សម រង្ស៊ី លេងស្នៀតគាបសង្កត់ផ្លូវចិត្ត ​ពេល​​ឮ កឹម​ សុខា ​អាច​សុំ​សិទ្ធិ​នយោ​បាយ


រាជធានីភ្នំពេញ ៖ លោក សម រង្ស៊ី បានចេញសារមួយដាក់ការសង្កត់ផ្លូវចិត្តទៅលើលោក កឹម សុខា នៅ​ពេលដែលមានការលេចលឺថា លោក កឹម សុខា នឹងសុំសិទ្ធិ​នយោបាយឡើងវិញ បើសិនជារូបលោកត្រូវ បានដោះលែង​ឱ្យ​មានសេរីភាពពេញលេញឡើងវិញ ។ វិទ្យុបារាំងRFI កាលពីថ្ងៃទី៧ មីនា​ បានដកស្រង់​សម្តីរបស់ លោក ចាន់ ចេង មេធាវីរបស់លោក កឹមសុខាដោយនិយាយ​ថា​ កូនក្តីរបស់លោក គឺលោក​កឹម​សុខា នឹងអាចសុំសិទ្ធិ​យោបាយឡើងវិញ បើសិនជារូបគាត់មានសេរីភាពពេញលេញឡើងវិញ ។

មិនបាន​ប៉ុន្មានថ្ងៃផង បន្ទាប់ពីមានការផ្សព្វផ្សាយបែបនេះ លោក សម រង្ស៊ី នៅថ្ងៃទី៩ មីនា ក៏បាន និយាយ​រំលឹកឡើងវិញ ពីភាពចាំបាច់នៃការថែរក្សាពាក្យស្លោកដែលថា «កឹម សុខា និងសម រង្ស៊ី​គឺមនុស្សតែមួយ» ។ ទំនងជាចង់សង្កត់ចិត្តរបស់លោក កឹម សុខា នោះ លោក សម រង្ស៊ីបាននិយាយថា លោក កឹម សុខា នឹងនៅតែស្មោះត្រង់ ចំពោះគណបក្សសង្គ្រោះជាតិ ហើយនៅតែចង់បន្តអោយ​ប្រជា​ពលរដ្ឋបន្ត លើកតម្កើងពាក្យស្លោក ៉ កឹម សុខា និង សម រង្ស៊ីគឺ មនុស្ស តែមួយ ៉។

មួយរយៈពេលចុងក្រោយនេះ វាមានការយល់ខុសគ្នាជាច្រើន រវាងក្រុមលោក កឹម សុខា និង លោក សម រង្ស៊ី ដោយនាំអោយមានការព្រួយបារម្ភនៅក្នុងចំណោមអ្នកគាំទ្រថា អាចនឹងនាំអោយមានការបែកបាក់ រវាងក្រុមទាំងពីរ ។ ខណៈដែលលោក សម រង្ស៊ី​ បានបង្កើនការវាយប្រហារ​ប្រឆាំងរដ្ឋាភិ​បាល​ និង​សម្តេច​តេជោ ក្រុមលោក កឹម សុខា បានបដិសេធមិនទទួលស្គាល់រាល់សកម្មភាពរបស់លោក សម រង្ស៊ី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ