ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ស្នើ​​រុ​ស្ស៊ី​​ជួយ​បណ្តុះបណ្តាល​​ដល់​កម្លាំង​​មួក​​ខៀវ​បន្ថែមទៀត…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​សន្តិភាព​ បាន​ឲ្យ​ដឹងនា​ព្រឹក​​ថ្ងៃ​ទី​៩​ មីនា ​នេះថា ក្រោយ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា ទៅបំពេញ​​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ ហើយ​បាន​ស្នើ​សុំ​ទៅ​​តំណាង​ក្រសួងការពារជាតិ​រុ​ស្ស៊ី ជួយ​ធ្វើការ​បណ្តុះបណ្តាលលើ​ជំនាញ​បោសសម្អាត​មីន…

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​សន្តិភាព​ បាន​ឲ្យ​ដឹងនា​ព្រឹក​​ថ្ងៃ​ទី​៩​ មីនា ​នេះថា ក្រោយ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា ទៅបំពេញ​​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ ហើយ​បាន​ស្នើ​សុំ​ទៅ​​តំណាង​ក្រសួងការពារជាតិ​រុ​ស្ស៊ី ជួយ​ធ្វើការ​បណ្តុះបណ្តាលលើ​ជំនាញ​បោសសម្អាត​មីន និង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម ​មុន​ចូលរួម​បំពេញ​បេសកកម្ម ​។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​ទី​២ ​អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាមបាន​ស្នើ​សុំ​ដូច្នេះ ស្រប​ពេល​ដែល​លោក​ដឹកនាំ​ប្រតិភូ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ទីក្រុង​ម៉ូ​ស្គូ ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ កាលពីពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ​មីនា តាម​ការ​អញ្ជើញ​ពី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​។

​លោក​បញ្ជាក់​​ថា «​ការ​ដែល​ស្នើ​សុំឱ្យ​ជួយ​បណ្តុះ​ជំនាញ​ខាងលើ​នេះ ដោយសារ​ខាង​ភាគី​រុ​ស្ស៊ី គេ​មាន​បទ​ពិសោធន៍​ខ្ពស់​ជាង​កម្ពុជា និង​មាន​បច្ចេកទេស​ទំនើប​ៗ​ផង​ដែរ ណាមួយ ក្នុង​បេសកកម្ម​អង្គការ​សហ​ប្រជា​ជាតិ​បច្ចុប្បន្ន កម្លាំង​ឧទ្ទាម​មានការ​កែ​ច្នៃ​គ្រាប់​នូវ​បច្ចេកទេស​ខ្ពស់ ដែល​លំបាក​ក្នុង​ការ​កម្ទេច​គ្រាប់ និង​គ្រាប់​មីន​ផង​ដែរ​”​។