ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្រ្តី​ចំណាស់​ម្នាក់ដេក​ស្លា.ប់​លើ​ផ្លូវ​សង្ស័យ​​​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ចំណាស់​ម្នាក់​​​​អាយុ​ប្រមាណ​ជា​ ៧០​ឆ្នាំ​ ទំនង​ជា​អ្នក​ដើរ​សុំ​ទាន​ និង​​មាន​បង្វិច​ខោ​អាវ​នៅ​ជាប់​ខ្លួន​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅលើ​​ផ្លូវ​​លេខ​៥៩៨​​ ​ចំណុច​ខាង​ជើង​ស្នង​ការ​​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​គេ​សង្ស័យ​ថា​ ជា​ករណី​គ្រោះ​ថ្នាក់​ចរា​​ចរណ៍​ ព្រោះ​ឃើញ​នៅ​លើ​​​សព​មាន​ស្នាម​បែក​ក្បាល​ហូរ​ឈាម​ ដែល​​ត្រូវ​គេ​ប្រទះ​ឃើញ ​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៣០​នាទី យប់​ថ្ងៃទី​១៨​ កញ្ញា​ ២០១៣

រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ចំណាស់​ម្នាក់​​​​អាយុ​ប្រមាណ​ជា​ ៧០​ឆ្នាំ​ ទំនង​ជា​អ្នក​ដើរ​សុំ​ទាន​ និង​​មាន​បង្វិច​ខោ​អាវ​នៅ​ជាប់​ខ្លួន​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅលើ​​ផ្លូវ​​លេខ​៥៩៨​​ ​ចំណុច​ខាង​ជើង​ស្នង​ការ​​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ដោយ​គេ​សង្ស័យ​ថា​ ជា​ករណី​គ្រោះ​ថ្នាក់​ចរា​​ចរណ៍​ ព្រោះ​ឃើញ​នៅ​លើ​​​សព​មាន​ស្នាម​បែក​ក្បាល​ហូរ​ឈាម​ ដែល​​ត្រូវ​គេ​ប្រទះ​ឃើញ ​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ៣០​នាទី យប់​ថ្ងៃទី​១៨​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ខ(១)​ សង្កាត់​​ច្រាំង​ចំរេះ​ទី២​ ខណ្ឌ​ឫស្សី​កែវ​ ។

តាម​សាក្សី​នៅ​កន្លែង​កើត​​ហេតុ​ បាន​ឱ្យ​ដឹង​ថា​ ស្រ្តី​ចំណាស់​ខាង​លើ​ជា​អ្នក​​សុំ​ទាន​​ ដោយ​ប្រជា​ពល​រដ្ឋ​តែង​តែ​ឃើញ​គាត់​ដើរសុំ​ទាន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​​ផ្លូវ​ម្តុំ​នោះ​ ។ ក្រោយ​ប្រទះ​ឃើញ​សព​ ប៉ូលិស​ចរា​ចរណ៍​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ បាន​រៀប​ចំ​ចាត់​ចែង​​បញ្ជូន​សព​​ទៅ​តម្កល់​ទុក​នៅ​វត្ត​​បណ្តោះ​អាសន្ន​សិន​ ៕