ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​វត្ត​ស្រះស្រង់​ហៅ​វត្ត​បឹង​ល្វា​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុ​នេះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ព្រះ​វិហារ​វត្ត​ស្រះស្រង់ ហៅ​វត្ត​បឹង​ល្វា ស្ថិត​នៅ​ភូមិ​បឹង​ល្វា​លើ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បច្ចុប្បន្ន​នេះ​សម្រេច​បាន​ប្រមាណ​៦៥% នឹង​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ​នេះ​។…

ខេត្តកំពង់ធំ ៖ ព្រះ​វិហារ​វត្ត​ស្រះស្រង់ ហៅ​វត្ត​បឹង​ល្វា ស្ថិត​នៅ​ភូមិ​បឹង​ល្វា​លើ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បច្ចុប្បន្ន​នេះ​សម្រេច​បាន​ប្រមាណ​៦៥% នឹង​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

លទ្ធផល​នេះ​ត្រូវ​បាន​លោក ឯក ប្រុស អ្នក​ទទួល​ការងារ​សាងសង់​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មីនា ​ឆ្នាំ​២០១៩ នៅ​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ស្វែង​យល់​ពី​ស្ថានភាព​ និង​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​ការ​លូតលាស់​ក្នុង​វិស័យសេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​របស់​​លោក​ ជា​ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក​។

លោក ឯក ប្រុស​បាន​ឲ្យ​ដែរ​ថា ព្រះ​វិហារ​វត្ត​ស្រះស្រង់ ហៅ​វត្ត​បឹង​ល្វា​នេះ​បាន​ចាប់ផ្ដើម​ធ្វើការ​សាងសង់​នៅ​អំឡុង​ឆ្នាំ​២០១២ ដោយ​សង់​ថ្មី​នៅ​លើ​ទីទួល​ព្រះ​វិហារ​ចាស់​។​ព្រះ​វិហា​រន​ៗ​ថ្មី​នេះ​សង់​ពី​ថ្ម​ប្រក់​ក្បឿង​ទំហំ​១១​ម៉ែត្រ​គុណ​២២​ម៉ែត្រ និង​មាន កម្ពស់​១៦​ម៉ែត្រ ក្រោម​កា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក​ជា ចាន់​តូ​និង​លោក​ជំទាវ និង​ក្រុម​កា​ងារ​។

សូម​បញ្ជាក់ ថា ដើម្បី​មក​កាន់​វត្ត​ស្រះស្រង់​ដែល​ជា​វត្ត​ចំណាស់​មួយ​នេះ​គឺ​ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវ ចម្ងាយ​ផ្លូវ​ជាង​៧០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្សារ​ឃុំ​កំពង់ថ្ម​ទើប​ដល់​ ហើយ​នៅ​ក្នុង​ស័​ម​យ​សង្គ្រាមស៊ីវិល​ប្រជាជន​តំបន់​នេះ​បាន​ភៀសខ្លួន​ទៅ​រស់នៅ​តំបន់​ឃុំ​បឹង​ល្វា​ក្រោម ជាប់​ឃុំ​កំពង់ថ្ម​វិញ ប៉ុន្តែ​ក្រោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​នា​ឆ្នាំ​១៩៩៨ និង​មានការ​លើ​ទឹកចិត្ត ព្រមទាំង​ការ​កា​គិតគូរ​ពី​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ​ហ៊ុន សែន​នោះ ទើប​ប្រជាពលរដ្ឋ​បាន​វិញ​មក​រស់នៅ​ក្នុងភូមិ​ករចាស់​វិញ និង​ប្រកប​កិច្ចការ​ទទួលទាន​ដូច​ដើម​វិញ និងមាន​ជីវភាព​រស់នៅ​ធូរធារ​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​ទាំង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​សាធារណៈ​ក៏​មានកា​អភិវឌ្ឍ​ផង​ដែរ​។

នៅ​ក្នុង​ឱ​កា​នោះ លោក ជា ចាន់​តូ បញ្ជាក់​ជូន​ប្រពល​រដ្ឋ​ថា គ្មាន​ន​សម្បត្តិ​ណា​ប្រសើរ​ជា​សុខ​សន្តិភាព​និង​ការ​រួបរួមសាមគ្គី​គ្នា​ទេ​ ។ ប្រ​សិន​ណា​ស្រុក​ទេស​មិន​មាន​សុខ​សន្តិភាព​ដូច​ពេល​នេះ​ទេ យើង​ក៏​គ្មាន​ឱកាស​បាន​រស់នៅ​ប្រកបការងារ​ដោយ​សុខសាន្ត​បាន​ដែរ​ហើយនឹង​បាន​វិញ​មក​រស់​លើ​ទឹកដី​កំណើត​ពី​ដូនតា​របស់​ខ្លួន​ដូច​ពេល​នេះ​បាន​ដែរ​។

ជាក់ស្ដែង​តាម​រយៈ​សមិទ្ធផល​ព្រះ​វិហារ​ថ្មី​ដែល​កំពុង​កសាង​នេះ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ប្រជាជាតិ​យើង​ពិតជា​មានកា​រស់នៅ​ប្រកបដោយ​សុខក្សេមក្សាន្ត ​និង​មានការ​អភិវឌ្ឍ​យ៉ាង​ពិត​ប្រាក​ដ​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃរបស់​រាជរ​ដ្ឋា​ភិបាល​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ។

នៅ​ក្នុង​ឱកាស​នោះ លោក ជា ចាន់​តូ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​កា​ពារ​សន្តិភាព​និង​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​ពិសេស​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​ទទួល​បានការ​រីក​ចម្រើន​និង​អភិវឌ្ឍ​ន៏​ថ្មី​ៗ​បន្ថែម​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​លោក ជា ចាន់​តូ បាន​ប្រគេន​ទេយ្យវត្ថុ ភេសជ្ជៈ និង​បច្ច័យ​មួយ​ចំនួន​ដល់​ព្រះសង្ឃ និង​បាន​សន្យា​ថា​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​តំបន់​នេះ​បន្ថែម​ទៀត​ដើម្បី​តំបន់​ដាច់​ស្រយាល​មួយ​នេះ​ដល់​ការ​អ​ភ​វិ​វ​ឌ្ឍ​ដូច​តំបន់​នេះ​ផ្សេង​ៗ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ