ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​សីល​មាន​សេចក្តីសុខ​ច្រើន​ណាស់

5 ឆ្នាំ មុន

ការ​ទូន្មាន ការ​អប់រំ​ចិត្ត​ឱ្យ​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​សីល សមាធិ បញ្ញា ជា​ការងារ​សំខាន់​ជាងគេ​ទាំងអស់​នៅ​ក្នុង​លោក​នេះ ព្រោះ​សេចក្តី​ស្រឡាញ់ ឬ​ស្អប់ គាប់ចិត្ត ឬ​ទាស់ចិត្ត ការ​ត្រេកអរ…

ការ​ទូន្មាន ការ​អប់រំ​ចិត្ត​ឱ្យ​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​សីល សមាធិ បញ្ញា ជា​ការងារ​សំខាន់​ជាងគេ​ទាំងអស់​នៅ​ក្នុង​លោក​នេះ ព្រោះ​សេចក្តី​ស្រឡាញ់ ឬ​ស្អប់ គាប់ចិត្ត ឬ​ទាស់ចិត្ត ការ​ត្រេកអរ រំជើបរំជួល ឬ​ការ​ភ័យ​ព្រួយ សុទ្ធតែ​កើត​ចេញ​មក​អំពី​ចិត្ត​នេះ​ទាំងអស់ ។

រឿង​ចិត្ត​នេះ នៅ​ក្នុង​ពេល​ណា ខណៈ​ណា​ក៏​មានចិត្ត​នៅ​ជាមួយ​ដែរ ហើយ​នៅ​ក្នុង​វេលា​ណា​ក៏​យើង​អាច​អប់រំ​ចិត្ត​របស់​ខ្លួនឯង​បាន​ដោយ​មិន​ចាំបាច់​ខ្ចី ឬ​សុំ​ចិត្ត​អ្នក​ដទៃ​ដើម្បី​យក​មក​អប់រំ​ទូន្មាន​ឡើយ ។

គ្គល​ដែល​រក្សាសីល​៥ សីល​៨ សុទ្ធតែ​ជា​អ្នក​បាន​អប់រំ​ចិត្តល្អ​ហើយ ជា​ម្លប់​ត្រជាក់​របស់​ចិត្ត ជា​គ្រឿងអលង្ការ​របស់​ចិត្ត ចិត្ត​មាន​សេចក្តីសុខ​ច្រើន​ព្រោះ​មាន​សីល​នេះឯង​ជា​បង្អែក ជាទី​ពឹង​។ អ្នកមាន​សីល​បានឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ច្រើន​ណាស់ ព្រោះតែ​ខ្លួនឯង​ជា​អ្នក​សម្បូរ​សេចក្តីសុខ​ ។

អ្នកមាន​សីល​បានឱ្យ​ជីវិត​គឺ​ការ​រស់នៅ​ដល់​មនុស្ស សត្វ​ទាំងឡាយ​ពេញ​ពិភពលោក ព្រោះ​ចេតនា​វៀរចាក​ស្រឡះ​នូវ​ការ​សម្លាប់​ជីវិត​សត្វ ការ​បៀតបៀន និន្ទាឈ្នានីស​អ្នក​ដទៃ​អស់ហើយ ។