ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទ ផ្តល់​ឱកាស អ្នក​ចង់​ចេះ​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ដែល​កំពុង​ជោគជ័យ​លើ​វិ​ថី​សិល្បៈ តារា​សម្តែង​ស្រស់បំព្រង​កញ្ញា​ព្រះ​កាយ​ច័ន្ទ បាន​ប្រកាស​បើក​ក្លឹ​ប​បង្ហាត់​សិល្បៈ​ជា​ច្រើន​ទម្រង់​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចូល​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ ។ មានបទពិសោធន៍​ជាង​១០​ឆ្នាំ​ដែល​បាន​ហាត់រៀន និង​មាន​សញ្ញាបត្រ​ចេញពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ព្រះ​កាយ​ច័ន្ទ នឹង​បើក​បង្រៀន​សិស្ស​លើ​ជំនាញ​សិ​ល្ៈ​ជា​ច្រើន​ទម្រង់​ដូច​ជា​របាំ​បុរាណ សម្តែង…

រាជធានី​ភ្នំពេញ​៖ ក្នុង​ពេល​ដែល​កំពុង​ជោគជ័យ​លើ​វិ​ថី​សិល្បៈ តារា​សម្តែង​ស្រស់បំព្រង​កញ្ញា​ព្រះ​កាយ​ច័ន្ទ បាន​ប្រកាស​បើក​ក្លឹ​ប​បង្ហាត់​សិល្បៈ​ជា​ច្រើន​ទម្រង់​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចូល​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ ។ មានបទពិសោធន៍​ជាង​១០​ឆ្នាំ​ដែល​បាន​ហាត់រៀន និង​មាន​សញ្ញាបត្រ​ចេញពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ព្រះ​កាយ​ច័ន្ទ នឹង​បើក​បង្រៀន​សិស្ស​លើ​ជំនាញ​សិ​ល្ៈ​ជា​ច្រើន​ទម្រង់​ដូច​ជា​របាំ​បុរាណ សម្តែង ដើរ​ម៉ូ​ដ និង​រាំ​សម័យ និង​ប្រជាប្រិយ​ខ្មែរ​ផង​ដែរ ។ ការ​ជ្រើសរើស​សិស្ស​ឲ្យ​ចូល​រៀន​គឺ​ចាប់ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ ។

តារា​សម្តែង​ព្រះ​កាយ​ច័ន្ទ បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្លឹ​ប​ដែល​នាង​បើក​បង្រៀន​នេះ​មានឈ្មោះ​ថា ព្រះ​កាយ​ច័ន្ទ​ក្លឹ​ប នៅ​ម្តុំ​បឹង​ទំពុន រាជធានី​ភ្នំពេញ​។ ការ​បង្ហាត់បង្រៀន​លើ​ទម្រង់​សិល្បៈ​នេះ​គឺ​នាង​ជា​អ្នក​បង្ហាត់បង្រៀន​ផ្ទាល់ ខណៈ​ពេល​ដែល​មាន​នាង​មានបទពិសោធន៍​លើ​អាជីព​សម្តែង និង​ការ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​អស់​ជា​ច្រើន​ឆ្នាំ​។ បើ​តាម​នាង ព្រះ​កាយ​ច័ន្ទ ចំពោះ​ការ​ហាត់​របាំ​បុរាណ គឺ​ត្រូវ​ទាមទារ​អ្នក​ដែល​មានការ​អត់ធ្មត់​ខ្ពស់ ព្រោះ​ការ​ហាត់​របាំ​បុរាណ​គឺ​លំបាក​បើ​មិន​ស្រលាញ់​កុំមក​ហាត់​ធ្វើ​អ្វី​ព្រោះ​ឈឺខ្លួន​បើ​មក​១​ថ្ងៃ ឬ​២​ទេ​កុំមក​ហាត់​ល្អ​ជាង​។ ការងារ​សិល្បៈ​របស់​ព្រះ​កាយ​ច័ន្ទ មួយ​រយៈ​នេះ​ត្រូវ​បាន​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​មមាញឹក​ច្រើន រហូត​ស្ទើរ​រក​ពេល​សម្រាក​គ្មាន ជាមួយនឹង​ការ​សម្តែង​រឿង និង​ការ​ដើរ​ម៉ូ​ដ​តាម​កម្មវិធី ផ្សេង​ៗ​។

ព្រះ​កាយ​ច័ន្ទ ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា តាំងពី​តូច​មក​នាង​គឺជា​សិស្ស​ផ្នែក​របាំ​បុរាណ ដោយ​មាន​របាំ​ជា​ច្រើន​ដែល​នាង​ចេះ​រាំ​បាន​ស្ទាត់ ខណៈ​ដែល​នាង​ក៏​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​លើ​ជំនាញ​យ៉ាង​ជោគជ័យ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បានដឹង ព្រោះ​ដឹង​ត្រឹមតែ​ថា​នាង​គឺជា​ពិធី​ការិនី និង​ជា​តារា​សម្ដែង​។ បើ​ទោះបីជា​ជោគ​ជាំ​លើ​អាជីព​សម្តែង​ក៏​ពិតមែន ប៉ុន្តែ​តារា​រូប​នេះ​តែងតែ​បង្ហាញ​នូវ​មហិច្ឆតា​ចង់​ក្លាយជា​តារាចម្រៀង​មួយ​ផ្នែក​ទៀត ដ្បិត​នាង​ក៏​ធ្លាប់​បង្កើត​ក្រុម​ចម្រៀង​ពី​មុន​មក​ដែរ ។

កន្លង​មក​ព្រះ​កាយ​ច័ន្ទ ធ្លាប់​បាន​អះអាង​ថា មាន​ផលិតកម្ម​ធំ​មួយ ធ្លាប់​បាន​ទាក់ទង​មក​នាង​ឲ្យ​ច្រៀង តែ​ឪពុក​របស់​នាង​ឲ្យ​ពិចារណា​ជា​មុន ដោយ​ហេតុផល​ថា បើ​ចូល​ផលិតកម្ម ខ្លាច​ស៊ូ​ជាមួយ តារា​ៗ​ផ្សេង​ទៀត​មិន​បាន ព្រោះ​សំឡេង​នាង​មិនសូវ​អំណោយផល​ទេ ។ ព្រះ​កាយ​ច័ន្ទ ធ្លាប់​បង្កើត​ក្រុម​ចម្រៀង​ម្ដង​រួច​មក​ហើយ តែ​ក្រោយមក​ក៏​បែកបាក់​ទៅ​វិញ ហើយ​រូប​នាង​ប្រាប់​ថា មិន​បោះបង់​ទីផ្សារ​ចម្រៀង​ចោល​នោះ​ទេ ។ តារា​សម្ដែង​រូប​នេះ​ថា ហេតុផល​ចម្បង ធ្វើ​ឱ្យ​នាង​មិន​អាច​បោះបង់​ទីផ្សារ​ចម្រៀង​បាន ក៏​ព្រោះតែ​ទីផ្សារ​ចម្រៀង​នេះ អាច​រក​ចំណូល​បាន​ច្រើន​ជាង​សម្ដែង ហើយ​ពេល​បច្ចុប្បន្ន​ទៀត​សោត ទីផ្សារ​ចម្រៀង​កំពុង​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ