ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍២​ករណី​កន្លែង​តែ​មួយ បណ្តាល​ឱ្យ​ក្មួយ​ប្រុស​លោក រ៉ុ​ង ឈុ​ន ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៈ ​គ្រោះថ្នាក់ចរាចរណ៍​២ករណី​កើតឡើង​ក្នុង​ថ្ងៃ​តែមួយ និងនៅ​​ចំណុច​កើតហេតុ​តែ​មួយ បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់ (ជនរងគ្រោះត្រូវបានគេ​ស្គាល់ថាជា​ក្មួយ​ប្រុស​របស់​លោក​រ៉ុង ឈុន​) និង​មនុស្ស​ម្នាក​់ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ។​ ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​…

ខេត្តកំពង់ស្ពឺ ៈ ​គ្រោះថ្នាក់ចរាចរណ៍​២ករណី​កើតឡើង​ក្នុង​ថ្ងៃ​តែមួយ និងនៅ​​ចំណុច​កើតហេតុ​តែ​មួយ បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់ (ជនរងគ្រោះត្រូវបានគេ​ស្គាល់ថាជា​ក្មួយ​ប្រុស​របស់​លោក​រ៉ុង ឈុន​) និង​មនុស្ស​ម្នាក​់ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ។​

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​ករណី​ទី​១-គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយគ្រឿង​បុកជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​ប​ាន​ស្លាប់​ ដែលហេតុការណ៍នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មី​នា ឆ្នាំ​២០១៩​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​​គីឡូម៉ែត្រលេខ​៧៧-៧៨ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រួ​ស ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ភាគី​​ខាង​​ម៉ូតូគ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ ​ភ្នំពេញ​ ១FK-៩៥២៥ បើកបរដោយ​​ឈ្មោះ រ៉ុ​ង បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (ជនរងគ្រោះ​ត្រូវ​បានគេស្គាល់​ថា​ជា​ក្មួយប្រុស​របស់​លោក​រ៉ុង ឈុន) រស់នៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល ​បានស្លាប់ ។​

ចំណែកភាគី​ខាង​រថយន្ត​មួយ​​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​​លេខ ​ព្រះ​សីហ​នុ ៣E-៤៩៧៩ បើកបរដោយ​បុរស​ម្នាក់​​មិន​ស្គាល់អត្ត​សញ្ញាណ បាន​រត់​គេចខ្លួន​បាត់ ។

ប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ ​ជនរងគ្រោះបាន​បើកបរម៉ូតូមួយគ្រឿង​ធ្វើ​ដំណើរ​​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​មួយ​​គ្រឿង​​បើកបរ​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​​។ ចំណែក​អ្នក​បើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ស្រមោល ។​

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ចរាចរណ៍​បាន​ចុះ​​ពិនិត្យ​​កន្លែង​កើតហេតុ និង​ក​សា​ង​សំណុំរឿង​បញ្ជូន​មក កា​រិ​យា​​ជំនាញ​ខេត្ដ​បន្ដ​ ។ ដោយឡែក​សពជនរងគ្រោះ​​ត្រូវ​បានសមត្ថកិច្ច​​ទាក់ទង​ទៅ​សាច់ញាតិ​ដើម្បី​អោយមក​​​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

ចំណែក​ករណីទី​២-គ្រោះថ្នាក​់ចរាចរណ៍​​​​​​​រវាង​រថយន្ត​មួយគ្រឿង​បុកជាមួយ​រថយន្តមួយគ្រឿង​ទៀត​ បណ្តាល​ឱ្យ​​មនុស្សម្នាក់​រង​របួសធ្ងន់​​ ដែល​ហេតុការណ៍​នេះ​បានកើតឡើង​​កាលពី​​វេលា​ម៉ោង៥និង​៥៤​នាទីល្ងាច​ថ្ងៃទី​៩ មីនា ឆ្នាំ​​​​២០១៩ ស្ថិតនៅលើ​បណ្តាលផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៧៧-៧៨ ភូមិ​ត្រពាំង​ស្តុក​គ្រួ​ស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​។

ភាគី​ខាង​​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង​​កន្ទុយ​​សណ្ដោង​រឺ​ម៉ក ម៉ាក​ហុ​ី​ណូ ព​ណ៌​​ខៀវ​ឆ្នូត​ស ពាក់​ស្លាក​លេខ កណ្ដាល ៣A-១០១៨​ ​បើក​បរ​ដោយ​​ឈ្មោះ​ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជ្រលង​ញ៉ុ​ស ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង បាន​រង​របួសធ្ងន់ ។ ចំណែក​ភាគី​​​រថយន្ត​មួយ​គ្រឿង​ទៀតម៉ាក​ហុ​ី​ណូ ព​ណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​ ៣A-៧៥៥០ បើកបរ​ដោយ​បុរស​ម្នាក់​​មិន​ស្គាល់អត្ត​សញ្ញាណ​​។

តាមប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ រថយន្ត​ដឹក​ទំនិញ​​មួយ​គ្រឿង​កន្ទុយ​​សណ្ដោង​រឺ​ម៉ក ម៉ាកហ៊ីណូ ព​ណ៌​ខៀវ​ឆ្នូត​ស បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេច​ង្គូ​តម​ក​ខាងឆ្វេង​ដៃ​ហើយ​ក៏​បាន​ទៅ​បុក​ជា​មួ​យ​នឹ​ង​រថយន្ត​មួ​ុ​យ​គ្រឿង​ទៀតម៉ាក​ហ៊ីណូ ពណ៌ស ​ដែល​បើក​បរ​ក្នុងទិស​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ ពណ៌ខៀវឆ្នូត​ស​ បាន​រង​របួសធ្ងន់។

ក្រោយ​ពេល​កើតហេតុ​ ជំនាញ​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅពិនិត្យ​កន្លែង​កើតហេតុ និង​សម្រួល​ចរាចរណ៍​ដើម្បីកុំ​ឲ្យ​មានការ​កកស្ទះ ​ចំណែក​ជនរងគ្រោះ​​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ