ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មាន​ស្នាដៃ​មែន​ លោក​កូន​​បែក​ថ្នាំ​…​រង្វាន់​​​គុក​ទាន់ចិត្ត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លំនៅ​ឋាន​មួយ​ខ្នង​សង់​អំពី​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី​ទំហំ​៥×១៥​ម៉ែត្រ ត្រូវ​អគ្គិ​ភ័យ​​លេប​ត្របាក់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង១២ និង៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៨​ មីនា ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ស្នងការ​ខេត្ត​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លាម​ៗ​ ​ត្រង់​ចំណុច​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត ៖ លំនៅ​ឋាន​មួយ​ខ្នង​សង់​អំពី​ឈើ​ដំបូល​ប្រក់ស​ង្ក័​សី​ទំហំ​៥×១៥​ម៉ែត្រ ត្រូវ​អគ្គិ​ភ័យ​​លេប​ត្របាក់​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង១២ និង៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​៨​ មីនា ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ស្នងការ​ខេត្ត​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លាម​ៗ​ ​ត្រង់​ចំណុច​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ​ដែល​​បង្ក​ឡើង​ដោយ​ជន​បែក​ថ្នាំ ​។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះចាន់ សឹង ​អាយុ​២៣ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត
ហេតុ​។ ក្រោយឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ដោយ​ខ្លួន​សុំ​លុយ​ម្តាយ​មិន​បាន ទើប​​​យក​សារុង​​ម្តាយ​ទៅ​ដុត​ចោល​ ​ក៏​រាលដាល​​ឆេះ​ដល់​ផ្ទះ​តែ​ម្តង ។

សមត្ថកិច្ចឱ្យ​ទៀតថា សម្ភារដែលឆេះ​មានទូរទស្សន៍១គ្រឿង​, កូន​ធុងបាស់​មួយ​, ខោអាវ​ម្តាយ​ និង​សម្ភារ​ផ្ទះបាយមួយ​ចំនួនទៀត ។ ​ក្រោយ​​កើតហេតុ សមត្ថកិច្ច​​​បាន​ស្រាវជ្រាវរហូត​​ដឹង​ពី​មូលហេតុ​ច្បាស់ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​កូន​ម្ចាស់ផ្ទះនេះ បាន​​បែកថ្នាំរហូត​លែងមាន​​សតិ​​។

អត្ថបទសរសេរ ដោយ