ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាជាម្ចាស់ឡានហាយឡិនឌ័រ ស្លាក​លេ​​ខ​ភ្នំពេញ​២AA-៩២៤៣ នេះ?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រភព​ពី​ប៉ូ​លិស​​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​អង្គរ​សរ​ ស្រុក​មេ​សាង ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា បាន​​​សម្រេច​​នាំ​​​​រថយន្ត​ម៉ាកហា​យ​ឡេ​ន​ឌ័​រមួយ​​គ្រឿង​ ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់…

ខេត្តព្រៃវែង ៖ ប្រភព​ពី​ប៉ូ​លិស​​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​អង្គរ​សរ​ ស្រុក​មេ​សាង ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា បាន​​​សម្រេច​​នាំ​​​​រថយន្ត​ម៉ាកហា​យ​ឡេ​ន​ឌ័​រមួយ​​គ្រឿង​ ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ក្រោយ​កម្លាំង​ល្បាត​ បាន​ប្រទះ​ឃើញរថយន្តសង្ស័យ​ត្រូវ​គេ​បើក​យក​ប្លុង​​ចោលនៅ​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក ​ស្ថិតក្នុងភូមិ​អង្គរ​​សរ ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ។

រថយន្ត​ខាងលើ ហា​យ​ឡេ​ន​ឌ័​រ ​មាន​​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AA-៩២៤៣ ដែលត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​សង្ស័យ​​​យក​មក​ប្លុង​ចោល​​នៅប្រហែល​​ទៀប​ភ្លឺ​យប់​ថ្ងៃទី​​​​៩ មីនា នេះ ។ សម្ថ​កិច្ច​បាន​ដាក់​ការ​សង្ស័យជំ​ហាន​​ដំបូង​ថា អាចជា​ចោរលួច​យក​មក​ប្លុង​ចោលទីនេះ ។

ដូច្នេះ បើ​បបង្អូនណាជា​ម្ចាស់​រថយន្ត​បានឃើញ​ដូច​ភិនភាគ​នេះ សុំ​ទៅ​ទទួលយក​នៅ​ប៉ុស្តិ៍​​រដ្ឋបាល​នគរបាល​ឃុំ​អង្គរ​សរ ដោយ​ភ្ជាប់​ជាមួយ នូវ​ឯកសារ​ពាក់​ព័ន្ធ​គ្រប់គ្រាន់មកបញ្ជាក់ផង ។

អត្ថបទសរសេរ ដោយ