ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខនេះនៅ​ស្ទើរ តែ​ធ្វើ​​ចេះ​​ខ្លាំង…​រ៉ឺយ៉ែ​​ចូលផ្ទះគេ ​​បុកមួយ​ទំហឹង​ខ្ទេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ហួសចិត្ត និង​ស្លុត​គ្រប់​គ្នា ក្រោយ​ពី​មាន​សន្តិ​សុខ​ផ្សារ​អូរ​ឡាំ​ពិ​ក​ម្នាក់ បាន​បើក​រ៉ឺ​យ៉ែ​រថយន្ត​ក៏​ភ្លាត់ស្នៀត បើក​ជ្រុល​ចូល​ក្នុងផ្ទះ​របស់​ពលរដ្ឋ​ជា​អាជីវ​ករ​លក់​ប្រេងឆា និង​ខ្លាញ់​មួយ​កន្លែង​យ៉ាង​កំរោល​បំផុត ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ័យ​ស្រ​ឡាំ​កាំ​ង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ហួសចិត្ត និង​ស្លុត​គ្រប់​គ្នា ក្រោយ​ពី​មាន​សន្តិ​សុខ​ផ្សារ​អូរ​ឡាំ​ពិ​ក​ម្នាក់ បាន​បើក​រ៉ឺ​យ៉ែ​រថយន្ត​ក៏​ភ្លាត់ស្នៀត បើក​ជ្រុល​ចូល​ក្នុងផ្ទះ​របស់​ពលរដ្ឋ​ជា​អាជីវ​ករ​លក់​ប្រេងឆា និង​ខ្លាញ់​មួយ​កន្លែង​យ៉ាង​កំរោល​បំផុត ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ័យ​ស្រ​ឡាំ​កាំ​ង និង​បះសក់​ច្រូង ។ ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ មីនា ស្ថិត​ចំណុច​ផ្ទះ​លេខ​៨១Eo, ផ្លូវ​២៨៦ ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌចំការមន តែ​ចាត់ជា​សំណាង​មួយ ក្នុង​១​ពាន់​គ្រោះថ្នាក់ ដោយសារ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​អ្នកបើកប​ង្ករ​ខាងលើ មិន​ត្រូវ​ស្គាល់ឈ្មោះ​នោះ​ទេ ក្រោយ​កើតហេតុ ចុះ​ពី​រថយន្ត​ដាក់​មេ​ប្រូច​រត់​បាត់​ស្រមោល ។ ដោយឡែក នៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ច្រើន​គួរសម ។ ប្រភព​ពល​រដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​ដែល​ជា​អ្នក​រត់​តាក់ស៊ី​បាន​ឈប់​មុខ​ផ្សារ (​ម្តុំ​ទីតាំង​កើតហេតុ​) ដើម្បី​ឡើង​ទៅ​លើ​អូរ​ឡាំ​ពិ​ក​យក​អីវ៉ាន់ ។ ក្រោយមក សន្តិសុខ​បង្ក​នោះ ក៏​បាន​សុំ​សោ​ពី​ម្ចាស់​រថយន្ត ដើម្បី​បើក​រក​កន្លែង​ចំណត ហើយ​មិនដឹង​មាន​មូលហេតុ​អ្វី ទើប​សន្តិសុខ​នោះ​ភ្លាត់ស្នៀត​បែប​នេះ

បើ​តាម​អ្នក​នៅ​កន្លែង​កើតហេតុ​វិញ និយាយ​គ្រប់​គ្នា​ថា នេះ​មក​ពី​ការ​ធ្វេសប្រហែស​ខ្លាំង​ពី​សន្តិសុខ​រូប​នោះ នេះ​សំណាង​ហើយ ដែល​មិន​ត្រូវ​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់ ខណៈ​ទី​នេះ​កំពុង​មាន​មនុស្ស​ច្រើន​ផង ។​ទោះ​បីជា​យ៉ាងណា គ្រោះថ្នាក់​នេះ ឃើញ​មាន​តំណាង​សន្តិសុខ​ផ្សារ បាន​ចេញ​មុខ​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ហើយ ។

អត្ថបទសរសេរ ដោយ