ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះផ្តើម​ចេញពីឡានបែនដឹក​ដី១​គ្រឿង​​គត់…ធ្វើឱ្យ៧គ្រឿងទៀតបុកបន្តគ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដីមួយ​គ្រឿង​ម៉ាក​ហុ​ី​ណូបើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​រុញ​រថយន្ត​កំពុង​ឈប់​នៅ​ភ្លើងស្តុប​ជា​បន្តបន្ទាប់​ចំនួន​៧​គ្រឿង បណ្តាល​ឲ្យ​រថយន្ត​ចំនួន​៥​គ្រឿង ​រង​ការ​ខូចខាត​ខ្ទេច​មុខ​ខ្ទេច​ក្រោយ ឯ​២​គ្រឿង​ទៀត​ខូចខាត​ស្រាល ។ ចំណែក​រថយន្តបង្ក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ដែរ ព្រោះ​កម្លាំង​បុក​ពេញទំហឹង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដីមួយ​គ្រឿង​ម៉ាក​ហុ​ី​ណូបើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​រុញ​រថយន្ត​កំពុង​ឈប់​នៅ​ភ្លើងស្តុប​ជា​បន្តបន្ទាប់​ចំនួន​៧​គ្រឿង បណ្តាល​ឲ្យ​រថយន្ត​ចំនួន​៥​គ្រឿង ​រង​ការ​ខូចខាត​ខ្ទេច​មុខ​ខ្ទេច​ក្រោយ ឯ​២​គ្រឿង​ទៀត​ខូចខាត​ស្រាល ។ ចំណែក​រថយន្តបង្ក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ដែរ ព្រោះ​កម្លាំង​បុក​ពេញទំហឹង ។

គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា នៅ​តាម​មហាវិ​ថី​ឈ្នះ ឈ្នះ ចំណុច​កែង​ជាមួយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហុ​ី​ណូ​នោះ ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A-៤៨២៨ អ្នកបើកបរ​ត្រូវ​បាន​ម្ចាស់​រថយន្ត​រង​គ្រោះ​នាំ​គ្នាឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ តែ​ក្រោយមក​ស្រាប់តែ​រត់គេច​ខ្លួន​បាត់ ។
ចំណែក​រថយន្ត​ដែល​ខូចខាត​ធ្ងន់​ចំនួន​៥​គ្រឿង​មាន ៖
១-​ម៉ាក​KIA ពណ៌​ទឹកប្រាក់ អត់​ផ្លា​ក​លេខ
២-​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AM-៩៦៣១
៣-​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ទ្រុង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A -០៩០៦
៤-​ម៉ាក​នី​ស្សាន់ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-៥៣០១ និង
៥-​រថយន្ត​បែន​ដឹក​ដី ម៉ាក​ហុ​ី​ណូ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣A-៦៦២៩ ។

ចំណែក​រថយន្ត​២​គ្រឿង​ទៀត​ដែល​ខូចខាតស្រាល មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកសមុទ្រនិង​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​បែន បាន​បន្តដំណើរ​ទៅ​បាត់ ។ តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា រថយន្ត​​ដែល​រង​គ្រោះ​ទាំងអស់​បើកបរ​តាម​មហា​វិ ថី​ឈ្នះ ឈ្នះ ពី​ខាង​លិចទៅ​ខាងកើត ។ លុះ​ទៅ​ដល់​ចំណុច​ខាង​លើ​ ក៏​ឈប់​នៅ​ភ្លើងស្តុប​ជា​បន្តបន្ទាប់​គ្នា ។

ខណៈនោះ ស្រាប់តែ​រថយន្ត​បែន​ដឹក​ដី​ខាងលើ បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​តាម​ទិស​ដៅ​ស្របគ្នា បាន​មក​បុក​រុ​ុ​ញ​រថយន្ត​ដែល​កំពុង​ឈប់​ស្តុ​ប​ម៉ាក​KIA និង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពេញកម្លាំង​រុញ​ឲ្យ​ទៅ​បុក​ផ្ទប់​ជា​មួ​ួ​ួ​យ​រថយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​រថយន្ត​៥​គ្រឿង​ដែល​នៅ​កណ្តាល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ចំណែក​២​គ្រឿង​នៅ​ខាង​មុខ​រង​ការ​ខូចខាត​ស្រាល ដោយ​ឡែក​រថយន្ត​បែន​ដឹក​ដី​ដែល​បង្កហេតុ​ខ្ទេច​ស្រុញ​មុខ ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ រថយន្ត​៦​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ផង​បាន​ក្រពឹត​ជាប់​គ្នា ខ្លះ​ខ្ទាត​ចេញពី​ជួរ​បិទ​កំណាត់​ផ្លូវ​ទាំងមូល​មួយ​ចំហៀង បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ។

តាម​ម្ចាស់​រថយន្ត​ព្រូស​និយាយ​ថា ភ្លាម​ៗអ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​រូប​គាត់​និង​ម្ចាស់រថយន្ត​នី​ស្សាន់​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ទុក​ចាត់ការ​តាម​ច្បាប់​តែ​ក្រោយ​មក​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​នោះ​រត់គេច​ខ្លួន​បាត់ ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​យ៉ាង​ខ្លាំង​ ។

ចំពោះ​គ្រោះ​ថ្នាក់​នេះ ត្រូវ​បាន​អ្នកបើកបរ​អះអាង​ថា បណ្តាល​មក​ពី​ជាន់​ហ្វ្រាំង​មិន​ស៊ី តែ​ខ្លះ​ថា​រថយន្ត​នោះ​បើក​លឿន​ភ្លេច​គិត​ថា​គេ​ឈប់​នៅ​ភ្លើងស្តុប ព្រោះ​មុន​បុក​គេ​ឃើញ​រថយន្ត​នោះជាន់​ហ្វ្រាំង​អូស​ជា​ច្រើន​ម៉ែត្រ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​វាស់វែង រួច​ប្រមូល​យក​រថយន្ត​ទាំង​៦​គ្រឿង​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា នៅ​តាម​មហាវិថី​ឈ្នះ ឈ្នះ គេ​ឃើញ​ក្បួន​រថយន្ត​ដឹក​ដី​បើក​ដង្ហែ​គ្នា​ដូច​គេ​ហែ​កឋិន ចេញពី​រណ្តៅ​ដី​ឧកញ៉ា ញ៉ឹ​ក ផ​ន ហៅ​កៅ ស្ថិត​នៅ​បឹង​តោ​មោក ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែក​ព្នៅ និង​បើក​ជែង​គ្នា​ជ្រុះ​ដី​ហុយ​ទ្រលោម​ពេញ​ផ្លូវ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដែល​ស្ទើរតែ​ភ្ញៀវ​លែង​ហ៊ាន​ទៅ​កម្សាន្ត ទៅ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ​ទៅ​ហើយ ។ដោយឡែក បើ​និយាយ​ពីរ​ណ្តៅ​ដី​វិញ​គឺ​ជីក​ដល់​ក្បាល​ប្រេត​ទៅ​ហើយ ដែល​ផ្ទុយ​ពី​ការ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ