អ្នកគួរតែដឹងអំពីភាពមិនប្រក្រតី ឬរោគសញ្ញានៃជំងឺមហារីកលិង្គ ដែលរួមមាន ៖
.ការឡើងធំ ឬឈឺចាប់នៅលើលិង្គ ដែលមិនជាសះស្បើយក្នុងរយៈពេល៤សប្តាហ៍ ។
- មានការហូរឈាមពីក្នុងលិង្គ ឬពីក្រោមស្បែកគ្របក្បាលលិង្គ ។
- មានចេញក្លិនស្អុយចេញពីលិង្គរបស់អ្នក ។
- ស្បែកលិង្គក្រាស់ ឬស្បែកគ្របក្បាលលិង្គ ដែលធ្វើឲ្យពិបាកក្នុងការលាត់ស្បែកគ្របក្បាលលិង្គ ។
- ការផ្លាស់ប្តូរពណ៌នៃស្បែករបស់លិង្គ ឬស្បែកគ្របក្បាលលិង្គ ។
- ឡើងកន្ទួលក្រហមលើលិង្គ ។
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ វាជារឿងសំខាន់ក្នុងការទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
វាមិនទំនងទេ ដែលពួកគេនឹងត្រូវបានបង្កឡើងដោយជំងឺមហារីកលិង្គ ប៉ុន្តែពួកវាចាំបាច់ត្រូវតែទទួលបានការតាមដានយ៉ាងជាក់លាក់ដោយវេជ្ជបណ្ឌិតជំនាញ ។
ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកលិង្គ អាចបន្ថយឱកាសនៃការព្យាបាលបានជោគជ័យ(ស្រង់ពីគេហទំព័រសុខភាព) ៕
ចែករំលែកព័តមាននេះ