ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! តូប​លក់ដូរ​៧​តូប​ត្រូវ​បាន​លេប​ត្របាក់​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​អស់​ចំនួន​៧​តូច ក្នុង​ដី​ឡូ​តិ៍​តែ​មួយ ស្ថិត​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​អស់​ចំនួន​៧​តូច ក្នុង​ដី​ឡូ​តិ៍​តែ​មួយ ស្ថិត​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​អស់​ចំនួន​១៨​គ្រឿង បាញ់​ទឹក​អស់ចំនួយ​៣៣​ជើង ។ តូបដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មាន​តូប​លក់​ភេសជ្ជៈ តូប​លក់​ខោ​ទឹកនោម​ក្មេង និង​តូប​អគ្គិសនី តូប​លក់​ម៉ូតូ តូប​លក់​បាយ ហើយ​និង​តូប​លក់​អេ​ត​ចាយ​ផង​ដែរ ។

ទាក់ទិន​នឹង​មូលហេតុ​ខាងលើ​នេះ​យើង​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ ។ មុន​ពេល​កើតហេតុ ខណៈ​ម្ចាស់​មិន​ទាន់​បាន​ភ្ញាក់​ស្រួលបួល​ផង ស្រាប់តែ​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ដែល​តូប​ខ្លះ​ម្ចាស់​មិន​នៅ​ហើយ​បាន​ចាក់សោ​ទុក​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ