ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ស្នើ​ប្រមុខ​រដ្ឋាភិបាល​បង្កើត​គម្រោង​មេ​ជួយ​កសិករ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​ដាក់​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​បង្កើត​គម្រោង​មេ (Pilot…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​ដាក់​សំណើរ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​បង្កើត​គម្រោង​មេ (Pilot Project) រួម​មាន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ សម្រាប់​ជួយ​ពង្រឹង​សិ្ថ​រ​ភាព​ទីផ្សារ និង​តម្លៃ​កសិផល​ជូន​ប្រជា​កសិករ​ដែល​ជា​អ្នក​ផលិត​។ នេះ​បើ​តាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើក​ឡើង​កាលពី​ថ្ងៃ​ទី​៥​មីនា​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្តកណ្តាល លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា ផ្នែក​រឹង សំដៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡ​ស​ម្ងួ​ត ដើម្បី​រក្សា​ទុក​កសិផល​កុំឱ្យ​ខូច ចំណែកឯ​ផ្នែក​ទន់ សំដៅលើ​ការ​ទទួល​ទិញ​កសិផល​ពី​ប្រជា​កសិករ​ទៅ​តាម​តម្លៃ​ទីផ្សារ ហើយ​ថវិកាជាតិ គឺជា​ប្រភព​ទុន​សម្រាប់​អនុវត្ត​គម្រោង​មេ​»​។ លោក​លើក​ឡើង​ថា​បន្ត​ទៀត​ថា បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម បាន​កំពុង​សហការ​ជាមួយ​មូលនិធិ​អន្តរជាតិ​អភិវឌ្ឍន៍​កសិកម្ម​ធ្វើការ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ដើម្បី​ពង្រឹង​ខ្សែ​សង្វា​ក់​តម្លៃ​ផលិតផល​ចំនួន​៥ ដូច​ជា ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ និង​សូត្រ​ប្រណិត​។ គម្រោង​នេះ រួម​ជាមួយ​គម្រោង​មេ​ខាងលើ នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជនបទ ប្រកបដោយ​បរិ​យា​ប័ន្ន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។

ទាក់ទង​និង​សំណើរ​ខាងលើ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦​មីនា ថា សំណើរ​នេះ​ក្រសួង​ត្រៀម​ដាក់​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ហើយ​គម្រោង​មួយ​នេះ​វា​ជួយ​ឱ្យ​តម្លៃ​កសិផល​របស់​កសិករ​មិន​ប្រឈម​និង​ថ្លៃ​នៅ​ពេល​ប្រមូល​ផល​។ លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម បញ្ជាក់​ថា​៖ « យើង​កំពុង​តែ​ធ្វើ​លើ​កិច្ចការ​នេះ​។ កិច្ចការ​នេះ​យើង​ធ្វើ​បាន​ច្រើន ជិត​ចប់​ហើយ​ថ្ងៃនេះ​ឬស្អែក​ក្រសួង​និង​ចុះហត្ថលេខា​រួច និង​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ
វត្ថុ​»​។ លោក​បញ្ជាក់​ថា ៖«​ប្រជា​កសិករ​នៅ​ពេល​ដែល​គាត់​ច្រូតកាត់​បាន​មក​ទាំង​វិស័យ​ស្រូវ​អង្ករ ពោត ដំឡូង​មី ឬ​សណ្តែក​ដែល​គេ​ប្រមូល​បាន ប្រជា​កសិករ​តែងតែ​ប្រញាប់​លក់ ព្រោះ​គាត់​ត្រូវការ​លុយ​តែ​លក់​មិន​បាន​ថ្លៃ ។​ដូចនេះ​យើង​គិត​ថា រដ្ឋាភិបាល​អាច​ជួយ​ទិញ​កសិផល​របស់​គាត់​ក្នុង​តម្លៃ​សមរម្យ​ស្មើ​និង​តម្លៃ​ទីផ្សារ វា​មិន​ដូច​ឈ្មួញកណ្តាល​ដែល​ចុះ​ទៅ​ទិញ​ក្នុង​តម្លៃ​ថោក​»​។

បើ​តាម លោក​ស៊ា​ង ថៃ​៖«​យើង​ទិញ​ក​សិ ផល​ពី​ប្រជា​កសិករ យក​មក​ស​ម្ងួ​ត ធ្វើការ​ទុកដាក់​នៅ​កន្លែង​ត្រឹមត្រូវ ហើយ​នៅ​ពេល​ណា​តម្លៃ​វា​សមរម្យ​យើង​នឹង​ប​ច្ចេញ​វា​ទៅ​វិញ​។​ដូច្នេះ​អាច​ធ្វើ​ឱ្យ​ប្រជា​កសិករ គាត់​អាច​លក់​ផលិតផល​របស់​គាត់​បាន​ក្នុង​តម្លៃ​ណាមួយ មិន​ធ្វើ​ឱ្យ​គាត់​ខាតបង់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ