…ល្បិចស្វាកំហូច
- មណ្ឌលគិរី
មានរឿងរសើបណាស់នៅខេត្តមណ្ឌលគិរី…រឿងដីចម្ការស្រល់២២៥ហិកតាច្បាស់ជារបស់រដ្ឋ…ពេលនេះមន្ត្រីមានអំណាចក្នុងស្រុកខ្លះដណ្តើមកាន់កាប់…រួមជាមួយអ្នកមានប្រាក់ខ្លះទៀត…ដណ្តើមយកជាកម្មសិទ្ធិ កាត់ចែកគ្នាជាកង់ៗ…អស់ប្រមាណពាក់កណ្តាលទៅហើយ ។ ដោយសារវារសើបពេក…អាជ្ញាធរខេត្តដែលអត់បាននឹងគេ…ខិតខំស្រាវជ្រាវរកអ្នកដែលរំលោភយក…រកឈ្មោះណាដែលកាត់យកជាកង់ៗ…ឃើញអស់ហើយ ។ ពិតមែនរកឈ្មោះអ្នកដែលរំលោភយកឃើញមែន…ប៉ុន្តែហាក់ដូចជានៅទ្រឹង…មិនទាន់ឃើញឱ្យគេខ្ជាក់មកវិញនៅឡើយទេ…ធ្វើឱ្យមហាជនក្នុងស្រុកដែលដឹងរឿងនេះ…ពេបជ្រាយមិនតិចទេ…ដែលអ្នកខ្លះថា ជាន់កដកស្លាបតែរាស្ត្រតូចតាច…ដល់ប៉ះមេៗ មើមៗនាំគ្នាស្ងៀម ។ ខ្លះថានៅស្ងៀមអត់អំពើ…ឃើញបានសុខស្រួលជាង…នៅស្ងៀមទំនេរមាត់…វាគ្រាន់ជាងស៊ីចេកខ្ចីដែលនាំឱ្យចត់ខះក…
ចែករំលែកព័តមាននេះ