សុខា និង​ថ្នាក់ដឹកនាំ​ដ៏​ទៃ​ទៀត​បាន​ស្វះ​ស្វែងរក​នូវ​សម្ភារៈ​បរិក្ខា​ទាំងនេះ​មក​ផ្គត់ផ្គង់​ជូន​ដល់​អង្គភាព មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ហើយ​កុងតឺន័រ​(Container )​លើក​នេះ​មិនមែន​ជា​លើក​ទី ០១​នោះ​ទេ ប៉ុន្តែ​ជា​លើក​ទី​០៦​ហើយ ដែល​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​បាន​ចូលរួម​ផ្តល់​ជូន​នា​ពេល​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ